• 2023-03-09 04:57:30
  • ព័ត៌មាន

ពាក់មី បង្ហាញចំណាត់ថ្នាក់ជយលាភីរបស់ខ្លួន ក្រោយ ព្រំ សំណាង លើកបីប្រពន្ធស្ពាយជយលាភីលេខ២

  • 2023-03-09 04:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៨ មីនា ឆ្នាំ២០២៣ ជាខួបលើកទី១១២ នៃទិវាសិទ្ធិនារីអន្ដរជាតិ។ សម្រាប់កម្ពុជា គេសង្កេតឃើញរាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងដៃគូអភិវឌ្ឍន៍ បានរំលឹកទិវានេះនៅទីតាំងខុសៗគ្នា ហើយទទួលបានការស្វាគមន៍ពីមហាជន។

ដោយឡែកកាលពីយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ព្រឹត្ដិការណ៍ប្រកួតដ៏អស្ចារ្យមួយ ដើម្បីលើកកម្ពស់សិទ្ធិនារីផង និងជាការកម្សាន្ដអារម្មណ៍ អាជ្ញាធរ និងដៃគូសហការបានរៀបចំការប្រកួតបីស្ដ្រី ដោយកំណត់ម៉ោង ដើម្បីរកជើងខ្លាំងទទួលបានរង្វាន់ធំពីកម្មវិធីនេះ។ ជាលទ្ធផល បុរសម្នាក់មកពីខេត្ដតាកែវមានសមត្ថភាពលើកបីស្ដ្រីរហូតទៅដល់ជាង ៨ម៉ោង ខណៈកីឡាករ ព្រំ សំណាង ទទួលបានចំណាត់ថ្នាក់លេខ២ តែក៏ទទួលបានរង្វាន់ឡានដែរក្នុងកម្មវិធីនោះ។

ដើម្បីជាការចូលរួមអបអរសាទរចំពោះជយលាភីរបស់បុរសទាំងពីររូប នៅថ្ងៃទី៩ ខែមីនា នេះលោក ចែម ចាន់រ៉ា ហៅនាយពាក់មី ក៏បានអួតពីសមត្ថភាពរបស់ខ្លួនដែរ។ នាយបានបញ្ចេញរូបថតលើកបីភរិយា ភ្ជាប់ដោយសារយ៉ាងខ្លីតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំបីប្រពន្ធបាន ១នាទី”។

ទន្ទឹមគ្នានេះមហាជន ជាពិសេសអ្នកគាំទ្រ បានផ្ដល់ជយលាភីឲ្យនាយពាក់មីដោយផ្ទាល់ គឺចំណាត់ថ្នាក់ “លេខ៥០០”។ មហាជន បានកោតសរសើរចំពោះបុរសម្នាក់នៅខេត្ដតាកែវ និងកីឡាករ ព្រំ សំណាង ដែលមានសមត្ថភាពខ្លាំងក្នុងការលើកបីស្ដ្រីដ៏យូរកាលពីយប់មិញនៅសួនច្បារមុខវត្ដបទុមវតី។

ព្រឹត្ដិការណ៍នេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជជែកគ្នា ហើយក៏អគុណដល់នាយពាក់មី បានបង្ហាញរូបភាពលើកកម្ពស់ស្ដ្រី ក្នុងថ្ងៃទិវាអន្ដរជាតិ សិទ្ធិនារីនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់