• 2023-01-16 02:52:58
  • ព័ត៌មាន

IU និង Lee Jong Suk ធ្លាប់ទម្លាយប្រភេទគូអនាគត លទ្ធផលទេវតាធ្វើឲ្យប្រាថ្នាបានផលដូចចិត្ត

  • 2023-01-16 02:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានស្នេហារវាងតារាចម្រៀង IU និងតារាសម្ដែង Lee Jong Suk ត្រូវ​បាន​បង្ហាញជាផ្លូវការ​ដោយសារព័ត៌មាន Dispatch នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២២ ហើយក៏ក្លាយជាគូស្នេហ៍ ដែលមហាជន​សម្ដែងការសាទរមុនគេនៅដើមឆ្នាំ ២០២៣ ដែរ។

ក្រោយពេល​រឿងរ៉ាវ​របស់ពួកគេ​ត្រូវ​បាន​ទម្លាយ អ្នកគាំទ្រ​ក៏បាន​សើរើវីដេអូចាស់ៗ ពិសេសបទសម្ភាសរបស់ Lee Jong Suk ដែល​បាន​លើកឡើងពីប្រភេទនារី​ដែល​លោក​ពេញ​ចិត្ត ហើយអ្វី​ដែលបានបង្ហើប ពិតជា​ត្រូវ​នឹង​ IU ណាស់។

«ខ្ញុំចង់ឲ្យនាង ជាមនុស្សមាន​ប្រាជ្ញា អត់ធ្មត់ ជា​អ្នក​ដែល​ខ្ញុំ​អាច​គោរព​បាន និងអាចលើសពីនេះទៀត ហើយ​ខ្ញុំ​ក៏សង្ឃឹម​ថា​ នាងជានារីដែល​គួរ​ឱ្យ​ស្រឡាញ់ផងដែរ»។ នេះជាការបញ្ជាក់របស់ Lee Jong Suk

ងាកចូល IU វិញ បើរម្លឹកទៅកាលពីបទសម្ភាសកាលពីឆ្នាំ ២០២០ IU ធ្លាប់ត្រូវ​បាន​គេ​សួរទាក់ទង​នឹង​គូអនាគត ហើយដំបូអ​នាង​តបថានាង​មិនទាន់គិតរឿងនេះ​រយៈពេលជាយូរមកហើយ៖ «ដូចជាយូរហើយដែរ ខ្ញុំ​គិតថា​លើកចុងក្រោយ​ដែល​ខ្ញុំ​ខានគិតរឿង​នេះ តាំងពីខ្ញុំអាយុ ២១ ឆ្នាំ! វា​ពិបាក​បន្តិចដែរ»។

ទោះជាយ៉ាងណា​ IU មិនឲ្យអ្នកសួរខកចិត្តទេ ដោយ​បាន​បញ្ជាក់តបសំណួរថា៖ «ខ្ញុំ​គិតថា ខ្ញុំនឹងមាន​អាយុវែង ហើយមនុស្សម្នាក់នោះក៏គួរតែមាន​សុខភាព​ល្អ និង​រស់នៅបាន​យូរដូចគ្នា»

ដូច្នេះ​បើងាកមកមើល Lee Jong Suk ក៏ជា​មនុស្សម្នាក់ដែលចូលចិត្តកីឡាដែរ ដោយលោកធ្លាប់ទាំង​ចូលចិត្តលេង​កីឡាគុនដាវទៀតផង មិនសូវជា​ចូលចិត្តនៅស្ងៀមប៉ុន្មានទេ។

សរុបជារួម និស្ស័យក៏បាន​ទាញដៃពួកគេ​ឲ្យបាន​កាន់គ្នា និងថែមទាំងក្លាយជា​គូស្នេហ៍នឹងគ្នា។ គ្រប់យ៉ាង​ពុំមែនជាការរៀបចំ ហើយរឹតតែមិនអាច​បដិសេធបាន នោះគឺពួកគេពិតជាកើតមក ដើម្បីក្លាយជាគូនឹងគ្នាមែន៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី