• 2023-03-29 10:56:53
  • ព័ត៌មាន

ភរិយា​លោក គង់ ប៊ុន​ឈឿន ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ចម្រៀង​ ៤ បទ​របស់​ស្វាមី

  • 2023-03-29 10:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ភរិយា​លោក គង់ ប៊ុន​ឈឿន ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ចម្រៀង ៤ បទ​របស់​ស្វាមី។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ ក្រសួង​បាន​ឲ្យ​ដឹង​ថា លោក​ស្រី គាត គឺមលន បាន​សុំ​សិទ្ធិ​គ្រប់គ្រង​លើ​ស្នាដៃ​តូរ្យតន្ត្រី​គ្មាន​អ្នកទទួល​មរតក ឬ​គ្មាន​មរតក​សាសន៍ នូវ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​របស់ លោក គង្គ ប៊ុនឈឿន ជា​ស្វាមី។

ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​រួច​មក ក្រសួង​សម្រេច​ប្រគល់​សិទ្ធិ​ជូន​លោក​ស្រី គាត​ គឹមលន ដើម្បី​គ្រប់គ្រង​លើ​ចម្រៀង​ចំនួន ៤ បទ​តាម​សំណើ។ បទ​ទាំង​នោះ​រួម​មាន ១. ស្ពាន​កំពង់​លួង ២. ម្លប់​ស្នេហ៍​ដើម​ស្រឡៅ ៣. សែន​ឈឺ​ចិត្ត និង ៤. ប្រពន្ធ​ខាំ​ញេច៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី