• 2023-03-02 06:53:31
  • ព័ត៌មាន

វណ្ណដា នឹងជួបតារាស្រីលំដាប់ប្រទេស លើឆាកតន្ដ្រី ដើម្បីអបអរខួប ៣ឆ្នាំ ដាក់ឲ្យដំណើរការលេខពិសេសផ្ទាល់ខ្លួន

  • 2023-03-02 06:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរ ខួប ៣ឆ្នាំ នៃការដាក់ឲ្យដំណើរការស្លាកលេខពិសេសផ្ទាល់ខ្លួនរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តារាចម្រៀងប្រុស-ស្រីល្បីឈ្មោះលំដាប់ប្រទេសជាច្រើនរូប នឹងឡើងច្រៀង ព្រមទាំងផ្ដល់សារអប់រំទាក់ទងនឹងសុវត្ថភាពចរាចរដល់ទស្សនិកជន។

នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឲ្យដឹងថា ទស្សនិកជនអាចជួបIdol របស់ខ្លួន រយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមីនា ក្នុងកម្មវិធីតាំងពិព័រណ៍ផ្លាកលេខរថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។

ក្រសួងបញ្ជាក់ថា កម្មវិធីនេះ នឹងរៀបចំឡើងនៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩យប់។ កម្មវិធីប្រគំតន្ដ្រី ផ្សាភ្ជាប់ជាមួយការអប់រំទាក់ទងនឹងសុវត្ថភាពចរាចរផ្លូវគោកនេះ គឺមានការចូលរួមសម្ដែង និងច្រៀងដោយ លោក វណ្ណដា អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា ព្រមទាំងតារាចម្រៀងប្រុស-ស្រីល្បីៗជាច្រើនរូបផ្សេងទៀត។

នៅថ្ងៃរសៀលថ្ងៃទី២ ខែមីនា នេះដែរ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានភ្ជាប់វីដេអូអប់រំខ្លីមួយទាក់ទងនឹងការអប់រំ “ពេលស្រវឹងកុំបើកបរ” ដោយបញ្ជូលតារាល្បី”ៗដែលនឹងត្រូវឡើងឆាកប៉ុន្មានថ្ងៃខាងមុខទៀតនេះ បានសម្ដែង និងបញ្ចេញមតិរៀងៗទាក់ទងនឹងថា”តើពេលស្រវឹង គួរធ្វើដំណើរយ៉ាងម៉េច”៕

ជិន សុភ័ក្ដ្រ

មតិយោបល់