• 2022-12-16 07:29:00
  • ព័ត៌មាន

កាឆយ ស្ទើស្រក់ទឹកភ្នែកពេលឃើញឪពុកទទួលជំនួយ ហើយជូនពរសប្បុរសជនមិនច្បាស់

  • 2022-12-16 07:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួយសប្បុរសជនថ្មីមួយទៀត បានជូនដល់ដៃតារាកំប្លែងជើងចាស់ ម៉ារី សុន ហៅនាយសង់ស៊ីស តាមរយៈកូនស្រី កាឆយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ។ ក្នុងទឹកមុខស្រស់ថ្លា ដៃទទួលថវិកាពីកូនស្រី អមដោយកាថើបដោយក្ដីគោរពពីកូន បានជូនពរដល់ម្ចាស់ជំនួយពីចម្ងាយ។

បើតាមតារាកំប្លែង កាឆយ គ្រប់ពេលដែលលោកឪពុកទទួលអំណោយពីសប្បុរសជន គាត់តែតែឲ្យពរគេហូរហែ ប៉ុន្ដែនិយាយមិនច្បាស់ឡើយដែលសូម្បីតែនាងត្រូវជាកូនធ្លាប់រស់នៅជាមួយក៏ស្ដាប់មិនចង់បានដែរ។ ដូច្នេះមានតែអ្នកនាងទេ ដែលត្រូវជូនពរជំនួសលោកឪពុកដែលនិយាយមិនច្បាស់ដោយសារជំងឺលើសឈាម។

កាឆយ៖ “ពេលដែលបានលុយបងប្អូនឧបត្ថម្ភម្តងៗពុកខ្ញុំសប្បាយចិត្តណាស់ទទួលហើយឲ្យពរ តែកូនស្តាប់អត់បានសោះមានតែកូនជូនពរជំនួសគាត់ អាណិតពុកណាស់ចាស់ច្រើនហើយ សូមឲ្យពុកសុខភាពល្អអាយុវែងណាពុកណា”។

នាយ សង់ស៊ីស ធ្លាប់ដួលដោយសារជំងឺឡើងសម្ពាធឈាម រហូតដល់ងាប់មួយចំហៀងខ្លួន និងនិយាយលែងច្បាស់ ប៉ុន្ដែលោកទទួលបានការមើលថែពីកូនៗយ៉ាងខ្លាំង។ ជាញឹកញយគេឃើញ ស៊ុន ស្រីពេជ្រ នាយសង់សេត និងកាឆយ ដែលត្រូវជាកូន ហើយជាអ្នកបន្ដវេនសិល្បៈពីលោកនោះ តែងតែនាំឪពុកទៅពិសារអីឆ្ងាញ់ៗ ព្រមទាំងបង្កើតភាពសប្បាយរីករាយដល់ឪពុក មិនថាពេលបានជំនួយ ឬមិនបានក្ដី៕

ជិន សុភ័ក្ដ្រ

មតិយោបល់