• 2023-03-02 06:18:47
  • ព័ត៌មាន

ហេតុផលចម្បងអ្វីខ្លះ បានជាមនុស្សសម័យនេះចូលចិត្តពាក់ស្បែកជើងប៉ាតា?

  • 2023-03-02 06:18:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អត្ថប្រយោជន៍ធំចម្បងដែលគ្រប់គ្នា​និយមពាក់ស្បែកជើងប៉ាតា គឺដោយសារវា​ផ្ដល់នូវផាសុកភាព ដល់ជើងមិនថាអ្នកធ្វើសកម្មភាពអ្វីមួយ ប៉ុន្តែសម្រាប់យុវវ័យបច្ចុប្បន្ន ក្រៅពីទទួលបានប្រយោជន៍នេះ ក៏នៅមាន​ហេតុផលមួយចំនួនដែលពួកគេគ្មានថ្ងៃស្ដាយលុយក្នុងការចំណាយទៅលើវា។

សង្គមបច្ចុប្បន្ន មនុស្សជាច្រើនមានចំណូលចិត្តតែលើការស្លៀកពាក់បែបសាមញ្ញ និងស្បែកជើងប៉ាតាដែលអាចផ្ដល់នូវភាពងាយស្រួលដល់ពួកគេ និងមិនស្មុគស្មាញច្រើន។ ចូលទៅកាន់ហេតុផលដែលទាញចិត្តមនុស្សជា​ច្រើនចូលចិត្តពាក់ស្បែកជើងប៉ាតា ឬ Sneakers ដោយសារតែ៖

  • វា​បាន​ផ្ដល់នូវផាសុកភាពក្នុងការដើរ និងរត់

  • វាស័ក្តិសមជាមួយនឹង​សម្លៀកបំពាក់ច្រើនប្រភេទ

  • ត្រូវគ្រប់កាលៈទេសៈ

  • គ្មានថ្ងៃហួសសម័យ។

ទោះជាយ៉ាងណា មនុស្សមួយចំនួនបាន​ចំណាយទាំងថវិកា និងពេលវេលា ក្នុងការប្រមូលម៉ូដស្បែកជើង ថែមទៀតផង។ អ្វីដែលមិនអាចមើលរំលងបាន ស្បែកជើងក៏អាចជាចំណុចលេចធ្លោក្នុងពិភព Fashion ដែរ៕

មតិយោបល់
អត្ថបទថ្មី