- 2023-03-30 03:39:50
- ព័ត៌មាន
និយាយលេងបន្ដិចសោះ ខ្ញុង ត្រូវស្ដ្រីម្នាក់ប្រាប់ឲ្យប្រយ័ត្នសម្ដីក្រែងមហាជនយល់ច្រឡំថាលក់ខ្លួន
- 2023-03-30 03:39:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និយាយលេងបន្ដិចសោះ ខ្ញុង ត្រូវស្ដ្រីម្នាក់ប្រាប់ឲ្យប្រយ័ត្នសម្ដីក្រែងមហាជនយល់ច្រឡំថាលក់ខ្លួន
ចន្លោះមិនឃើញ
តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង បានបង្ហោះរូបប្រលែងដើមទ្រូង និងគល់ភ្លៅជាលើកដំបូងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយដាក់ចំណងជើងថា៖ “បើចង់បានអូនទម្លាក់លេខ និងទីតាំងមកបងប្អូន”។ ពាក្យនេះ បានធ្វើឲ្យអ្នកខ្លះប្រកាន់ ហើយណែនាំឲ្យខ្ញុងប្រុងប្រយ័ត្នលើការប្រើពាក្យសម្ដីក្រែងប៉ះពាល់ដល់កិត្ដិយសក្នុងនាមជាអ្នកសិល្បៈ។
ទើបបញ្ចេញរូបថត និងខេបសិនបានប្រហែល ៣ម៉ោង មានអ្នកចូលComment និងLike រាប់ពាន់នាក់។ ដោយឡែកមានស្ដ្រីម្នាក់ប្រើហ្វេសប៊ុកឈ្មោះ Mss Lyda និយាយថា៖ “អុញ…ម៉េចចុះ? លក់អីដាក់រូបខ្លួនឯង ហើយឲ្យគេទម្លាក់លេខ ខេបសិននេះគេច្រឡំ និងមិនឲ្យតម្លៃបាន។ យ៉ាងណាក៏ជាអ្នកសិល្បៈ ផុសអីឲ្យគិតអ្នកដទៃផង ចែអើយ”។
មិនបានប៉ុន្មាននាទីផង តារាកំប្លែងសម្ដីបានរូបនេះក៏បានចូលឆ្លើយតបភ្លាមថា បើកចិត្ដឲ្យទូលាយបន្ដិចទៅណាបង ហើយគិតអ្វីល្អៗ! ខ្ញុំគិតថានិយាយលេងបន្ដិចបន្ដួចជាមួយបងប្អូនមិនខុសទេ ព្រោះខ្ញុំបង្ហាញពីរូបរាងរបស់ខ្ញុំ អាចនឹងគាត់ចង់បានថ្នាំសម្រករាងរបស់ខ្ញុំដែរ”។
តារាកំប្លែង ខ្ញុង ធ្លាប់អះអាងថា ទោះធ្លាក់ដល់ដំណាក់កាលណា ឬក្នុងតម្លៃណាក៏អ្នកនាងមិនធ្វើរឿងថោកទាបដែលសង្គមស្អប់ខ្ពើមនេះឡើយ ហើយក្នុងរយៈពេលប៉ុន្មានខែដែលអ្នកនាងប្រកាសថាធ្លាក់ខ្លួនជាប់បំណុលគេប្រមាណកន្លះលានដុល្លារនេះ គេក៏មិនដែលឃើញធ្វើអ្វីផ្ដេសផ្ដាស ក្រៅពីប្រឹងប្រែងរកស៊ីលក់អាហារហូបចុកតាមអនឡាន និងចេញសម្ដែង ដើម្បីបានប្រាក់មកដោះបំណុលគេឡើយ៕