- 2023-03-13 02:31:39
- ព័ត៌មាន
Jungkook ជាប់តំណែងទី ៣ នាមជាតារាទោលកូរ៉េល្បីជាងគេ បន្ទាប់ពី PSY និង IU
- 2023-03-13 02:31:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jungkook ជាប់តំណែងទី ៣ នាមជាតារាទោលកូរ៉េល្បីជាងគេ បន្ទាប់ពី PSY និង IU
ចន្លោះមិនឃើញ
កេរ្តិ៍ឈ្មោះរបស់ Jungkook ត្រូវបានល្បីសុសសាយពេញពិភពលោក នាមជាតារា K-Pop ផ្អែកលើសន្ធឹកនៃភាពល្បីល្បាញ និង ស្នាដៃដែលបានបង្ហាញកន្លងមក។
ជាក់ស្ដែងថ្មីៗនេះ តារាប្រុសកើតឆ្នាំ ១៩៩៧ រូបនេះ បានជាប់តំណែងជាតារា K-Pop ទោលដែលាមានភាពល្បីល្បាញលំដាប់ទី ៣ ផ្អែកលើទិន្នន័យវិភាគរបស់ Hallyu ចេញពី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េ។
សមាជិកក្មេងជាងគេរបស់ BTS ត្រូវបានជ្រើសជាតារា K-Pop ល្បីជាច្រើនរូប ក្នុងប្រទេសចំនូន ៧ ក្នុងចំណោម ២៦ប្រទេស។
សម្រាប់ម្ចាស់តំណែងកំពូល ទាំង ៣ រួមមាន៖
១. PSY (មានប្រជាប្រិយភាពជាងគេក្នុង ១៦ប្រទេស)
២. IU (មានប្រជាប្រិយភាពជាងគេក្នុង ១០ ប្រទេស)
៣. Jungkook (មានប្រជាប្រិយភាពជាងគេក្នុង ៧ ប្រទេស)
នេះពុំមែនជាលើកទី ១ ទេ ដែល Jungkook បានជាប់ឈ្មោះលើតំណែងកំពូលប្រចាំតារាវិភាគទិន្នន័យប្រជាប្រិយភាព។ ក្នុងឆ្នាំ ២០២២ Hallyu បានធ្វើការអង្កេត (គិតពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ មុន Jungkook ចេញ SOLO) លោកត្រូវគ្រងតំណែងទី ១១ ប្រចាំ "2022 Global Hallyu Trends" ហើយក៏ជាសមាជិក BTS ដែលល្បីជាងគេដែរ៕