• 2023-01-25 03:32:44
  • ព័ត៌មាន

អស់​ទាស់ ស៊ិន យូប៊ិន លេង Fashion ឡើង​ឡូយ ចូល​កម្មវិធី​ធំ​នៅទីក្រុងប៉ារីស

  • 2023-01-25 03:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​វ័យក្មេង​កម្ពុជា ស៊ិន យូប៊ីន បាន​បង្ក​ការ​ចាប់​អារម្មណ៍​ច្រើន​ប៉ុន្មាន​ថ្ងៃ​នេះ ក្រោយ​ពី​ប្រិយមិត្ត​បានឃើញ​នាង​លេច​មុខយ៉ាង​កម្រ​​ក្នុង​កម្មវិធី​ធំ​នៅ​ទីក្រុងប៉ារីស​ប្រទេស​បារាំង។

តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​តារា​ស្រី បាន​ប្រាប់​ក្រុម​អ្នក​គាំទ្រ​ថា នាង​បាន​ចូល​រួម​ក្នុង​កម្មវិធី​ធំ​មួយ​នៅ​ប្រទេស​បារាំង តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន​ធំ​មួយ។ កម្មវិធី​នោះ​មាន​ឈ្មោះ​ថា "Christian Dior haute couture spring/summer 2023”។ យូប៊ីន បាន​គ្រង​សំលៀកបំពាក់​ព័ណ៌​ខ្មៅ​យ៉ាង​ឡូយ មើល​ទៅ​ដូច​តារា​បញ្ចឹម​ប្រទេស។

ការ​ណ៍នេះ បាន​ឆក់​យក​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក ព្រោះ​ថា នាង​គឺ​សិល្បការិនី​អាជីព​ទី​១​ដែលត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួមក្នុង​កម្មវិធី​ដ៏​ធំ​នៅ​លើ​ទឹក​ដី​អឺរ៉ុប។ មិន​ត្រឹម​តែ​អ្នកគាំទ្រ​ក្នុង​ស្រុក ប៉ុន្តែ​នាង​ក៏​ទទួល​បាន​ភាព​ទាក់ទាញ​ទាំង​នៅ​ក្នុង​កម្មវិធី​ផង​ដែរ ស្រប​ពេល​គេ​ឃើញ​ភ្នាក់​ងារ​ថត​រូប​បរទស​ក៏​តាម​ប្រមាញ់​រូប​នាង​ដែរ។

នៅ​មុន​លេច​មុខ​លើ​ទឹក​ដី​អឺរ៉ុប ស៊ិន យូប៊ីន ក៏​ទើប​នឹង​ទទួល​ពាន​ចំនួន ៥ ដោយ​នាង​បាន​ទៅ​ទទួល​ដោយ​ផ្ទាល់​នៅ​ក្នុង​ប្រទេស​ថៃ​ថែម​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់