- 2023-03-06 03:37:44
- ព័ត៌មាន
បានសាករសជាតិ Craft Beer ទើបដឹងថាប្លែកពីគេ ប៉ុន្តែបើដឹងពីវិធីធ្វើទៀត រឹតតែពេញចិត្ត
- 2023-03-06 03:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានសាករសជាតិ Craft Beer ទើបដឹងថាប្លែកពីគេ ប៉ុន្តែបើដឹងពីវិធីធ្វើទៀត រឹតតែពេញចិត្ត
ចន្លោះមិនឃើញ
Craft Beer គឺជាប្រភេទស្រាបៀរដែរធ្វើដោយដៃផ្ទាល់ និងផ្សំឡើងដោយវត្ថុធាតុដើមជាច្រើនមុខ ដើម្បីធ្វើឲ្យរសជាតិខុសពីស្រាបៀរដទៃ។
ស្រាបៀរប្រភេទនេះពិតជាកំពុងបានការពេញនិយមក្នុងការទទួលទាន ដោយសាររសជាតិរបស់វាប្លែក និងធ្វើឲ្យអ្នកដែលបានក្រេបហើយ ទទួលអារម្មណ៍ថ្មី។ ដូច្នេះតើអ្នកចង់ដឹងទេ ថាតើ Craft Beer ត្រូវបានផលិតយ៉ាងដូចម្ដេចខ្លះ?
ស្ថិតក្នុងភាគទី ២ របស់កម្មវិធី Hype ផលិតឡើងដោយ Sabay អ្នកជំនាញក្នុងវិស័យនេះបានលើកឡើងថា Craft Beer ជាស្រាបៀរដែលចម្រាញ់ចេញពីវត្ថុធាតុដើមគោល មានឈ្មោះថា Malt ដែលបម្លែងចេញពី Barley, Wheat, Rye ដើម្បីទាញយកជាតុផ្អែម (ជាតិស្ករ) បានកាន់តែច្រើន។
ក្រៅពី Malt ក៏នៅមាន គ្រាប់ស្រូវដែលមានពណ៌ស្រាល ដែលត្រូវយកទៅដុតហើយប្រើពេលយូរ។
វត្ថុធាតុដើមបន្ទាប់ពី Hops ប្រភេទគ្រាប់រុក្ខជាតិដែលមានពណ៌បៃតង ដែលត្រូវបានយកមកប្រើរាប់រយឆ្នាំមកហើយ។ ជាការផ្គួបរសជាតិរវាងវត្ថុធាតុដើមដែលមានរសជាតិផ្អែម និងល្វីងបញ្ចូលគ្នា នឹងកាន់តែធ្វើឲ្យ Craft Beer លេចរសជាតិមិនធម្មតា។
ក្នុងការផលិតទៀតសោត ត្រូវធ្វើឡើងនៅក្នុងធុងចំនួន ៣៖
- ធុងទី១ គឺជាធុងដែលទាញយកជាតិស្ករ ដោយប្រើកម្រិតសីតុណ្ហភាពមួយ និងជាតិបាស (pH) ដើម្បីបំបែកជាតិស្ករដែលវែង ហើយស្អិតឲ្យទៅជាស្ករធម្មតា។
- ធុងទី ២ គឺជាធុងចម្រោះយកគ្រាប់ធញ្ញជាតិទាំងអស់ចេញពីទឹក
- ធុងចុងក្រោយ ដែលជាវគ្គចុងក្រោយ គ្រឿងផ្សំទាំងអស់ត្រូវបានធ្វើឲ្យក្ដៅ ហើយទុកឲ្យត្រជាក់ពេលក្រោយ។
មិនទាន់ចប់នោះទេក្នុងការបិតស្រាបៀរប្រភេទនេះ ដូច្នេះដើម្បីជ្រាបបន្ថែមសូមទស្សនាវីដេអូខាងក្រោម៖