• 2023-04-27 09:11:35
  • ព័ត៌មាន

ចង់សាក់តែពិបាករកកន្លែង? ទីនេះគឺជាហាងចាក់សាក់ល្បី ទាំង ៣ កន្លែងនៅភ្នំពេញ

  • 2023-04-27 09:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចាក់សាក់ គឺជាទម្រង់នៃការកែប្រែរាងកាយដែលធ្វើឡើងដោយការបញ្ចូលទឹកថ្នាំសាក់ សារធាតុពណ៌ដែលមិនអាចលុបបាន ទៅក្នុងស្រទាប់ស្បែកនៃស្បែកដើម្បីបង្កើតរូបរាង។ វិចិត្រករសាក់រូប (Tattoo artists) បង្កើត​រូបសាក់​ទាំងនេះ​ ដោយ​ប្​បច្ចេកទេស​សាក់​ជា​ច្រើន រួម​ទាំង​ការ​ចាក់​សាក់​បែប​បុរាណ​ដោយ​ប្រើ​ដៃ និង​ម៉ាស៊ីន​សាក់​ទំនើប។

វប្បធម៌ក្នុងការសាក់លើពិភពលោកនាពេលបច្ចុប្បន្ននេះ កាន់តែពេញនិយម អាស្រ័យលើចំណូលចិត្ត និងការលេង Style របស់យុវវ័យ ឬមនុស្សសម័យថ្មីទាំងឡាយ។ ការសាក់នេះ ក៏ជាសិល្បៈមួយក្នុងចំណោមសិល្បៈនៃការបង្កើតរូបជា​ច្រើនទៀត។

SLAM SLAM

សិល្បៈមួយនេះផងដែរ ពុំមែនទើប​តែកើតមានថ្មីៗនេះទេ ប៉ុន្តែវាមានតាំងពីយូរមកហើយតាំងពីសម័យបុរាណ ប៉ុន្តែផ្អែកទៅតាមសម័យកាលចេះ​តែដើរទៅមុខ ដូច្នេះការវិវត្តនៃ សាក់ ក៏មានការប្រែប្រួលដែរ។ បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា យុវវ័យជា​ច្រើនក៏និយមជ្រើសយកការសាក់ដែរ ដោយឥទ្ធិពលបណ្ដាលពួកគេទេរទៅរកការលេងស្ទីលមួយនេះ ក៏ដោយសារតារាល្បីៗក្នុងចិត្តរបស់ពួកគេ ឬសាក់ដើម្បីរក្សារឿងរ៉ាវសំខាន់ៗក្នុងជីវិត និងតាមចំណូលចិត្តផ្សេងៗ។

ដូច្នេះ​សម្រាប់អ្នកដែលសាកល្បងក្នុងការលេង Style ចាក់រូបលើខ្លួន ឬមុខ លែងមាន​អ្វីពិបាកក្នុងការស្វែងរកទីតាំងសាក់ទៀតហើយ។ ខាងក្រោម គឺជាហាងសាក់ ៣ កន្លែងដែលល្បី និងទទួល​បាន​ការគាំទ្រគួរសមនៅក្នុងរាជធានីភ្នំពេញ៖

១.​ ហាង ចាក់សាក់ SLAM 50 TATTOO របស់ SLAM SLAM

FACEBOOK របស់ ហាង៖ Slam50 Tattoo

២. ហាង Made In Pain Tattoo របស់ ONA

FACEBOOK របស់ ហាង៖ Made In Pain Tattoo

៣. ហាង GOTHGAL TATTOO របស់​ ZORINA

FACEBOOK របស់ ហាង៖ gothgal tattoo

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី