• 2023-03-10 08:05:00
  • ព័ត៌មាន

តិចអត់ដឹងចុះ! អ្នករៀបចំ មហោស្រព «បុណ្យភូមិ» ឆ្នាំនេះ ប្រកាសលក់សំបុត្រសំរាប់អ្នកចូលរួម

  • 2023-03-10 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពបុណ្យភូមិដែលមានមនុស្សមកលេងកម្សាន្តបាក់ទឹកបាក់ដី ដែលធ្លាប់តែបើកអោយចូល ដោយស៊េរីជារៀងរាល់ឆ្នាំនោះ ប៉ុន្តែឆ្នាំទី១០នេះ មហោស្រព«បុណ្យភូមិ»ប្រកាសលក់សំបុត្រ សម្រាប់អ្នកដែល ចូលកំសាន្តនៅក្នុងកម្មវិធី។ មហោស្រពបុណ្យភូមិឆ្នាំទី១០ នេះនឹងរៀបចំឡើង រយ:ពេល១០ថ្ងៃ ដោយចែកចេញជាបីទីតាំងខុសគ្នាៗ។

នៅថ្ងៃទី០១ ដល់ ថ្ងៃទី២ ខែមេសា មហោស្រពបុណ្យភូមិនឹងរៀបចំឡើងនៅហ្វេកតូរី ភ្នំពេញ ដោយតម្លៃសំបុត្រចូលកម្សាន្ត មានតម្លៃ១០០០០រៀល ក្នុងមួយនាក់។

ថ្ងៃទី៣ ដល់ថ្ងៃទី០៦ ខែមេសា មហោស្រពបុណ្យភូមិ នឹងរៀបចំផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ ដោយបើកអោយអ្នកចូលរួមកម្សាន្ត ដោយឥតគិតថ្លៃ។

ថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា មហោស្រពបុណ្យភូមិ នឹងរៀបចំនៅវត្តមួយកន្លែងដែលមានចំងាយ ៤៥នាទីពីរាជធានីភ្នំពេញដោយបើកអោយអ្នកចូលរួមកម្សាន្ត ដោយឥតគិតថ្លៃ។

សូមបញ្ចាក់ថាសំបុត្រដែលដាក់លក់នៅក្នុងមហោស្រពបុណ្យភូមិដែលមានតម្លៃ១០០០ម៉ឺនរៀល គឺលក់សម្រាប់កម្មវិធីដែលរៀបចំនៅថ្ងៃទី១ និង ថ្ងៃទី២ ខែមេសា ដែលរៀបំនូវហ្វេកតូរី ភ្នំពេញ តែប៉ុណ្ណោះ។ ដោយឡែកចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ មហោស្រពបុណ្យភូមិនូវតែបើកអោយ មហាជនចូលកម្សាន្តដោយស៊េរី។

បើតាមការបញ្ចាក់ពីអ្នករៀបចំកម្មវិធី មូលហេតុនៃការលក់សំបុត្រនៅហ្វេកតូរី ភ្នំពេញ គឺដើម្បីជាការ ប្រមូលថវិការ រៀបចំកម្មវិធី កូនពៅថ្មីមួយរបស់បុណ្យភូមិដែលមានឈ្មោះថា «បុណ្យភូមិមានជើង»។ កម្មវិធី«បុណ្យភូមិមានជើងនេះ» នឹងត្រៀមរៀបចំទៅកាន់ខេត្តនានា នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ខេត្តដែល«បុណ្យភូមិមានជើង» ត្រៀមដើរទៅដល់មុនគេនោះគឺ ខេត្តក្រចេះ ដែលកម្មវិធីនេះ នឹងធ្វើឡើងនៅអំឡុងខែវិច្ឆិការ ខាងមុខ។

មតិយោបល់
អត្ថបទថ្មី