- 2023-03-20 09:41:17
- ព័ត៌មាន
ហេតុផលមិនគួរមើលរំលង! ទីផ្សារលក់ស្បែកជើងប៉ាតា កាន់តែត្រូវប៉ាន់នៅកម្ពុជា
- 2023-03-20 09:41:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមិនគួរមើលរំលង! ទីផ្សារលក់ស្បែកជើងប៉ាតា កាន់តែត្រូវប៉ាន់នៅកម្ពុជា
ចន្លោះមិនឃើញ
ស្បែកជើងប៉ាតា ឬ Sneaker គឺជាស្បែកជើងដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកពាក់ មិនប្រកាន់វ័យ និងមិនមានថ្ងៃហួសសម័យឡើយ។
ស្របពេលសម័យកាលចេះតែវិវត្តទៅមុខទៅមួយថ្ងៃទៅ មួយថ្ងៃ ប៉ុន្តែកំណើនអ្នកនិយមពាក់ស្បែកជើងប៉ាតា ពិតជាមិនបានថយឡើយ។ ផ្ទុយទៅវិញ គឺកាន់តែមានចំនួនច្រើនឡើង គួរឲ្យកត់សម្គាល់ ដូចនៅក្នុងប្រទេសកម្ពុជា ជាឧទាហរណ៍ជាក់ស្ដែង។
អ្នកដែលមានជីវភាពសមរម្យច្រើនចំណាយលុយទៅលើការទិញសម្ភារៈតុបតែងខ្លួន ឬស្បែកជើង ដើម្បីបង្ហាញ Style ផ្ទាល់ខ្លួនទៅតាមចំណូលចិត្ត។ ទោះជាយ៉ាងណា វិស័យលក់ស្បែកជើងប៉ាតាឡើងវិញ ក៏រឹតតែមិនអន់ ព្រោះបច្ចុប្បន្ន អ្នកដែលចាប់របរនេះអាចរកបានចំណូលហូរហែ។
មូលហេតុក៏ព្រោះតែ អ្នកប្រើប្រាស់ ដែលភាគច្រើនជាយុវវ័យយល់ដឹងពី Brand ច្រើន។ សម្រាប់អ្នកលក់ស្បែកជើងប៉ាត៉ា អាចរកចំណូលបានយ៉ាងច្រើន ព្រោះតែតម្លៃនៃ Brand នីមួយៗ។
អាចនិយាយបានថា ស្បែកជើងប៉ាតា Brand ល្បីៗ ក៏ត្រូវបានចាត់ទុកថាជាទ្រពសម្បត្តិមួយប្រភេទដែរ ដូច្នេះចំពោះអ្នកដែលស្រឡាញ់ Fashion ស្បែកជើងប្រភេទនេះ ពិតជាមិនខ្លាចក្នុងការចំណាយទេទៅលើម៉ូដថ្មី មិនថាស្បែកជើងថ្មីនោះទេ៕