• 2023-05-17 02:29:12
  • ព័ត៌មាន

ខួប ២៣ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ខាន់ ជេមស៍ បង្ហាញលក្ខណៈសម្បត្ដិរបស់ភរិយា

  • 2023-05-17 02:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងជាអ្នកជំនួញខាងដីឡូត៍ដែលទើបបោះមួយជំហានទៀតចូលជាតារាចម្រៀងកុងត្រាជាមួយផលិតកម្មហ្គាឡាក់ស៊ី ខាន់ ជេមស៍ បានបង្ហាញក្ដីស្រឡាញ់ចំពោះភរិយាតាមបណ្ដាញសង្គម ដោយលើកថា នាងជាភរិយាល្អ ចេះបង្កើតគ្រួសារដ៏កក់ក្ដៅ។

លោក ខាន់ ជេមស៍ និយាយថា ថ្ងៃនេះលោក សូមបញ្ចេញអារម្មណ៏ អរគុណចំពោះការមានមនុស្សស្រីដ៏ល្អជាភរិយា និងជាម្តាយដ៏ល្អរបស់កូនៗ។ នៅថ្ងៃនេះជាថ្ងៃពិសេស ដែលជាខួប ២៣ឆ្នាំ នៃចំណងស្នេហា ក៏ដូចជាការបង្កើតគ្រួសារដ៏កក់ក្ដៅរបស់លោក។

ខាន់ ជេមស៍៖ “បងចង់បង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់បងចំពោះអូនថា បងពិតជាមានសំណាងខ្លាំងណាស់ដែលបានអូនចូលរួមដំណើរជីវិតមួយនេះ និងបំពេញន័យឲ្យជីវិតបងដោយមានកូនៗជាចំណងដៃដ៏ពិសេស”។

តារាចម្រៀង និងជាអ្នកជំនួញខាងអចលទ្រព្យរូបនេះ បន្ថែមថា រូបលោកបានរួមគ្នាបង្កើតគ្រួសារដ៏មានសុភមង្គលមួយ និងបង្កើតអនុស្សាវរីយ៍រាប់មិនអស់ដែលនឹងនៅជាមួយគ្នាជារៀងរហូត។ លោកអរគុណចំពោះក្តីស្រលាញ់ ការ យកចិត្តទុកដាក់ និងរក្សាចំណងស្នេហ៍ស្មោះត្រង់របស់ភរិយា ហើយបានធ្វើឱ្យស្នេហាមួយនេះក្លាយជាគូស្នេហ៍ដ៏រឹងមាំរហូតមានអ្វីៗនៅថ្ងៃនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់