• 2023-04-11 07:35:53
  • ព័ត៌មាន

វណ្ណដា ប្រកាស​រកអ្នកឈ្នះសំបុត្រ​ការប្រគំតន្ត្រីលំដាប់ពិភពលោក ដែល​នឹង​មានរូប​លោក​លើ​ឆាក

  • 2023-04-11 07:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីវត្តមានលើឆាកកតន្ត្រី Rolling Loud Thailand នៅថ្ងៃសុក្រ ទី១៣ ខែមេសា ខាងមុខនេះ តារារចម្រៀងរ៉េប វណ្ណដា ក៏បានប្រកាសស្វែងរកអ្នកឈ្នះសំបុត្រចំនួនពីរ ដោយផលិតកម្មបារមីនឹងរ៉ាប់រ៉ងការចំណាយថ្លៃសំបុត្រយន្តហោះ។

ដោយភ្ជាប់នឹងវិធីចូលរួមលេងហ្គេមឈ្នះរង្វាន់នេះ ម្ចាស់បទ Time To Rise បាននិយាយក្នុងវីដេអូលើបណ្ដាញសង្គមថា៖ «ពួកយើងមានកាដូពិសេសសម្រាប់អ្នកទាំងអស់គ្នា គឺសំបុត្រ Rolling Loud នៅប្រទេស Thailand ចំនួន 2 ទៅកាន់អ្នកឈ្នះ ដើម្បីឱ្យពួកគាត់បានទស្សនា VannDa ក៏ដូចជា Rapper អន្តរជាតិល្បីៗជាច្រើនរូបទៀត ចាប់ពីថ្ងៃទី 13 ដល់ 15 មេសា 2023 ហើយកាន់តែពិសេសជាងនោះផងដែរ ថ្លៃសំបុត្រយន្តហោះរបស់អ្នកឈ្នះគឺ បារមី ជាអ្នករ៉ាប់រង។ តោះទៅ Rolling Loud Thailand ជាមួយពួកយើង!! ជូនពរសំណាងល្អទាំងអស់គ្នា!»។

មហោស្រពប្រជុំតារារ៉េបល្បីៗជុំវិញពិភពលោកនឹងបង្ហាញខ្លួនជាលើកដំបូងនៅ គឺនៅទឹកដីប៉ាតាយ៉ា ប្រទេសថៃ នៅថ្ងៃទី ១៣-១៤-១៥ ខែមេសា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីតារាលំដាប់ពិភពលោក Travis Scott, Cardi B និង Chris Brown។

យោងតាមកាលវិភាគសម្ដែង តារាចម្រៀងរ៉េបដ៏ល្បីល្បាញរបស់កម្ពុជា លោក វណ្ណដា នឹងបង្ហាញវត្តមាននៅមហោស្រពតន្ត្រី Rolling Loud Thailand នៅថ្ងៃទី ១៣ ខែមេសា វេលាម៉ោង៧:៣៥នាទីយប់។

គួរបញ្ជាក់ផងដែរថា Rolling Loud ត្រូវបានរៀបចំធ្វើនៅទ្វីបអាស៊ីលើកដំបូង ដោយមានប្រទេសថៃជាគោលដៅទីមួយ។ មហោស្រពតន្ត្រីរ៉េប និងហ៊ីបហបដ៏ល្បីល្បាញនេះ នឹងធ្វើនៅ Legend Siam ក្នុងទីក្រុងប៉ាតាយ៉ា ជាមួយតម្លៃសំបុត្ររយៈពេល ៣ថ្ងៃពេញ ចាប់ផ្តើមពី ៣៨០ដុល្លារ សម្រាប់សំបុត្រធម្មតា រហូតដល់ទៅ ៧៣០ដុល្លារ សំបុត្រវីអាយភី។ ព័ត៌មានបន្ថែមមាននៅ៖

មតិយោបល់