• 2023-03-12 03:00:00
  • ព័ត៌មាន

វិចិត្រករបារាំងមួយរូប ដែលជំរុញចិត្តយុវជនកម្ពុជាជា​ច្រើនរូប ឲ្យរឹងមាំក្នុងវិស័យ Street Art

  • 2023-03-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Theo Vallier គឺជាវិចិត្រករជនជាតិបារាំងម្នាក់ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ នៃទឹកដីប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៧។ ស្នាដៃរបស់លោកត្រូវបានបំផុសគំនិតដោយទេវកថាខ្មែរជាមួយនឹងការរួមបញ្ចូលគ្នានៃរចនាប័ទ្មទីក្រុង។ តាំងពីឆ្នាំ ២០១៥ លោកក៏ជាសហស្ថាបនិក និងជាសហអ្នករៀបចំ "Cambodia Urban Art Festival” ឬ “មហោស្រពសិល្បៈទីក្រុងកម្ពុជា” ក្នុងគោលបំណងលើកកម្ពស់ការច្នៃប្រឌិតសិល្បៈបែបគំនូរតាមដងផ្លូវ (Street Art Creation) នៅកម្ពុជា។

Theo Vallier គូរគំនូរសិល្បៈរបស់គាត់ប្រើពណ៌សម្បូរបែប រួមមាន រូបភាពសត្វ និងទេវកថានៅលើផ្ទាំងក្រណាត់ ជញ្ជាំង ឈើ និងផ្ទៃផ្សេងទៀត។ លោក​បាន​និយាយ​ថា​៖ «​រាល់​ស្នាដៃ​ដែល​ខ្ញុំ​ធ្វើ​នៅ​ប្រទេស​កម្ពុជា​មាន​អត្ថន័យ​ធំ​សម្រាប់​ខ្ញុំ​ ព្រោះ​ខ្ញុំ​​តែងព្យាយាម​ បញ្ជ្រាបឥទ្ធិពល​ទៅដល់​យុវជន​ជំនាន់​ក្រោយ​។​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​បាន​ឃើញ​សិល្បៈ​ច្រើន​ទៀត​ នៅ ទឹកដីភ្នំពេញ​»​។

វិចិត្រកររូបនេះ ចូលចិត្តធ្វើការជាមួយយុវជនខ្មែរ ដោយគូរគំនូរលើជញ្ជាំងជាមួយគ្នា ចំណាយពេលជាមួយគ្នា មើលការងារ និងផ្តល់ដំបូន្មានឲ្យគ្នាទៅវិញទៅមកអំពីកន្លែងដែលត្រូវគូរ គូរូបរអ្វី និងត្រូវប្រើពណ៌អ្វី។

ស្នាដៃរបស់ Theo បានជំរុញទឹកចិត្តយុវជនកម្ពុជាដូចជា សុខហេង និង ដារ៉ូ និងមនុស្សជាច្រើនទៀតឱ្យក្លាយជាអ្នកសិល្បៈតាមដងវិថីដូចលោក។ លោកបានផ្តល់ដំបូន្មានដល់សិល្បករវ័យក្មេងឱ្យបន្តចាប់កាន់ ខ្មៅដៃ ជក់ បន្តការងារ និងដើរតាមក្តីស្រម៉ៃជានិច្ច៕

ទស្សនាវីដេអូពេញនៅទីនេះ!

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី