- 2023-04-18 08:03:54
- ព័ត៌មាន
លែងឆ្ងល់ហើយ បើដឹងពីមូលហេតុពិតដែលមនុស្សចូលចិត្តចាក់សាក់
- 2023-04-18 08:03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងឆ្ងល់ហើយ បើដឹងពីមូលហេតុពិតដែលមនុស្សចូលចិត្តចាក់សាក់
ចន្លោះមិនឃើញ
កន្លងមកជាច្រើនឆ្នាំ រហូតឈានដល់ ២០២៣ ពិភពលោកមានការប្រែប្រួលជាច្រើន ក្នុងនោះការតែងខ្លួនក៏ជាអ្វីដែលគ្រប់គ្នាមិនដែលមើលរំលងដែរ។ ក្នុងនោះការលេង Style ដោយការសាក់ក៏ពិតជាកំពុងពេញនិយមខ្លាំងដែរ។ ប៉ុន្តែពីក្រោយការដែលគ្រាន់តែបង្ហាញស្ទាយល៍ថ្មីលើដងខ្លួន តើមានមូលហេតុអ្វីខ្លះ ដែលមនុស្សជាច្រើនចាក់សាក់?
ជួបជាមួយនឹង Tatoo Artist (អ្នកជំនាញខាងចាក់សាក់) មានឈ្មោះថា ONA ដែលជាជនជាតិអេស្ប៉ាញម្នាក់ បានលើកឡើងក្នុងវីដេអូភាគមួយរបស់កម្មវិធី HYPE ថា ការចាក់សាក់ ពុំមែនជារឿងដែលគួរញៀនទេ (តាមការយល់ឃើញរបស់នាង)។
ONA បានបន្ថែមដែរថា នៅពេលអ្នកមិនសាក់ ពេលខ្លះតែងមានអារម្មណ៍ភ័យខ្លាច។ ប៉ុន្តែកាលណាបានសាក់ដំបូងមួយកន្លែងហើយ ការភ័យខ្លាចនឹងចេញឆ្ងាយ ហើយពេលនោះអ្នកនឹងចង់សាក់បន្ថែមទៀត។
សម្ពាធពីមិត្តភ័ក្តិ ឥទ្ធិពលពីបណ្ដាញសង្គម និងការបញ្ចេញមតិផ្ទាល់ខ្លួនទូទៅ ក៏ស្ថិតក្នុងហេតុផលដែលនាំឲ្យមានការពាក់សាក់ដែរ នៅសព្វថ្ងៃនេះ។
ទោះជាយ៉ាងណា ការសិក្សា បានរកឃើញថាហេតុផលដ៏ពេញនិយមបំផុតមួយនៃការសាក់ គឺការចង់បង្កើត និងរក្សាអត្តសញ្ញាណខ្លួនឯង។ តាមរយៈការគ្រប់គ្រងរូបសម្រស់របស់ពួកគេ ពួកគេអាចបង្កើតអត្តសញ្ញាណខ្លួនឯងដែលចង់បាន។ ហេតុផលនេះ ពិតជាអាចជួយពន្យល់ពីមូលហេតុច្បាស់ដែលក្មេងជំទង់ និងមនុស្សវ័យជំទង់តែងមានទំនោរទៅរកការសាក់។
ទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖