• 2023-01-10 03:10:22
  • ព័ត៌មាន

មហាជនសង្ស័យ G-Dragon កំពុងទាក់ទងសាងស្នេហ៍ជាមួយចៅស្រីម្ចាស់ផ្សារទំនើបធំមួយរបស់ចិន

  • 2023-01-10 03:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកលើ ព័ត៌មាន​ចចមាអារ៉ាម នៅលើបណ្ដាញសង្គមចិន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២៣ មានការលើកឡើងថា G-Dragon ទំនងជា​កំពុងទាក់ទង​ស្នេហាជាមួយនឹង​ចៅស្រី​របស់​នាយកក្រុមហ៊ុន Shinsegae Department Store ហើយនាពេល​បច្ចុប្បន្ន។

ដំណឹង​ចចមាអារ៉ាម​នេះ​ ចាប់ផ្ដើម​កើតឡើង​បន្ទាប់ពី G-Dragon ត្រូវ​បាន​ គេប្រទះ​ឃើញ​​ថាបាន​ចូលរួម​ក្នុងការប្រគំតន្ត្រី Street Man Fighter ក្នុង​ក្រុងសេអ៊ូល ដោយលោកបាន​អង្គុយពាក់ម៉ាស​ក្នុងចំណោមអ្នកទស្សនាជា​ច្រើន​នាក់ទៀត។ អ្នកគាំទ្រ​បាន​រំពឹងទុក​ថា​ តារា​ប្រុសរូបនេះ​ បាន​ចូលរួមការប្រគំតន្ត្រី ដើម្បី​គាំទ្រមិត្តល្អរបស់លោកគឺ YGX

ទោះជាយ៉ាងណា​ បើផ្អែក​តាម​មហាជន ឬអ្នកប្រើបណ្ដាញសង្គម មានការចាប់អារម្មណ៍ខ្លាំងទៅលើ ស្ត្រីម្នាក់​ដែលបាន​ចូលរួមកម្មវិធីថ្ងៃនោះជាមួយនឹង G-Dragon ហើយ​បង្ហោះ​រូបទៀត។

រូបដែលនារីរូបនោះបង្ហោះ

ស្ត្រីរូបនោះត្រូវ​បាន​គេ​ជឿថា​ជា​ ចៅស្រី​របស់​ម្ចាស់ក្រុមហ៊ុន Shinsegae Department Store នោះ​បាន​បង្ហោះរូបភាពដូចខាងក្រោម ដោយទាក់ទាញ​ចំណាប់អារម្មណ៍របស់អ្នកប្រើបណ្ដាញសង្គមជា​ច្រើន​នាក់ ថាម្ចាស់ដៃម្ខាងទៀតនោះគឺជាដៃរបស់ GD

ដៃរបស់ G-Dragon

យ៉ាងណាក្ដី សំណួរ​ត្រូវ​បាន​ចោទសួរ​មកជា​បន្តបន្ទាប់ថា​ អ្នកទាំងពីរពិតជា​ទាក់ទងគ្នាមែន រយ៉ាងណា ហើយអ្នកគាំទ្រគ្រប់គ្នា​នៅតែបន្តជឿជាក់ និង​តាមដានការបញ្ជាក់ពី G-Dragon សិន៕​

ប្រភព៖ Allkpop

មតិយោបល់
អត្ថបទថ្មី