• 2023-01-08 02:00:00
  • ព័ត៌មាន

CHIVAS សម្ពោធ CHIVAS 18 ឆ្នាំ មានចំនួនកំណត់ ដែលសហការជាមួយ LISA កំពូលតារាចម្រៀង K-POP លំដាប់ពិភពលោក

  • 2023-01-08 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

[ថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣] ស្រាស្កុតវីស្គី Chivas បានធ្វើការអបអរការបន្តកិច្ចសហការរបស់ខ្លួនជាមួយនឹងតារាចម្រៀងស្រី K-POP ដ៏មានឥទ្ធិពលគឺ កញ្ញា LISA ដោយបានធ្វើការបញ្ចេញនូវស្រា CHIVAS 18 មានចំនួនកំណត់ដ៏ប្រណិតមួយ ដែលជាការសហការជាមួយតារាចម្រៀងស្រីដែលកំពុងទទួលការចាប់អារម្មណ៍ទូទាំងពិភពលោករូបនេះ។

ដូចគ្នាទៅនឹងកញ្ញា LISAដែរ Chivas 18 បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ 1997 ដែលនេះធ្វើឲ្យវាក្លាយទៅជាផលិតផលមួយដែលស័ក្កសមបំផុតសម្រាប់កញ្ញា ដើម្បីបង្ហាញភាពច្នៃប្រឌិតបានយ៉ាងល្អឥតខ្ចោះ។

ជាមួយនឹងផ្ទៃដិតពណ៌ខៀវ លាយផ្សំគ្នាជាមួយនឹងបន្ទាត់កាត់ពណ៌ផ្កាឈូកភ្លឺនៅលើប្រអប់ភ្ជាប់​មកជាមួយនឹងហត្ថលេខារបស់ កញ្ញា LISA នៅក្នុងទំរង់អក្សរ Neon បង្កើនភាពឥតខ្ចោះទៅលើផលិតផលថ្មីមួយនេះ។ គួបផ្សំជាមួយនឹងការច្នៃប្រឌិតដ៏ប្រណិតរបស់ កញ្ញា LISA ផលិតផលនេះក៏ភ្ជាប់មកជាមួយនឹងបន្តោងដែលអាចដោះចេញបាន មានរូបសញ្ញាជាឡូហ្គូរបស់ Chivas ធ្វើពីមាស 18 ការ៉ាត់ រួមផ្សំជាមួយនិងបន្តោងរូបផ្កាយដែលជានិមិត្តសញ្ញារបស់ កញ្ញា LISA ហើយនៅប្រអប់ខាងក្រៅក៏រំលេចមកជាមួយនឹងនិមិត្តសញ្ញារូបផ្កាយនៅលើប្រអប់ផងដែរ។

ដបដែលមានកំណត់របស់ កញ្ញា LISA ពិតជាស័ក្កសមជាមួយនឹងរសជាតិដ៏ប្រណិតរបស់ Chivas 18 ដែលផលិតឡើងដោយការលាយបញ្ចូលគ្នាយ៉ាងប្រណិតរវាងស្រូវសាឡី និងគ្រាប់ធញ្ញជាតិក្នុងស្រាវីស្គី ដែលបានមកពីកន្លែងផលិតស្រាទូទាំងប្រទេសស្កុតឡែន។ ដើម្បីអបអរសាទរកិច្ចសហការរវាង Chivas និង កញ្ញា LISA ពួកយើងក៏បានរួមគ្នាបង្កើតនូវរូបមន្ត Cocktail មួយដែលមានឈ្មោះថា “Pink Spice”។ រួបមន្តនេះគឺជាការរួមផ្សំនៃប្រភេទតែ ក្រូចឆ្មា និងគ្រឿងផ្សំផ្សេងទៀតដែលមានប្រភពមកពីតំបន់អាស៊ីដែលជាប្រទេសកំណើតរបស់កញ្ញា LISA បូករួមជាមួយនឹងរសជាតិដ៏ប្រណិតរបស់ Chivas 18។

កញ្ញា LISA មានមិតិថា៖ «ខ្ញុំរីករាយណាស់ដែលបានធ្វើការជាមួយក្រុមការងារ Chivas ទៅ​លើ​ដប​ដែលមានកំណត់នេះ។ ដបនេះពិតជាបង្ហាញច្បាស់អំពី LISA ដោយមានសភាព - ភ្លឺ ដិត និងប្លែក - ហើយខ្ញុំពិតជារំភើបណាស់សម្រាប់អ្នករាល់គ្នាដែលបានឃើញវានៅទីបំផុត។ វាពិតអស្ចារ្យណាស់ដែលឥឡូវនេះខ្ញុំមានដបផ្ទាល់ខ្លួន - ក៏ដូចជារូបមន្តស្រាក្រឡុកផ្ទាល់ខ្លួនផងដែរ!»។

ដបដែលមានកំណត់គឺជាជំហ៊ានបន្ទាប់នៅក្នុងកិច្ចសហការជាដៃគូរបស់ Chivas ជាមួយ កញ្ញា LISA ដែលកាលពីដើមឆ្នាំនេះ កញ្ញាត្រូវបានប្រកាសថាជាទូតសុឆ្ទនៈនារីដំបូងគេនៃម៉ាកយីហោប្រចាំតំបន់អាស៊ី។

នេះជាការបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំផុសគំនិតសម្រាប់អ្នកគាំទ្ររបស់ស្រាវីស្គី Chivas ជំនាន់ក្រោយមកពីជុំវិញពិភពលោកតាមរយៈយុទ្ធនាការផ្សព្វផ្សាយ 'I Rise, We Rise' របស់ខ្លួន ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ដែលកំពុងប្រឹងប្រែងតស៊ូត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ។

ក្រុមហ៊ុនស្រាស្កុតវីស្គី Chivas នឹងរៀបចំកម្មវិធីសម្ភោធផលិតផល Chivas 18 x LISA Limited Edition នេះជាផ្លូវការនៅថ្ងៃទី 14 ខែមករា ឆ្នាំ2023 នៅ Bar Menaka ដែលមានទីតាំងនៅអាគារលេខ 540 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានការចូលរូមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនរូប ជាពិសេសក៏មានការសម្ដែងផ្ទាល់ពីក្រុម K-Pop នារីមកពីប្រទេសកូរ៉េ និងការសម្ដែងពី DJ Wukong រួមជាមួយពិធីការនី Kosama ផងដែរ។ #ChivasRegalXLISA

អំពី LISA

កញ្ញាLISA គឺជាសមាជិកក្រុមតារាចម្រៀងនារី BLACKPINK នៅកូរ៉េខាងត្បូង ស្ថិតក្រោមផលិតកម្ម YG Entertainment។ ក្រុមBLACKPINK បានឆក់យកបេះដូងទស្សនិកជនតាំងពីពេលដែលពួកគេបានចេញបទចម្រៀងដំបូងរបស់ពួកគេគឺបទ SQUARE ONE នៅក្នុងខែសីហា ឆ្នាំ 2016។ ចាប់តាំងពីពេលនោះមក ពួកគេបាន ចេញបទចម្រៀងជាបន្តបន្ទាប់ដូចជា “DDU-DU DDU-DU” និង “Kill This Love” ជា បទចម្រៀងល្បី ៗ ដែលធ្វើឱ្យពួកគេឈានទៅរកភាពល្បីល្បាញទូទាំងពិភពលោក។ក្រុម BLACKPINK បានចេញអាល់ប៊ុមពេញដំបូងគឺ THE ALBUM នៅក្នុងខែតុលា ឆ្នាំ 2020 ដោយបានជាប់ចំណាត់ថ្នាក់កំពូលតារាងតន្ត្រីដ៏លេចធ្លោ និងត្រូវបានទទួល ពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ វាក៏ទទួលបានការបញ្ជាទិញលើសពី 1.3 លានផងដែរ ដែលជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលឈានដល់កម្រិតកំពូលនេះ។

ឥទ្ធិពល និងវត្តមានជាសកលរបស់ LISA បន្តកើនឡើង ដូចដែលបានបង្ហាញដោយមានអ្នកតាមដាននៅលើ Instagram 72.54 លាននាក់ (គិតត្រឹមថ្ងៃទី 28 ខែមករា ឆ្នាំ 2021) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញនេះ។

អំពីស្រាវីស្គី Chivas

ស្រាវីស្គី Chivas ជឿជាក់ថាការសហការរួមបញ្ចូលគ្នាគឺធ្វើឲ្យជីវិតកាន់តែប្រសើរ និងរួមទាំងស្រា Scotch ផងដែរ ។ ដោយសារការសហការធ្វើការរួមគ្នារវាង បងប្អូនប្រុសពីរនាក់ គឺ លោក James និង John Chivas គឺជាអ្នកដែលរកឃើញរបៀបការលាយស្រាបញ្ចូលគ្នានៅសតវត្សទី 19 នៅប្រទេសស្កុតឡែន។

ចាប់តាំងពីពេលនោះមកស្រាវីស្គី Chivas បានដើរតួរយ៉ាងសំខាន់ចំពោះភាពរីកចម្រើនរបស់ស្រាវីស្គី នៅទូទាំងពិភពលោក ដោយការលាយបញ្ចូលគ្នារវាងស្រូវសាលី និងគ្រាប់ធញ្ញជាតិក្នុងស្រាវីស្គីដ៏ល្អបំផុតគឺបង្កើតនូវស្រាដ៏អស្ចារ្យ។ ស្រាវីស្គី Chivas ក៏ជឿជាក់លើថាមពលក្នុងជីវិតរស់នៅក៏កើតឡើងតាមរយៈការរួមបញ្ចូលគ្នា ប្រៀបដូចជាស្រាស្កុតវិស្គីដែរ ។ ការប្រមូលធនធានមនុស្សមកធ្វើការរួមគ្នា ដើម្បីបង្កើតភាពអស្ចារ្យមួយ ដែលជាមូលហេតុដែលស្រាវីស្គី Chivas មានមោទនភាពក្នុងការក្លាយជាដៃគូសហការរបស់ក្លិប Manchester United ដែលជាក្លឹបបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ ហើយចាប់ដៃរួមគ្នាដើម្បីសម្រេចមហិច្ឆិតាជាមួយគ្នាដើម្បី សកម្មភាពសប្បុរសធម៍ និងការប្រើប្រាស់ភាពជោគជ័យដើម្បីជួយដល់អ្នកដទៃ នេះជាមូលហេតុដែលក្រុមហ៊ុន Chivas Venture បានគំនិតផ្តួចផ្តើមការងារសហគមន៍ ផ្តល់សិទ្ធិអំណាច និងការគាំទ្រដល់សហគ្រិនជំនាន់ក្រោយដែលមានភាពច្នៃប្រឌិត ដែលកំពុងផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។

ស្រាវីស្គី Chivas ផលិតឡើង នៅទីក្រុង Speyside ប្រទេសស្កុតឡែន និងជាមួយប្រទេសជាង 100 ជុំវិញពិភពលោក។ ដែលទាំងអស់គ្នារួមគ្នាធ្វើឱ្យស្រាវីស្គី Chivas ទទួលបានភាពជោគជ័យជា​សកលនាពេលបច្ចុប្បន្ននេះ ដោយលក់បានច្រើនជាង 4.2 លានកេស (១កេស ស្មើ 9L) ជារៀងរាល់ឆ្នាំ។ ស្រាវីស្គី Chivas លាយបញ្ចូលគ្នារវាងភាពបុរាណដែលមិនចេះជិនណាយជាមួយ​នឹងការច្នៃប្រឌិតបែបទំនើប រួមមាន Chivas 12 Chivas Extra 13 Chivas XV Chivas Mizunara Chivas 18 Chivas Ultis Chivas 25 Chivas Regal The Icon និង Global Travel Retail Exclusive Chivas Brothers Blend។

អំពី Pernod Ricard

Pernod Ricard គឺជាក្រុមហ៊ុនផលិតស្រាធំជាងគេលំដាប់ទី២លើពិភពលោកដែលមានចំនួលសរុប​ពីការលក់ចំនួន 8,824 លានអឺរ៉ូ ក្នុងឆ្នាំ2021 និងជាក្រុមហ៊ុនផលិតផលស្រាដែលមានម៉ាក​នំាមុខគេចំនួន 16 ម៉ាកក្នុងចំនោមម៉ាកផលិតផលនាំមុខគេចំនួន100 នៃផលិតផលស្រាទូទំាងពិភពលោក ព្រមទាំងជាក្រុមហ៊ុនដែលត្រូវបានការទទួលស្គាល់អំពីកិត្យានុភាព និងវិសាលភាពក្នុងការចែកចាយផលិតផលស្រានៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងម៉ាកល្បីៗជាង 240 ដែល​ចែកចាយ​លើទីផ្សារជាង 160 ប្រទេស។ ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនមួយក្នុងចំណោមម៉ាកសញ្ញាដែលល្បីល្បាញជាងគេនៅក្នុងវិស័យផលិតស្រា ដែលមានដូចជា Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute និង The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm និង Perrier-Jouët champagnes, ក៏ដូចជា Jacob’s Creek, Brancott Estate, Campo Viejo និង Kenwood wines។

ក្រុមហ៊ុនប្តេជ្ញាយ៉ាងមោះមុតលើគោលនយោបាយអភិវឌ្ឍដោយចីរភាព និងលើកទឹកចិត្តការប្រើប្រាស់ដោយ ទំនួលខុសត្រូវ។ យុទ្ធសាស្ត្រនិងមហិច្ឆតារបស់ក្រុមហ៊ុនគឺផ្តោតលើគុណតម្លៃសំខាន់ៗ​ចំនួន៣ ដែលនាំដល់ ការពង្រីក ខ្លួនឥតឈប់ឈរគឺ ស្មារតីសហគ្រិនភាព ការជឿទុកចិត្តទៅវិញទៅមក និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់។

ក្រុមហ៊ុន Pernod Ricard មានបុគ្គលិកសរុបប្រមាណជា ១៨៥០០នាក់ និងមានប្រតិបត្តិការតាម​រយៈការ គ្រប់គ្រងបែបវិមជ្ឈកា (Decentralized Organization) ដោយផ្អែកទៅលើទស្សនវិស័យ “Créateurs de Convivialité” ។ គោលដៅប្រកបដោយចីរភាព និង ការរួមចំណែករយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងឆ្នាំ 2030 “Good Times from a Good Place” គឺប្តេជ្ញារួមបញ្ចូលរាល់គ្រប់សកម្មភាពដើម្បីបង្កើតនូវផលិតផលសុទ្ធនិងមានគុណភាពខ្ពស់ ព្រមទំាងត្រូវបានទទួលចូលជាសមាជិក UN Global Compact LEAD ។ ក្រុមហ៊ុន Pernod Ricard បានចុះបញ្ជីរក្នុង Euronext (Ticker: RI; ISIN Code: FR0000120693) និងជាសមាជិក CAC 40 និង Eurostoxx ក្នុងមាត្រា 50។

មតិយោបល់