- 2023-03-10 07:18:15
- ព័ត៌មាន
PMA ឆ្នាំ ២០២៣ មកវិញកាន់តែពិសេស ជាមួយនឹងពានសរុប ១៥ សុទ្ធតែសំខាន់ៗ
- 2023-03-10 07:18:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PMA ឆ្នាំ ២០២៣ មកវិញកាន់តែពិសេស ជាមួយនឹងពានសរុប ១៥ សុទ្ធតែសំខាន់ៗ
ចន្លោះមិនឃើញ
ពានរង្វាន់ Pleng (PMA) គឺជាកម្មវិធីប្រគល់ពានរង្វាន់ខាងផ្នែកចម្រៀងដ៏ធំនៅ ប្រទេសកម្ពុជាដែលធ្វើឡើង ដើម្បីគាំទ្រនិង លើកទឹកចិត្តស្នាដៃនិង សមិទ្ធិផលរបស់អ្នកចម្រៀង អ្នកនិពន្ធ និង អ្នកផលិតតន្រ្តីគ្រប់ប្រភេទប្រចាំ ប្រទេសកម្ពុជាដែលមាននៅក្នុងកម្មវិធីទូរស័ព្ទដៃ Pleng។
កាលពីឆ្នាំ ២០២២ កម្មវិធីមួយនេះ បានដំំណើរការទៅដោយមានការចូលរួមពីសំណាក់តារាប្រុសស្រីជាច្រើនរូប មិនថារៀមច្បងជំនាន់មុន និងតារាពន្លកថ្មីមកជុំគ្នាយ៉ាងអធិកអធម។ ដោយនៅឆ្នាំ ២០២៣ PMA បានវិលមកវិញ ជាមួយនឹងមុខមាត់ថ្មីកាន់តែពិសេស។
នៅឆ្នាំ PMA 2023 មានពានសរុបទាំងអស់ ចំនួន ១៥ រួមមាន៖
- បទចម្រៀងប្រចាំឆ្នាំ
- បទចម្រៀងចូលឆ្នាំខ្មែរដ៏មានប្រជាប្រិយភាពប្រចាំឆ្នាំ
- សិល្បការិនីប្រចាំឆ្នាំ
- បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ
- សិល្បករប្រចាំឆ្នាំ
- សិល្បករ-សិល្បការិនីថ្មីដែលកំពុងលេចធ្លោ នាំមកជូនដោយ Vattanac Premium Beer
- សិល្បករ-សិល្បការិនីថ្មីប្រចាំឆ្នាំ
- បទចម្រៀងស្តាប់ច្រើនជាងគេ
- វីដេអូចម្រៀងប្រចាំឆ្នាំ
- សិល្បការិនីស្តាប់ច្រើនជាងគេ
- បទចម្រៀងរួមគ្នាប្រចាំឆ្នាំ
- សិល្បករស្តាប់ច្រើនជាងគេ
- អាល់ប៊ុមចម្រៀងប្រចាំឆ្នាំ
- ពានរង្វាន់សមិទ្ធិផលដ៏អស្ចារ្យនៃជីវិត
- សិល្បករ-សិល្បការិនី ទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការផ្ញើសារ
ពានរង្វាន់ Pleng ឬ Pleng Music Awards (PMA) ជាកម្មវិធីសិល្បករដ៏ធំបំផុតប្រចាំប្រទេសកម្ពុជាតែ មួយ គត់ដែលមានការចូលរួមពីសំណាក់សិល្បករជាង ៥០០នាក់ មកប្រមូលផ្ដុំនៅទីតាំងតែមួយ ដើម្បីចូលរួមជា សក្ខីភាពក្នុងរាត្រីកាលនៃការ ប្រគល់ពានរង្វាន់ Pleng Music Awards 2023 ខាងមុខនេះ។
អ្វីដែលពិសេសជាងឆ្នាំនេះ ទស្សនីយជនក៏អាចចូលរួមទិញសំបុត្រចូលរួមទស្សនា ការដើរលើកម្រាលព្រំក្រហម ការប្រគល់ពានរង្វាន់ និងការសម្ដែងពិសេសពីសំណាក់តារាល្បីៗជាច្រើនរូបទៀត។
ទិញសំបុត្រចូលរួមឥឡូវនេះតាមរយៈ App LIVE. By Wonderpass ៖ https://wonderpass.asia/event/pleng_music_awards_2023
កម្មវិធីពានរង្វាន់ Pleng 2023 នឹងរៀបចំឡើងនៅ៖ ថ្ងៃទី ១៨ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៤ ល្ងាច! បុរី ប៉េងហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) ភីអេច ហ្គេ្រនហល ហ្រ្គេនបលរ៉ូម៕
ផែនទីទីតាំង៖ https://goo.gl/maps/KxrroaHqpB2haV3e7