• 2023-02-14 09:16:40
  • ព័ត៌មាន

បាច់​បន្លែ​ជំនួស​បាច់ផ្កា! ក្រសួង​កសិកម្ម ប្រមូល​បន្លែ​សរីរាង្គ តុបតែង​ជា​បាច់​ផ្កា​លក់ ក្នុង​ថ្ងៃ ១៤ កុម្ភៈ

  • 2023-02-14 09:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​តែងតែ​ឃើញ​បន្ថែ​ធម្មជាតិ ឬ​បន្លែ​សរីរាង្គ ដាក់​តាំង​លក់​តាម​កញ្ច្រែងល្អី​នៅ​មុខ និងតាម​បណ្ដោយ​របង ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ប៉ុន្ដែ​នៅ​ថ្ងៃ​ទី១៤ កុម្ភៈ ដែល​ត្រូវ​ជា​ថ្ងៃ ទិវានៃក្ដី​ស្រឡាញ់​នេះ បាច់​បន្លែ​ធំៗ ត្រូវ​បាន​គេ​វេចខ្ចប់​ឡើង​ជំនួស​បាច់​ផ្កា​យ៉ាង​ប្រណីត។

ដូច​ជា​ការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ព្រម​ទាំង​យុវវ័យ​មាន​ការ​យល់ដឹង​ពី​ការ​ហូប​ចុក​បន្លែ​សរីរាង្គ ទើប​ក្រសួង​កសិកម្មផ្ដួចផ្ដើម​ឲ្យ​មាន​សកម្មភាព​ក្នុង​ថ្ងៃ​នេះ​តែម្ដង។ ជាក់​ស្ដែង​លោក សុផល ដែល​គេ​ស្គាល់​ថាលោក​ជា​មន្ដ្រី​រាជការ​ម្នាក់ ប្រកាស​ថា បើ​ឯកឧត្ដម លោក​ជំទាវ លោក លោកស្រី ចង់​ទិញ​បាច់​ផ្កា តុបតែង​ដោយ​បន្លែ​សុវត្ថិភាព សម្រាប់​មនុស្ស​ជា​ទីស្រឡាញ់ គឺ​មាន​លក់​នៅ​មុខ​ក្រសួង​កសិកម្ម ចាប់​ពី​ម៉ោង ៩​ព្រឹក​តទៅ ក្នុង​ថ្ងៃ​នេះ។

តាម​រយៈ​បាច់​ផ្កា តុបតែង​ដោយ​បន្លែ​សរីរាង្គ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍ និង​ទិញ​យក​ទៅ​ជូន​គ្រួសារ និង​ដៃគូ​ជីវិត ដើម្បី​ចម្អិន​ពិសា​ជាហូរហែ។ នៅ​ថ្ងៃ​នេះ​ដែរ គេ​ក៏​ឃើញ​លោក​ជំទាវ ហ៊ុន ស៊ីណាត ទទួល​បាន​បាច់​ផ្កា តុបតែង​ដោយ​បន្លែ​នេះ​មួយ​បាច់​ធំ​ដែរ ក្នុង​ថ្ងៃ​ទិវា នៃ​ក្ដី​ស្រឡាញ់៕

ជិន សុភ័ក្ដ្រ

មតិយោបល់