• 2023-04-20 07:08:18
  • ចម្រៀង

G-devith ញញឹម ហើយ​បកស្រាយច្បាស់ៗ ក្នុងពេលអ្នករិះគន់ខ្លះ say goodbye បទ “ចុម! អាអូនអត់ដេក”

  • 2023-04-20 07:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លាមៗ ក្រោយបទ“ចុម! អាអូនអត់ដេក” លែងដំណើរការនៅលើបណ្ដាញសង្គមYoutube តាមរយៈlink មួយដែលគេយកទៅបង្ហោះ ហើយនិយាយពាក្យថា “Good bye ចុម! អាអូនអត់ដេក” ធ្វើឲ្យផ្ទុះការរិះគន់លើតារាចម្រៀងរ៉េប G-devith នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ លោក ងួន ចាន់ដេវីត បានចេញមុខបកស្រាយលើចំណុចមួយចំនួនដែលឈានដល់ការលែងបើកស្ដាប់បាននូវបទចម្រៀងមួយបទនេះ។

G-devith បានប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបញ្ជាក់នៅមុននេះបន្ដិច ថា បញ្ហានេះបានកើតព្រោះតែមានគេ Strike ទៅលើ Loops ប៉ុន្ដែលោកចម្លែកចិត្តត្រង់ថា ការ Report នេះ មិនមែនតាមរយៈ Ai scan ហើយសម្រាប់link ផ្សេងទៀតនៅដំណើរការធម្មតា ។ លោកពន្យុះអ្នកដែលចង់ធ្វើបាបលោក ឬReport បញ្ហានេះ ថាបើជ្រុលជា Send link ទៅគេហើយ គួរ Send ឲ្យគ្រប់ link ផងកុំ Send តែមួយ។

លោក G-devith៖ “ខ្ញុំនៅតែញញឹមបានព្រោះថា ខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប។ គ្រាន់តែដើម្បីបង្វែសាច់រឿងសោះណ៎ទៅដុកឲ្យគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ។ បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ បើអាចលើកលែងតែត្រចៀក ឮមិនចង់ទទួលយក”។

មុនចេញមុខបកស្រាយយ៉ាងតក់ក្រហល់នេះ មានទំព័រហ្វេសប៊ុកមួយបានបង្ហោះថា “Lip pop ហ៊ានណាស់! ហើយថែមទាំងនិយាយថា Good bye ចុម! អាអូនអត់ដេក” ទៀតផង។ ភ្ជាប់ជាមួយសារបង្ហោះនោះ គេឃើញរូបថតព្រីនស្គ្រីនពីរសន្លឹកដោយបង្ហាញថា បទ “ចុម! អាអូនអត់ដេក” ច្រៀងដោយ G-devith នៅលើទំព័រYoutube របស់លោក ត្រូវបានក្រុមហ៊ុនYoutube រាយការណ៍ថា វីដេអូចម្រៀងនេះលែងដំណើរការទៀតហើយ ដោយសារជាប់ copy right ពី LIL POP។

សូមរំលឹកថា បទ “ចុម! អាអូនអត់ដេក” ត្រូវបានក្រុមឌីតវ៉េ របស់លោក G-devith លើកមកច្រៀង ហើយដាក់នៅលើបណ្ដាញសង្គមYoutube តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២២។ ពេលចេញភ្លាមៗ បទនេះទទួលបានការពេញនិយមស្ដាប់ច្រើនពីប្រិយមិត្ដ ជាពិសេសមិត្ដយុវវ័យ។ ប៉ុន្ដែទើបតែថ្មីៗ ផ្ទុះរឿងរ៉ាវថា លោក G-devith បានយកបទភ្លេងគេមកច្រៀងឡើងវិញ ធ្វើឲ្យមានការរិះគន់លើរូបលោក ហើយលោកក៏នៅតែញញឹមដោយប្រាប់អ្នកគាំទ្រថា បញ្ហាបែបនេះមិនមែនកើតឡើងតែចំពោះរូបលោកនោះទេ៕

ជិន សុភ័ក្ដ្រ

មតិយោបល់