• 2023-03-09 04:51:26
  • ព័ត៌មាន

រម្លឹកទៅមើលការបង្ហាញ Style អស្ចារ្យឲ្យគ្រប់គ្នាបើកភ្នែកធំៗរបស់ តារាៗ នៅ PMA 2022

  • 2023-03-09 04:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ PMA ឆ្នាំ ២០២២ បានបញ្ចប់ទៅដោយជោគជ័យ ដោយ​បន្សល់នូវអនុស្សាវរីយ៍ និង​ពេលវេលាល្អៗសម្រាប់សិល្បករ សិល្បការិនីទាំងអស់ដែលបាន​ចូលរួម ក៏ដូចជាអ្នកគាំទ្រជា​ច្រើនរូបផងដែរ។

អ្វីដែលពិសេស កម្មវិធីបានរកឃើញនូវម្ចាស់ពានជាច្រើននាក់ ដែលសុទ្ធសឹងមានស្នាដៃ និងគុណសម្បត្តិទាំងព្រមក្នុងការលើកពាន។ ប៉ុន្តែអ្នកទស្សនាក៏មិនអាចមើលរំលងបានដែរនូវការបង្ហាញ​វត្តមានរបស់តារាៗប្រុសស្រីក្មេងចាស់ជា​ច្រើនរូប។ ពួកគេអញ្ជើញមកជាមួយនឹង​ Style ពិសេស ស្អាត សង្ហា ទៅតាមចំណូលចិត្ត និង​រសនិយមរៀងខ្លួន។

ទោះជាយ៉ាងណា ក្នុងចំណោមតារាដែលបាន​បង្ហាញ​វត្តមានក្នុងកម្មវិធី Pleng Music Awards 2022 និងដើរលើកម្រាលព្រំក្រហម សង្កេតឃើញថាអ្នកខាងក្រោម ទទួលបាន​ការចាប់អារម្មណ៍ខ្លាំងជាងគេពីមហាជន ពិសេសអ្នកទស្សនា។ តើអ្នកពេញចិត្តស្ទីលតែងខ្លួនរបស់តារារូបណាជាងគេ?

ដោយឡែក​នៅឆ្នាំ ២០២៣ PMA ក៏បាន​វិលមកវិញ ហើយរង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ តើតារាណាខ្លះនឹងមាន​វត្តមាន​ក្នុងព្រឹត្តិការណ៍អស្ចារ្យនេះ? ពិសេសតើអ្នកណានឹងបង្ហាញខ្លួនជាពិសេសលើកម្រាលព្រំក្រហមជាមួយនឹង​ស្ទីលអស្ចារ្យ?

លោកអ្នកក៏អាចចូលរួមទិញសំបុត្រចូលរួមទស្សនា ការដើរលើកម្រាលព្រំក្រហម និងការសម្ដែងពិសេស ឥឡូវនេះតាមរយៈ App LIVE. By Wonderpass ឆ្នាំនេះនឹងរៀបចំឡើងនៅ៖ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៤ ល្ងាច! បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម៕

មតិយោបល់