• 2023-02-28 00:45:00
  • ព័ត៌មាន

មាស សុខសោភា ចាយ​លុយ​បង្កើត​ប្រេន​ខ្លួន​ឯង ដាក់​ឈ្មោះ​ដូច​បទ​ចម្រៀង​ចេញ​កាល​ជាង៥ឆ្នាំ​មុន

  • 2023-02-28 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ប្រកបអាជីពជាអ្នកច្រៀងជិត២០ឆ្នាំ​មក នៅ​ពេល​នេះ តារាចម្រៀង មាស សុខសោភា បានងាក​មកចាយ​ទុន​រាប់​ម៉ឺន​ដុល្លារ បង្កើត​ជំនួញទី១ ដោយ​ដាក់​ឈ្មោះ​ដូច​ទៅ​នឹង​បទ​ចម្រៀង​មួយ​បទ​របស់​នាង​កាល​ពី​ជិត ១០​ឆ្នាំ​មុន។

អាជីវកម្ម​ដំបូង​របស់ មាស សុខសោភា ជា​អាជីវកម្ម​ដំបូង ជា​ប្រភេទ​អាជីវកម្ម​ចែកចាយ​ផលិតផល​ថែ​រក្សា​សម្រស់ ឬ​ហៅ​ថា ខូឡាជេន ដែល​កញ្ញា​បាន​បោះទុន​រាប់​សិប​ម៉ឺន​ដុល្លារ ក្រោម​ពាណិជ្ជនាម LOTUS MSP។ ផលិតផលដំបូងរបស់ក្រុមហ៊ុននេះ គឺ ឡេខូឡាជេន ដែល​មាន​ប្រេន​ដូច​ទៅ​នឹង​ចំណង​ជើង​មួយ​បទ​របស់​នាង​ចេញ​កាល​ពី​ជាង ៥ឆ្នាំ​មុន មាន​ចំណង​ជើង​ថា “My Onlyone"។

ថ្លែង​នៅ​ថ្ងៃ​បើក​សម្ពោធ​កាល​ចុង​សប្ដាហ៍​មុន សោភា បញ្ជាក់​ជុំវិញ​រឿង​នេះ​ថា មូលហេតុ​ដែល​នាង​ដាក់​ឈ្មោះ ប្រេន​ផលិតផល​ខ្លួន​ឯង​ថា “My Onlyone" គឺ​មាន​ចំណុច​មួយ​ចំនួន។ ទី១ ដើម្បី​រំលឹក​ដល់​បទ​​មួយ​របស់​នាង​ដ៏​ពេញ​និយម​ពី​អតីតកាល ដែល​កាល​ណោះ​បទ​ចម្រៀង​មួយ​បទ​នេះ ទទួល​បាន​ការគាំទ្រ​យ៉ាងច្រើន។

ទី២​ទៀត ​នាង​ខ្លួន​ឯង ក៏​ស្រឡាញ់​បទ​នេះ​ខ្លាំង​ដែរ ដូច្នេះ​ហើយ ទើប​ដាក់​ឈ្មោះថា My onlyone ជាមួយ​គោលដៅ​មួយ​ទៀត គឺធ្វើអោយមានភាពងាយស្រួល ដល់អ្នកគាំទ្ររបស់នាង ងាយ​ចងចាំ​ផង ពេល​ឃើញ​ផលិតផល នឹក​ឃើញ​ដល់​បទ​ចម្រៀង ឬ​ក៏​ពេល​ស្ដាប់​ចម្រៀង​នឹង​ដល់​ផលិតផល។

ខូឡាជេន របស់ មាស សុខសោភា គឺ​ផលិត​ផល​ផលិត​នៅប្រទេសកូរ៉េ និងចម្រាញ់យកគុណភាព​ជា​ចម្បង។ ម្យ៉ាង​ផលិតផល​នេះ ពិសេស​ត្រង់​ថា កើត​ចេញ​ពី​ខាង​ក្នុង​ខ្លួន​មក​​តែ​ម្ដង។ អ្នកនាង បានបន្តថា «ផលិតផលនេះ គឺចម្រាញ់ចេញពីក្តីស្រលាញ់របស់ខ្ញុំតែម្តង អីចឹង​ហើយ​ទើប​ខ្ញុំ​ដាក់​ឈ្មោះ​បែប​នេះ"។

និយាយ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់ មាស សុខសោភា បាន​អះអាង​ថា ខូឡានជេន​របស់​នាង អាច​ព្យាបាលគល់រោម របស់ស្បែកអោយរួមតូច និងមានសំណើមសភ្លឺថ្លាជាងមុន ពន្យាភាពចាស់ជាងវ័យរួមបញ្ចូលជាមួយ វីតាមីនផ្លែឈើជាច្រើនមុខ ដែលអាចប្រើបានទាំងកូនក្មេង បុរសនឹងស្រ្តី ។

ត្បិត​ថា​បាន​ឈាន​មួយ​ជំហាន​ឡើង​លើ​ផ្លូវ​ជំនួញ ប៉ុន្តែ​ងាកមកការងារសិល្បៈវិញ តារាចម្រៀងរូបនេះ បញ្ជាក់​ថា ក៏មិនអាចទុកចោលដែរ។ សោភា អះអាង​ថា អាជីព​ទាំង​ពីរ​នឹង​ដើរ​ទន្ទឹម​គ្នា ហើយ​ក្នុង​នោះ​សម្រាប់​ការងារ​សិល្បៈ នាងគ្រោង​ផលិតបទចម្រៀងថ្មីៗ រួមជាមួយនិងការថតMV ទុកជូនអ្នកគាំទ្រដែល​នឹង​ចេញ​​បន្តបន្ទាប់​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ ទារិកា

មតិយោបល់