- 2022-12-28 06:33:00
- ព័ត៌មាន
មហាជនក្ដៅស្លឹកត្រចៀក ក្រោយមានមតិអវិជ្ជមានមកកាន់ «អ៊ែលី» ក្មេងតូចទើបតែអាយុ២ឆ្នាំ កូនស្រីរបស់អ្នកនាង ផន សុផារី
- 2022-12-28 06:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាជនក្ដៅស្លឹកត្រចៀក ក្រោយមានមតិអវិជ្ជមានមកកាន់ «អ៊ែលី» ក្មេងតូចទើបតែអាយុ២ឆ្នាំ កូនស្រីរបស់អ្នកនាង ផន សុផារី
ចន្លោះមិនឃើញ
កូនស្រីទី២របស់អ្នកនាង ផន សុផារី អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីប្រចាំខេត្តតាកែវ ឈ្មោះ វណ្ណារ៉ា ហៅ អ៊ែលី (Ellie) ត្រូវបានអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងក្នាញ់ខ្លាំងណាស់ ដោយសារតែកុមារីរូបនេះ ពូកែ សើច យំ លេងទឹកមុខ ក្រមិចក្រមើម គួរឲ្យស្រឡាញ់នោះ រហូតមានអ្នកខ្លះហៅនាងថា ជាស្ដេចមនុស្សទៀតផង។
ក្រោយទទួលបានការស្រលាញ់ចូលចិត្ត គាំទ្រជាច្រើនរហូតមានអ្នកទស្សនាវីដេអូរបស់អូនតូចនិងក្រុមគ្រួសាររាប់ម៉ឺននាក់ផងដែរនៅលើបណ្ដាញសង្គម ដោយក្មេងតូចរូបនេះតែងតែបង្ហាញពីភាពក្រមិចក្រមើម គួរឱ្យក្នាញ់ និងឆ្លាតគួរឲ្យស្រឡាញ់ ដែលអូនទើបតែអាយុ២ឆ្នាំប៉ុណ្ណោះ ។ ដោយឡែកថ្មីៗនេះ ស្រាប់តែមានមហាជនមួយចំនួនមករិះគន់អូនតូចថា ចរិកមិនគួរឱ្យស្រលាញ់ ថាចេះថាចុះ មតិអវិជ្ជមាន ហើយខ្លះទៀតថា មកពីអាណាព្យាបាលមិនហាមប្រាមបណ្ដោយកូនជាដើម។
ក្រោយមានការលើកឡើងបែបនេះ ធ្វើឱ្យមហាជនជាច្រើនដែលគាំទ្រ ស្រលាញ់ចូលចិត្ត អ៊ែលី ក្ដៅស្លឹកត្រចៀកដោយខ្លះលើកឡើងថា មនុស្សចាស់មិនគួរណាទៅប្រកាន់ចរិកក្មេង ព្រោះនេះជាធម្មជាតិរបស់ក្មេង ហើយខ្លះទៀតថា នៅតែមិនយល់អ្នកដែលគាត់ប្រកាន់ក្មេង គ្នាទៅធ្វើអីគាត់បានជាថាចេះថាចុះ អ្នកដែលមានកូនតូចបានយល់អារម្មណ៍ ក្មេងប្រៀបបានដូចក្រដាស ស តែពេលខ្លះពួកបងៗត្រូវយល់ថាគ្នានៅតូច ចឹងការប្រដៅណែនាំរបស់ប៉ាម៉ាក់ក៏នៅមានកំរិតដែរ។ ស្របគ្នានេះដែរ អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ក៏បានបង្ហាញពីអារម្មណ៍ផងដែរថា «បងប្អូនអើយក្មេងអាយុ ២ឆ្នាំទេ មិនដឹងអីទេ ម្ដាយឪពុកគាត់ក៏មិនមែនបណ្ដោយកូនអោយដើរខុសផ្លូវដែរ ប៉ុន្ដែក្មេងតូចពេកគាត់មិនទាន់ចាស់ នៅតែជាក្មេងដដែល សង្ឃឹមបងប្អូនមិនប្រកាន់គាត់ បើបងប្អូនបាននៅក្បែរគ្រួសារគាត់ ទើបដឹងថាគ្រួសារគាត់មានគុណតម្លៃល្អណាស់»។
ទន្ទឹមនេះដែរ អ្នកនាង ផន សុផារី អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ក៏បានថ្លែងសុំទោសទៅកាន់មហាជនមួយចំនួនដែលរិះគន់ កូនស្រីរបស់ខ្លួន និងសំណូមពរមិនប្រកាន់គាត់ព្រោះគាត់នៅក្មេងតូចមិនទាន់ដឹងរាក់ជ្រៅច្រើនអ្វីនៅឡើយ។ អ្នកនាងបានលើកឡើងថា «តាំងនាមអោយក្រុមគ្រួសារផ្ទាល់ សូមសម្តែងការអរគុណដល់អ្នកគាំទ្រអែលលីទាំងអស់ និង ការស្រលាញ់ដល់គាត់ ហើយគ្រួសារទាំងមូល និងខិតខំណែនាំអោយនាងក្លាយជាកុមារ គំរូ និង មានសម្ថភាពខ្ពស់ដើម្បីក្លាយជាមនុស្ស ដែលញាតិផងទាំងពួងស្រលាញ់ រាប់អាន។ ជាពិសេស ក៏សូមបញ្ជាក់ សម្រាប់មតិអវិជ្ជមាន ជាន់ពន្លិច អោយពិចារណាឡើងវិញថា កុមារមានសិទ្ធទទួលបានការគាំពារ និង ផ្តល់ការសិក្សា មិនមែនសម្រាប់ជាប្រធានបទលេងសើចរបស់ជនអគតិម្នាក់ណាទេ។ សូមអរគុណ !!»។
សូមជម្រាបថា អតីតតារាកំប្លែង និងអ្នកលេងល្ខោនបាសាក់ល្បីឈ្មោះ អ្នកនាង ផន សុផារី ក្រោយរៀបការ រហូតមកដល់ពេលនេះ អ្នកនាង មានកូនចំនួន២នាក់ ក្នុងបន្ទុក ជាមួយនឹងការរស់នៅយ៉ាងមានសុភមង្គល ក្នុងជីវិតហ៊ឺហា មានផ្ទះវិឡារធំស្កឹមស្កៃ។ទោះយ៉ាងណា ទម្រាំដើរដល់ចំណុចនេះ អ្នកនាង ធ្លាប់ទម្លាយរឿងស្នេហាជាមួយស្វាមី ត្រូវ ហែលឆ្លងព្យុះភ្លៀងជាច្រើន ដោយត្រូវម្តាយឪពុកបំបែក តែពួកគេ ជម្នះ តស៊ូ រហូតកសាងគ្រួសារមួយ មានសុភមង្គល និងកូនៗជាទីស្រលាញ់ថែមទៀតផង៕