• 2022-12-15 07:29:00
  • ព័ត៌មាន

ខ្លីខ្លឹមមានគ្រប់រសជាតិ ភាពយន្តជាង ៣០រឿង ត្រូវបានសម្រាំងដាក់បញ្ចាំងដណ្ដើមពានរង្វាន់ក្នុងមហោស្រពជាតិភាពយន្តខ្លីកម្ពុជា

  • 2022-12-15 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃភាពយន្តខ្នាតខ្លីជាង ៣០ ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែង និងត្រូវធ្វើការដាក់បញ្ចាំង នៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ Major Cineplex សាខា Aeon ១, Major Cineplex សាខា Aeon ២, រោងភាពយន្ត Legend សាខា Eden Garden, Legend សាខា Olympia, រោង ភាពយន្ត Prime សាខា Samai Square, Prime សាខា ចោមចៅ, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង វិទ្យាស្ថានភាសាបារាំង។

ភាពយន្តខ្នាតខ្លីទាំងនេះ​នឹងអនុញ្ញាតឲ្យទស្សនិកជនដែលចូលទស្សនាព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។

១. រឿង A Little Circus

ស្ថិតនៅទីក្រុងបាត់ដំបង ជាទឹកដីកំណើតនៃគ្រួសារសៀកកម្ពុជា ការផ្ទុះវីរុស និងព័ត៌មានអាក្រក់ៗបានលងបន្លាចក្មេងប្រុសក្នុងក្រុមសៀក។ មិត្តល្អរបស់គេម្នាក់បានមកក្បែរ និងលេងសៀកឱ្យក្មេងប្រុសនោះ។

២. រឿង មួយលានឆ្នាំ (សាន ដាណិច, ២០១៨)

នារីវ័យក្មេងម្នាក់មលំហែកាយនៅភោជនីដ្ឋានមួយកន្លែងនៅតាមបណ្តោយទន្លេ ជាមួយមិត្តភក្តិរបស់នាង។ នាងបានរំលឹកនៅអតីតកាល ហើយហាក់ដូចជាបានជួបវេទមន្តនៅតាម ដងទន្លេ និង ដើមឈើនៅលើភ្នំមួយ។ ក្នុងគ្រាចម្លែកនោះ នាងបានជួបបុរសម្នាក់ ហើយពួកគេក៏រំលឹកពីរឿងអតីតកាល និងភាពភ័យខ្លាចរបស់ពួកគេ រហូតដល់នាងបាត់បង់នូវស្មារតីអំពីខ្លួនអែង។

៣. រឿង អ្នកលាបថ្នាំ (A Road Painter)

ស្រ្តីចំណាស់ម្នាក់ប្រកបអាជីពជាអ្នកលាបថ្នាំពណ៌លើគំនូសចែករបាំងផ្លូវនៅដងវិថីដ៍មមារញឹកមួយក្នុងទីក្រុងភ្នំពេញ។ ថ្ងៃមួយពេលកំពុងបំពេញការងារ គាត់បានជួបរឿងមួយដែលនឹកស្មានមិនដល់។

៤. រឿង អានដា (Anda)

អានដាជាមនុស្សចម្លែកម្នាក់ខុសពីអ្នកដទៃ អ្វីដែររឹតតែប្លែកទៅទៀតនោះគឺក្តីស្រលាញ់របស់នាងមិនត្រូវការជីវិតឡើយ អ្វីដែរនាងចង់បានគ្មាននរណាអាចបានក្រៅពីគាត់ឡើយ ។

៥. រឿង សុបិន្តកាលីហ្វ័រញ៉ា (មាស ស្រីលីន, ២០១៩)

ស្រ្តីពីរនាក់មានជីវប្រវត្តិខុសគ្នា បានមកជួបនៅរមណីយដ្ឋានមួយក្បែរឧទ្យានសមុទ្រ ហើយក៍ប្រទះដោយមិនដឹងខ្លួនអំពីចំណងជាប់គ្នារបស់អ្នកទាំងពីនោះ។ ដែលចំណងនេះធ្វើឲ្យពួកគេគេចផុតនៅភាពការពិតចំពោះមុខ។

៦. រឿង ចាក (Chak)

ជាមនុស្សស្រីម្នាក់ដែរធ្លាប់តែស្ងប់ស្ងត់ រហូររងសម្ពាធផ្លូវចិត្តពីសំណាក់ដៃគូស្នេហ៏របស់គាត់ដែលធ្វើបាបលើរូបនាង ហើយឱ្យនាងប្រែប្រួលទៅជាមនុស្សម្នាក់ផ្សេងទៀត។

៧. រឿង នារីក្នុងក្ដីស្រមៃ (Dream Girl)

ក្នុងជីវិតមនុស្សតែងមានការច្រណែននឹងអ្នកដទៃ ចុះបើមានមនុស្សដែលមិនមានការច្រណែន តែបែរជាភ័យខ្លាចនឹងការច្រណែនរបស់អ្នកដទៃវិញ? ស្នេហា និងការច្រណែនជាមធ្យោបាយរបស់មនុស្សដើម្បីគេចពីពិភពរបស់ ខ្លួន ប៉ុន្តែតើការស្អប់ក៏ជាផ្នែកមួយនៃការគេចចេញដែរឬទេ? យើងនឹងមិនដឹងថា មានអ្វីកើតឡើងនៅក្នុងអ្នកណា ម្នាក់ឡើយប្រសិនបគេមិនព្រមចែករំលែក ឬខ្លាចគេឃ្លាតចេញ។

៨. រឿង ឆ្ងាយដាច់អាល័យ (លី ប៉ូឡែន, ២០២២)

ស្រ្តីជនជាតិដើមម្នាក់ និងបងប្រុសនាង ចំណាយពេលមួយថ្ងៃចុងក្រោយជាមួយគ្នាមុនពេលចាកចេញរៀងខ្លួន ទៅភ្នំពេញ ពីភូមិរបស់ពួកគេដែលស្ថិតនៅខាងភាគឦសាន នៃប្រទេសកម្ពុជា។ ខណៈពេលដែលបងប្រុសនាង មានការត្រេកត្រអាលចំពោះការផ្លាស់ប្តូរជីវិតទៅនៅទីក្រុងនាងមានអារម្មណ៍ចង​ត្រលប់មកភូមិរបស់នាងដែលបានបាត់បងទៅតាមការអភិវឌ្ឍន៍វារីអគ្គីសនីប៉ុន្មានឆ្នាំមុននេះ។

៩. រឿង អ្នកស៊ើបអង្កេតស្រី (Female Detective)

នារីម្នាក់កំពុងសួរចម្លើយសង្សាររបស់នាងថាតើបានធ្វើកំហុសអ្វីមួយឬក៏អត់?

១០. រឿង ដែកថែប (Iron)

នៅក្នុងសាច់រឿងនេះគឺចង់បង្ហាញពីសម្ថភាពរបស់តួប្រុស ដែរចេះក្បាច់គុណបុរាណខ្មែរ និងឆន្ទះចិត្តស្នោះត្រង់ ដោយមិនជឿរនិងពាក្យញុះញុងរបស់អ្នកណាម្នាក់ ដែរព្យាយាមទាញគេឱ្យដើរលើផ្លូវអាក្រក់នោះឡើយ។

១១. រឿង Missed

វណ្ណ ជាសិស្សប្រុសអៀនច្រើនចំពោះស្រីៗ រីឯ យ៉ា ជាសិស្សស្រីដែលត្រូវបានសិស្សប្រុសជាច្រើនមានចិត្តទៅលើរូបនាង។

១២. រឿង ក្តីស្រឡាញ់ដែលអ្នកផ្តល់ឱ្យ (The Love You Gave)

មេ (MAY) ជាក្មេងស្រីម្នាក់ដែលបានបែកបាក់ស្នេហាជាមួយមនុស្សប្រុសដែលនាងស្រឡាញ់ នាងព្យាយាមគ្រប់បែបយ៉ាងដើម្បីព្យាបាល ដំបៅបេះដូងរបស់នាង។ នៅចំណុចមួយដែលនាងពិបាកបំផុត ទើបនាងរៀនយល់ពីមេរៀនសំខាន់ថ្មីសម្រាប់ជីវិតរបស់នាង។

១៣. រឿង ដីថ្មី ផ្លូវខូច (នាង កាវិច, ២០១៨)

យប់មួយក្នុងទីក្រុងភ្នំពេញ អ្នករាំចង្វាក់ហ៊ីបហប់ បីនាក់ជិះម៉ូតូតាមផ្លូវហើយក៏ឈប់នៅលើផ្លូវស្ងាត់មួយកន្លែង។ នីក ដើរចេញមកម្នាក់អែង មករកទូរស័ព្ទ ដែលបានលឺគេថាត្រូវបានជ្រុះបាត់នៅម្តុំនោះ។ ពិសិដ្ឋ និង ធី ពិភាក្សាគ្នាអំពីក្តីសង្ឃឹម និងមន្ទិលរបស់ពួកគេ។ ពិសិដ្ឋ ក៏បង្ហាញក្បាច់រាំ Michael Jackson ដែលខ្លួនបានរៀន។ បន្ទាប់មក ពួកគេក៏បានជួប លក្ខិណា ដែលជានារីវ័យក្មេងម្នាក់លក់ម្ហូបតាមផ្លូវ។ រទេះម្ហូបរបស់នាង ពោរពេញទៅដោយពន្លឺភ្លើងពណ៌។

១៤. រឿង Sacrifice

យុវជនសារិទ្ធ ជាមិត្តល្អនឹង រិទ្ធីចា ជាអ្នកបើកឱ្យបុរសអ្នកមានម្នាក់។ រិទ្ធីចា ស្រលាញ់ សារិទ្ធ រហូតដល់លះបង់ជីវិតរបស់ខ្លួនដើម្បីបំពេញបំណងប្រាថ្នារបស់ សារិទ្ធ។

១៥. រឿង ទឹកជ្រោះតែមួយ (The Only One Water Wall)

គង្គា ជាតារាបណ្ដាបណ្ដាញសង្គមដែលត្រូវរស់នៅជាមួយប្អូនប្រុសឈ្មោះ គិរី ស្ថិតក្នុងស្ថានភាពកំពុងបិទប្រទេសដោយសារវិបត្តិកូវីដ។ នាងកាន់តែសោះកក្រោះជាមួយឪពុកដែលប្រែកាយចរិតជាភេទទី៣។

១៦. រឿង ឧទ្យានសមុទ្រ (សាន ដាណិច, ២០២១)

នៅលើកោះស្តេច អ្នកមុជទឹកម្នាក់ចុះទៅស្វែងរកផ្កាថ្ម និងសេះសមុទ្រ។ ក្នុងការរុករកនោះ គាត់បានជួបប្រទះនៃការខូចខាតបរិស្ថាននៅក្នុងភូមិរបស់គាត់ ទទួលពីការប៉ះពាល់នៃតំបន់អភិវឌ្ឍន៍ និងការរីករាលដាលនៃរោងចក្រនេសាទ។

១៧. រឿង ថ្ងៃរះក្នុងចិត្ត (សាន ដាណិច, 2020)

ស្ត្រីម្នាក់ដែលធ្វើការពេលយប់ជ្រៅនៅក្នុងហាងអ៊ុតសក់ចាប់អារម្មណ៍បុរសម្នាក់ដែលប្រកបរបរជាអ្នកដឹកទំនិញដ៏មមាញឹកវិលកកង់ម៉ូតូរាល់ល្ងាចជុំវិញទីក្រុងភ្នំពេញ។

១៨. រឿង ក្តារចុច (The Keyboard)

អ្នកនិពន្ធអត្ថបទភាពយន្តម្នាក់កំពុងសរសេររឿងរបស់គាត់ ប៉ុន្តែគាត់ចាប់អារម្មណ៍ថាក្តារចុចកុំព្យូទ័ររបស់គាត់ហាក់ដូចជាមានវេមន្តអ្វីម្យ៉ាង។

១៩. រឿង The Kill

ឡុង ញៀនល្បែងជាង៥ឆ្នាំជំពាក់បំណុលគេពេញខ្លួនក៏សម្រេចចិត្តទៅខ្ចីលុយបន្ថែមពីបងធំម្នាក់ដែលមានឥទ្ធិពលនៅប្រចាំតំបន់អនាធិបតេយ្យ។

២០. រឿង ប៊ិចសរសេរ ( The Pen)

ប៊ិចមួយដើមត្រូវបានសិស្សម្នាក់ទិញយកមកសរសេរ និងបានជួយនាងប្រលងបាក់ឌុបជាប់ ប៉ុន្តែប៊ិចនោះត្រូវបានគេបំភ្លេច និងបោះបង់ចោល។

២១. រឿង ស្រទាប់ផ្កា (The Pick)

ដេវិឌ គឺជាមនុស្សឯកការដែរគ្មានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ណាឡើយ តែគាត់មានក្តីស្រមៃ នឹងពេញចិត្តនារីក្នុងក្តីស្រមៃរបស់គាត់។

២២. រឿង ស្នេហ៍ឆ្លងវេលា (Timeless Love)

រ៉ូហ្សា អាយុ ៣២ឆ្នាំ ត្រលប់មកពីឆ្នាំ២០៣០ ដល់ឆ្នាំ២០២០ ដើម្បីផ្លាស់ប្តូររឿងមួយដែលបានកើតឡើង។ប្រសិនបើរ៉ូហ្សាបានជួបខាយ ពួកគេនឹងស្រលាញ់គ្នា ៣ថ្ងៃក្រោយមក ស្នេហានេះនឹងនាំឱ្យ ខាយស្លាប់បាត់បង់ជីវិត។

២៣. រឿង កាដូដំបូង (First Gift)

ការមិនស្តាប់ឪពុក ម្តាយមានស្នេហាហ៏ក្នុងវិយសឹក្សា ភ្លើតភ្លើនមិនគោរពចាស់ទុំរហូតឈានដល់ការមានកូន រវាងគ្នានឹងគ្នា ដល់ពេលម្តាយស្លាប់បានដឹងកំហុស។

២៤. រឿង កូនអាក្រក់ណាស់

ស្ត្រីជាម្តាយរស់នៅក្នុងជីវិតមេម៉ាយត្រូវបានលែងលះគ្នា និងត្រូវចិញ្ចឹមកូន៣នាក់ក្នុងនោះមានកូនស្រី២ប្រុស១នាក់។ លុះកូនទាំង៣ធំឡើងមានគ្រួសាររៀងៗខ្លួនដោយផ្ទះតូចក៍ចង្អៀតកូនៗក៍បានរស់បែកឆ្ងាយពីម្តាយរៀងៗខ្លួន។

២៥. រឿង ជាមនុស្សស្រីខុសមែនទេ (Is it wrong to be a woman)

នៅក្នុងគ្រួសាមួយមានសមាជិក៣នាក់ គ្រួសាមានមុខរបរជាកសិករជីវភាពមានគួរសម្យ។ បងប្រុសតែងតែមិនសប្បាយចិត្ដនៅពេកប្អូនស្រីសុំទៅជួយការងារនៅកសិដ្ឋាន ព្រោះគេគិតថាមនុស្សស្រីគ្មានសមតិ្ដភាពធ្វើបានដូចមនុស្សប្រុសនោះទេ។

២៦. រឿង ជីវិតស្នេហាសុខសាន្ត (Love, Life, Bliss)

២៧. រឿង ទឹកចិត្ដ

ថ្ងៃចុងសប្ដាហ៍មានក្មេងៗបីនាក់ជាមិត្ដភត្ដិនិងគ្នា នាំគ្នាជិះកង់កំសាន្ដតាមស្រុកស្រែ ពួកគេជិះយ៉ាងសប្បាយ។តែអកុសលមិត្ដម្នាក់បានក្រឡាចថ្មដួលរបួសជើរនៅកណ្ដាលស្រែតែឯង សំណាងហើយមានពូរកសិករម្នាកជិះកាត់បានជួយគាត់។

២៨. រឿង នៅពីក្រោយការពិត

នៅពេលអាចម៍ផ្កាយមកបុកឋានព្រះចន្ទ កំឡុងពេលចន្ទគ្រាសនោះ ស្រាប់តែនិស្សិតប្រុសទាំងបី អាយុ២១ឆ្នាំ ទទួលបានឱកាសធ្វើដំណើរឆ្លងទៅអតីតកាលកាលពីរខែមុន ដើម្បីមើលពីអ្វីដែលពួកគេមិនបានធ្លាប់ដឹង។ ប៉ុន្តែអ្វីដែលសំខាន់គឺពួកគេមិនអាចផ្លាស់ប្ដូរអ្វីទាំងអស់ ជាពិសេសគ្មាននរណានៅក្នុងអីតកាលមើលឃើញអ្នគទាំងបីឡើយ ក្រៅពីពួកគេ និងនារីអាថ៌កំបាំងមួយក្រហមម្នាក់។

២៩. រឿង អ្នកក្រ (Real Poor)

ប្ដីប្រពន្ធពីរនាក់ហូបអាហារនៅរមណីយដ្ឋានមួយ ហើយស្ត្រីជាប្រពន្ធកាចឆ្នាស់បានតថ្លៃទំនិញលោកយាយចាស់ម្នាក់ជាមួយសម្ដីមើលងាយ។ លោកយាយខ្វះលុយអាប់ ២០០រៀលឱ្យស្ត្រីនោះ ហើយស្ត្រីចិត្តអាក្រក់ដេញឱ្យលោកយាយដើរដូរគេយកមកឱ្យខ្លួន។ លោកយាយរត់ទៅដូរលុយរាយពីរក្មេងរើសសំរាមពីរនាក់បងប្អូន។

៣០. រឿង ពណ៌ស្នេហ៍

សាច់រឿងនិយាយពីគូស្នេហ៍ខុសសាសនា១គូ។ តួប្រុសសាសនាព្រះពុទ្ធ និងស្រី សាសនាឥស្លាម ដែលពួកគេ មានទំនាក់ទំនងស្នេហាជាមួយគ្នាដោយមិនឱ្យគ្រួសារទាំងសងខាងបានដឹងឮ។ ថ្ងៃមួយពួកគេចេញមកដើរលេងកំសាន្តក៏ត្រូវបានបងប្រុសរបស់តួស្រី និងជាមិត្តភក្តិរបស់តួប្រុសដែរនោះ បានមកឃើញពីទំនាក់ទំនងពួកគេ ដែលបានធ្វើឱ្យគេខឹងជាខ្លាំង។

៣១. រឿង ពន្លឺជីវិត

នារីម្នាក់មានគ្រួសារដ៏កក់ក្តៅ និង មានការងារជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនទេសចរណ៍មួយកន្លែង ។ នាងបានរងគ្រោះជាមួយវិបត្តិកូវីត១៩ ដែលធ្វើឱ្យនាង ជួបវិបត្តិហិរញ្ញវត្ថុ ។ ចាប់ពីពេលនោះមក នាងរស់ដោយពឹងលើចំណូលរបស់ប្តី ព្រោះក្រោយអស់ការងារធ្វើ នាងមិនអាចរកការងារថ្មីបាននោះទេ ដោយសារនាងមានបទពិសោធន៍តែផ្នែកខាងទេសចរណ៍ប៉ុណ្ណោះ ។ ក្រោយមកជំនួញប្តីរបស់នាង ត្រូវបានទឹកជំនន់បំផ្លាញខ្ទិច ដែលធ្វើឱ្យពួកគេអស់សង្ឃឹមជាខ្លាំង ព្រោះនៅជាប់បំណុលធនាគារ ដែលតម្រូវឱ្យលក់ទ្រព្យសម្បត្តិជាច្រើន នៅសល់តែផ្ទះដែលពួកគេកំពុងរស់នៅ ។

៣២. រឿង សម្លេងរាត្រី

វិបុល និងប្អូនប្រុសជីដូនមួយឈ្មោះ គា ជាអ្នកលក់គុយទាវតាមម៉ូតូរ៉ឺម៉ករៀងរាល់យប់នៅរាជធានីភ្នំពេញ ហើយពួកគេតែងតែរងការគំរាមកំហែងពីក្រុមអ្នកលេង និងចោរ។

៣៣. រឿង ស្នេហាកន្លះម៉ែត្រ

ចិត្រា គឺជាប្រធានក្រុមហ៊ុនមួយ ដោយគាត់បានលាក់ទុកតួនាទីគាត់យ៉ាងអាថ៌កំបាំង។ គាត់មានគោលបំណងមួយដែលចង់បានដៃគូរជីវិតដ៏ស្មោះត្រង់មួយដោយមិនគិតតួនាទី និងទ្រព្យសម្បិត្តិ។ ដូច្នេះគាត់ក៏សម្រេចចិត្តទំលាក់ចោលនូវតួនាទី និងទ្រព្យសម្បិត្តិដើម្បីរកស្នេហ៍ពិត។ ក្នុងរូបភាពជាបុគ្គលិកគេ ចិត្រា បានជួបរឿងរ៉ាវឧបសគ្គជាច្រើន តែទីបំផុតគាត់ក៏អាចសម្រេចក្តីស្រមៃដែលទទួលបាន ធារ៉ា ជាដៃគូជីវិត។

៣៤. រឿង ស្មានខុស

សាណា ណាត់ជួបសង្សារចាស់នៅហាងអាហារ ចៃដន្យគឹមសួ ដែលជាស្វាមីឃើញ ក៏យល់ច្រលំ គិតថានាងក្បត់ចិត្តគេ តែតាមពិតសាណា ណាត់ជួបសង្សារចាស់គ្រាន់តែដើម្បីសុំខ្ចីលុយដោះស្រាយបញ្ហាក្នុងផ្ទះតែប៉ុណ្ណោះ។

៣៥. រឿង We Mask Date

ភានុ ធ្វើការនៅហាងកាហ្វេមួយកន្លែង ហើយជាប់ចិត្តនឹងនារីជាភ្ញៀវម្នាក់ដែលតែងតែពាក់ម៉ាសមកហាងរបស់ខ្លួន។ នាងកាន់តែមកទិញកាហ្វេ ភានុ កាន់តែចង់សារភាពស្នេហ៍ទៅនាង។ តើនាងព្រមទទួលការណាត់ជួបដោយពាក់ម៉ាសពី ភានុ ដែរឬទេ។

៣៦. រឿង ម្សិលមិញ ថ្ងៃនេះ ថ្ងៃស្អែក

មាលា រស់នៅបែបសាមញ្ញជាមួយគ្រួសារនាង ដែលមានឪពុក ម្ដាយ និងបងប្រុសម្នាក់។ ខុសពី មាលា បងប្រុសចូលចិត្តជីវិតរាត្រីទោះបីកំឡុងកូវីដក៏ដោយ។ គ្រួសារមួយនេះប្រែក្រឡាប់ចាក់នៅពេលដែលដឹងថាបងប្រុសរបស់នាងកើតជំងឺកូវីដ។

ព័ត៌មានបន្ថែមពីមហោស្រពភាពយន្តជាតិខ្នាតខ្លី Cambodia National Short Film Festivalអាចស្វែងរកក្នុងបណ្ដាញសង្គមតាមតំណភ្ជាប់នេះ៖ https://www.facebook.com/cnsff

មតិយោបល់
អត្ថបទថ្មី