• 2023-01-18 14:46:49
  • ព័ត៌មាន

អបអរសាទរ​ខួប​១៥ឆ្នាំ​របស់​ខមហ្វត! ថែទាំដោយ​ក្តីស្រលាញ់​​ជាមួយ​ប្រវត្តិស្នេហ៍​ដ៏ផ្អែមល្ហែម​របស់​លោក ជា វណ្ណារិទ្ធ និង​ភរិយា

  • 2023-01-18 14:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខមហ្វត (Comfort) គឺជាផលិតផលទឹកក្រអូបសម្រាប់សម្លៀកបំពាក់ដែលមានការពេញនិយម និងជឿជាក់បំផុតក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៥ឆ្នាំ មកនេះ។

ជាមួយនឹងបេសកកម្មដើម្បីផ្ដល់ឱ្យអតិថិជនកម្ពុជាគ្រប់រូបនូវអារម្មណ៍អស្ចារ្យ និងទំនុកចិត្តខ្ពស់លើសម្លៀកបំពាក់ដែលពួកគេប្រើប្រាស់ជាប្រចាំថ្ងៃនោះ ខមហ្វតបានផ្ដល់នូវក្លិនក្រអូបជាប់បានយូរ និងការថែរក្សាសាច់ក្រណាត់បានយ៉ាងល្អឥតខ្ចោះ ដែលមានការពេញនិយមលេខ១ ក្នុងទីផ្សារប្រទេសកម្ពុជា។

ខមហ្វតបានឈានចូលក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០០៧។ ហើយក្នុងឆ្នាំនេះដែរគឺជាខួបលើកទី ១៥ឆ្នាំ ដែលជាហេតុផលដ៏សំខាន់មួយ ដើម្បីអបអរសាទរនូវអនុស្សាវរីយ៍ សមិទ្ធផលនិងការយកចិត្តទុកដាក់លើការថែរក្សាសម្លៀកបំពាក់ដោយក្ដីស្រឡាញ់ក្នុងរយៈពេល ១៥ឆ្នាំ កន្លងមកនេះ។

ដើម្បីជាការអបអរសាទរមួយដ៏ត្រចះត្រចង់ ខមហ្វត បានឆ្លុះបញ្ចាំងពីដំណើរនៃវិវឌ្ឍន៍របស់ខ្លួន និងការនឹករឭក​ឡើងវិញដោយយើងក្រឡេកមកមើលការផ្សាយពាណិជ្ជកម្មពីមុនៗ ដែលមាននៅលើបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមចាប់ពី ១៥ ឆ្នាំមុនមកម្ល៉េះ។

ជាមួយគ្នានេះដែរ ខមហ្វតក៏បានគិតស្រមៃឡើងវិញលើឥទ្ធិពលនៃក្លិនប្រអូបជាប់ចិត្តបានយូរមួយនេះយើងនឹងបង្វែរអារម្មណ៍ទស្សនិកជនមករំលឹកពីដំណើរនៃក្ដីស្រលាញ់ ដោយពាំនាំយកសាច់រឿងស្នេហាដ៏ផ្អែមល្ហែមបែបស្រគត់ស្រគំរវាងលោក ជា វណ្ណារិទ្ធ និងប្រពន្ធរបស់គាត់ ប៊ែលឡា។

សាច់រឿងនេះបានចងក្រងឡើងដើម្បីជាចំណងនៃការអបអរ និងចំណីអារម្មណ៍ដល់អតិថិជនកម្ពុជាគ្រប់រូបដោយលាតត្រដាងឱ្យដឹងថា ក្លិនដ៏ក្រអូបរបស់ខមហ្វតដីតជាប់បានយូរប៉ុណ្ណា ទើបធ្វើឱ្យ វណ្ណារិទ្ធ ធ្លាក់ក្នុងអន្លង់ស្នេហ៍ ប៊ែលឡា រហូតដល់ក្លាយជាចំណងស្នេហ៍អមតៈ បង្កើតបានជាគ្រួសារដ៏មានសុភមង្គលមួយ។

ចំពោះរឿងនេះដែរនឹងមានការផ្សាយចេញជា៣ភាគ ដែលភាគនីមួយៗមានរយៈពេលត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ ហើយអ្នកទាំងអស់គ្នាអាចទស្សនាបាននៅលើទំព័រហ្វេសប៊ុក Comfort Cambodia

ចាប់តាំងពីថ្ងៃដំបូងទឹកក្រអូបខមហ្វត បានផ្ដល់នូវក្លិនដ៏ក្រអូបជាប់បានយូរលើសម្លៀកបំពាក់របស់ប្រជាជនកម្ពុជា ហើយបានធ្វើឱ្យពួកគេមានអារម្មណ៍អស្ចារ្យជាមួយនឹងទំនុកចិត្តខ្ពស់ និងភាពក្លាហានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

ពោលគឺ “យើងទាំងអស់គ្នានឹងនៅតែរក្សាក្លិនក្រអូបនេះឱ្យជាប់បានយូរហើយអ្វីដែលពិសេសនោះយើងចង់រំឭកដល់ទស្សនិកជនទាំងអស់អំពីខមហ្វតដែលតែងតែផ្ដល់ការថែទាំដោយក្ដីស្រឡាញ់ដ៏យូរអង្វែងទំនុកចិត្តខ្ពស់ និងការចងចាំដែលមិនអាចបំភ្លេចបានដល់ពួកគេក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។

សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនក្នុងប្រទេសកម្ពុជាគ្រប់រូបហើយយើងពិតជារំភើបយ៉ាងខ្លាំងចំពោះរឿងល្អៗដែលនឹងកើតមានជាបន្តបន្ទាប់៕

មតិយោបល់