• 2022-12-24 13:00:06
  • ព័ត៌មាន

ពិសា Heogaarden ក្នុងសួនដ៏ស្រស់បំព្រង និងស្វែងរកអ្វីថ្មីយល់ពីអត្ថន័យជីវិតកាន់តែច្បាស់

  • 2022-12-24 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Hidden Gaarden កម្មវិធីដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជាយើងដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរដែលមានរសជាតិស្រាលស្រទន់ “Heogaarden” ប្រារព្ធឡើងនៅឯផ្សារទំនើប អ៊ីអនម៉ល សែនសុខ បរិវេណខាងក្រៅក្នុងគោលបំណងជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺផ្តោតទៅលើការទទួលយកបទពិសោធន៍ថ្មីសម្រាប់ជីវិត ជាមួយការកំសាន្តជាច្រើន ដោយខុសប្លែកជាងកម្មវិធីរបស់ស្រាបៀររាល់ដង។

សួនដ៏ស្រស់បំព្រង ពោរពេញដោយធម្មជាតិនេះ មានការតុបតែងបែប Outdoor ស្រឡះភ្នែកដោយគយគន់ទេសភាពមិនជិនណាយនោះឡើយ។ ក្រៅពីនេះ The Hidden Gaarden ក៏បានរៀបចំជាតូបលក់ម្ហូបអាហារជាច្រើនមុខ មិនថាជាម្ហូបសម្រាប់ក្លែម ម្ហូបបែបញ៉ាំឆ្អែតៗ ថែមទាំងបង្អែមថែមទៀតផង ដែលពិតជាស័ក្តិសមសម្រាប់ការកម្សាន្តពេញមួយថ្ងៃនៅទីនោះរហូតដល់ល្ងាចតែម្តង។

ម្ហូបអាហារជាច្រើនសម្រាប់ជ្រើសរើសដែលសុទ្ធសឹងតែពិសេស ត្រូវម៉ាច់ជាមួយរសជាតិទាំង ៣ នៃស្រាបៀរ Heogaarden។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះក៏មានការដាក់លក់វត្ថុអនុស្សាវរីយ៍ច្រើនមុខខុសៗគ្នា។ The Hidden Gaarden ក៏មានកម្មវិធីគូររូបលេងកំសាន្ត ការដាំរុក្ខជាតិ ការលេងហ្គេមចាក់ស្រាបៀរ Heogaarden ចូលកែវឱ្យបានត្រឹមត្រូវ កន្លែងថតរូបជាច្រើនកន្លែងដ៏ស្រស់ស្អាត ការប្រគំតន្រ្តីបែប Acoustic ជាពិសេសទៀតផងនោះគឺមានស្រាបៀរ Heogaarden ច្រើនប្រភេទដែលអ្វីពិសេសជាងសព្វមួយដងនោះគឺ លោកអ្នកអាចដាក់រូបដែលអ្នកចូលចិត្តនៅលើពពុះនៃស្រាបៀរ Heogaarden ទៀតផង។ “អ្នកដែលចូលចិត្តបរិយាកាសបែប Relax និងចង់បានពេលវេលាផ្ទាល់ខ្លួន ដើម្បីធ្វើជាខ្លួនឯង និងធើ្វអ្វីដែលខ្លូនចង់ធ្វើ គឺមាននៅ The Hidden Gaarden ជាកន្លែងមួយដ៏ពិសេសសម្រាប់លោកអ្នក”។ នេះជាសម្តីរបស់អ្នកដែលបានចូលរួមជាច្រើន។

២ សប្តាហ៍ កន្លងទៅហើយដែល The Hidden Gaarden បានរៀបចំឡើង ដោយសប្តាហ៍បន្ទាប់គឺនឹងត្រូវរៀបចំឡើងនៅថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែធ្នូ នេះដែលចំនឹងថ្ងៃបុណ្យណូអែល។ ដូច្នេះហើយកម្មវិធីនេះ នឹងកាន់តែពិសេស ឬយើងអាចហៅបានថា The Hidden Gaarden, special Christmas Theme ដែលមានការរៀបចំទីកន្លែង និងបរិយាកាសបែបគ្រីស្មាស់ និងមានអារម្មណ៌ប្លែកជាងសព្វមួយដងជាមួយនិងការត្រៀមជាមួយបទចម្រៀងអន្លង់អន្លោចនៃថ្ងៃបុណ្យណូអ៊ែល រួមទាំងមានរង្វាន់ជាច្រើនទៀតផង។

សូមបញ្ជាក់ផងដែរថា ថ្ងៃទី ២៤ និង ២៥ នេះគឺជាសប្តាហ៍ចុងក្រោយដែលលោកអ្នកអាចចូលរួមកម្មវិធី The Hidden Gaarden by Hoegaarden។ លោកអ្នកដែលចូលរួមអាចចុះឈ្មោះនៅទីនេះ៖ https://bit.ly/3VLFYtf ដើម្បីទទួលរង្វាន់ពិសេសៗច្រើនមុខ ញ៉ាំអាហារឆ្ងាញ់ៗ រំសាយអារម្មណ៌ជាមួយការគូររូបលើកាបូបយួរចំហៀងទុកជាការចង់ចាំដ៏មានន័យ ក៏ដូចជាការដាំរុក្ខជាតិក្នុងកែវ Heogaarden រីករាយនឹងនិក្ខេបតបែបគ្រីស្មាស់ និងចម្រៀងពិរោះៗដែលធ្វើឱ្យកាន់តែមានភាពរីករាយឡើង។

"Hoegaarden គឺជាស្រាបៀរស្រូវសាលីលេខ ១ ដែលផលិតចេញពីគ្រឿងផ្សំធម្មជាតិ និងផ្តល់នូវរសជាតិដ៏ល្អបំផុតនៃស្រាបៀរស្រូវសាលី ងាយស្រួលពិសា និងមានរសជាតិស្រាលស្រទន់។ Heogaarden មិនមែនត្រឹមតែជាស្រាបៀរនោះទេ ប៉ុន្តែ Heogaarden ក៏បានបំផុសគំនិតដែលធ្វើឱ្យលោកអ្នកព្យាយាមបន្ថយល្បឿន និងទទួលភាពរីករាយ ស្រស់ស្រាយ ក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសគឺចំណាយពេលសម្រាប់ខ្លូនឯង សម្រាកការំសាយអារម្មណ៌ឱ្យបានច្រើនជាមុន។ ពួកយើងពិតជារំភើបណាស់ក្នុងការបង្កើតព្រឹត្តិការណ៍ និងសកម្មភាពទាំងអស់នេះឡើង ដែលប្រជាជនកម្ពុជាជាច្រើនចូលចិត្ត និងបានចូលរួមកំសាន្តជាមួយពួកយើង។ ពួកយើងក៏សង្ឃឹមថានឹងនាំមកជូនអ្នកនូវអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនាពេលអនាគត”

កុំភ្លេចចូលរួមឱ្យបានច្រើនកុះករនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ បរិវេណខាងក្រៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ ឆ្នាំ ២០២២ នេះណា៎! ពិសាដោយការទទួលខុសត្រូវ!

លោកអ្នកអាចទស្សនាទិដ្ឋភាពនៃកម្មវិធី The Hidden Gaarden បានតាមតំណរខាងក្រោមនេះ៖

មតិយោបល់