• 2022-12-27 09:16:21
  • ព័ត៌មាន

តារាល្បីៗ​​នឹងបើក​បង្ហាញ​កំប៉ុង​​ Limited-Edition រចនា​ជា​ពិសេគម្រប់​ខួប ១៧៥​ឆ្នាំ ស្រាបៀរកាសស្ប៊ែរ (Carlsberg)

  • 2022-12-27 09:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ ដើម្បីជាការអបអរដល់ខួប ១៧៥ ឆ្នាំ ស្រាបៀរកាសស្ប៊ែរ (Carlsberg) ក៏បានបង្ហាញនូវរូបរាងថ្មីក្នុងកំប៉ុង Limited-Edition ដែលបានរចនាឡើងជាពិសេស ដើម្បីគាំទ្រដល់ផ្នែកវិទ្យាសាស្រ្ត ផ្នែកស្រាវជ្រាវ និងផ្នែកសិល្បៈស្រាបៀរកាសស្ប៊ែរ (Carlsberg) បានហៅសុទ្ធតារាល្បីៗ មកចូលរួមភ្លក់រសជាតិអាហារ និងបានបង្ហាញពីរូបមន្តនៃការផលិតស្រាបៀររបស់ខ្លួនទៅកាន់អតិថិជនដែលគាំទ្រនាពេលកន្លងមក។

ក្នុងកម្មវិធីដ៏ពិសេសនោះ មានការអញ្ជើញចូលរួមពី Summer, Hang Soriyan, Pon Soravatey, Ting Tong, Avida, Naro Vee។

អ្នកតំណាងម៉ាកផលិតផលស្រាបៀរកាសស្ប៊ែរ (Carlsberg) បានឱ្យដឹងនៅក្នុងពិធីជួបជុំអបអរក្នុងគម្រប់ខួប ១៧៥ឆ្នាំ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅភោជនីយដ្ឋាន OX Club ថាស្រាបៀរកាសស្ប៊ែរ (Carlsberg) ជាផលិតផលរបស់ក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិដែលមានកេរ្តិ៍ឈ្មោះមួយដែលត្រូវផលិតឡើងដោយវត្ថុធាតុដើមសំខាន់ៗចំនួន៤ រួមមានទឹក ស្រូវសាឡី ផ្កាហប់ និងមេដំបែ។

អ្នកតំណាងម៉ាកផលិតផលស្រាបៀរកាសស្ប៊ែរ (Carlsberg) បានបង្ហាញថា វត្ថុធាតុផ្សំ និងរូបមន្តនៃការផលិតបញ្ជាក់ថា៖ ទឹក គឺជាវត្ថុធាតុដើមសំខាន់ ដោយសារក្នុងទឹកមានសារធាតុរ៉ែ ដែលវារួមចំណែកក្នុងការផ្ដល់រស់ជាតិដល់ស្រាបៀរ បន្ទប់មកគឺស្រូវសាឡី មានតួនាទីផ្ដល់រស់ជាតិផ្អែម និងពណ៌លឿងស្រាល ហើយផ្កាហប មានតួនាទីផ្ដល់រស់ជាតិល្វីងស្រទន់ ខណៈមេតំបែ មានតួនាទីបំលែងជាតិស្ករងាយរំលាយ ឱ្យទៅជាអាល់កុល ឧស្ម័នកាបូនិក (ហ្គាស) និងក្លិនម្យ៉ាងដែលសម្គាល់ជាស្រាបៀរកាសស្ប៊ែរ។

គួរបញ្ជាក់ផងដែរថា ស្រាបៀរ កាសស្ប៊ែរ (Carlsberg) ត្រូវបានផលិតឡើងមុនដំបូងក្នុងឆ្នាំ ១៨៤៧ ដោយ JC Jacobsen ទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាក។ ជាពិសេសស្រាបៀរនេះ បានទទួលស្គាល់ ព្រមទាំងទទួលបានការសរសើរតៗគ្នាថា ជាម៉ាកស្រាបៀរទំនងជាស្រាបៀរដែលល្អលំដាប់ពិភពលោក។ ហើយក៏អាចនិយាយបានថា ស្រាបៀរ កាសស្ប៊ែរ (Carlsberg) អាចឈរឈ្មោះ បានជាច្រើនឆ្នាំ រហូតមកទល់ពេលនេះ គឺពិតជាមានមោទនភាពខ្លាំង ព្រោះស្រាបៀរដែលមានអាយុកាលយូរឆ្នាំ ហើយនៅតែល្បីបែបនេះ គឺមិនងាយមាននោះទេ៕

មតិយោបល់