• 2023-05-30 11:05:26
  • ព័ត៌មាន

មិត្តភាព​មិន​ប្រែប្រួល ករុណា ពេជ្រ លួច​ធ្វើ​ឲ្យ សុគន្ធ និសា ភ្ញាក់​ផ្អើល​ទាល់​តែ​បាន

  • 2023-05-30 11:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​ឃ្លាត​ឆ្ងាយ​គ្នា ម្នាក់​ៗ​នៅ​ទីតាំង​ផ្សេង​គ្នា ប៉ុន្តែ​ចំណង​ទាក់ទង​របស់លោក ករុណា ពេជ្រ និង សុគន្ធ និសា នៅ​ល្អូកល្អិន ដោយ​យប់​មិញ​នេះ លោក​បាន​ឆ្លៀត​ទៅ Surprise មិត្តភ័ក្ដិ​ក្នុង​ថ្ងៃ​ពិសេស​ទាល់​តែ​បាន។

កម្មវិធី​ពិសេស​របស់ និសា ត្រូវ​បាន​ប្រពឹត្ត​ឡើង​នៅ​ក្លឹប​រាត្រី QK នា​យប់​មិញ ដោយ​មាន​អ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​ជា​ច្រើនបាន​ចូល​រួម ក្នុង​នោះ​គេ​ឃើញ​សារ៉ាយ សក្ខណា ក៏​បាន​ចូល​រួម​ដែរ។ អ្នកគាំទ្រ បាន​ធ្វើ​ឲ្យ សុគន្ធ និសា ភ្ញាក់​ផ្អើលមែន​ទែន។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ម្នាក់ ប្រាប់​ថា​នោះ គឺ​ជា​ចាត់​ចែង​របស់ លោក ករុណា ពេជ្រ ខណៈ​ដែល​លោក មិន​មាន​វត្តមាននោះឡើយ។

ងាក​ទៅ​សាមី​ខ្លួន តារាចម្រៀង​ស្រី ក្រោយ​ទទួល​បាន​ការ​រៀប​ចំ​របស់​មិត្ត​រួម​អាជីព គេ​ឃើញ និសា ញញឹម​ពព្រាយ បង្ហាញ​ពី​ការ​រីករាយ។នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ដែល​លោក ករុណា ពេជ្រ បាន​ធ្វើ​ចំពោះ និសា។ ប៉ុន្តែ​ឆ្នាំ​មុន​ៗ​ក៏​ដូច​គ្នា​ដែរ ព្រោះ​ថា ពួក​គេ​គឺ​ជា​មិត្តសំឡាញ់ ដែល​ធ្លាប់​រួម​ទ្រនំ​ជាមួយ​គ្នា ហើយ​បើ​ទោះ​ជា​ឥឡូវ​មាន​ទីតាំង​ឈរ​រៀង​ខ្លួន​មែន​ពិត ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួក​គេ មិន​ប្រែ​ផ្សេង​ឡើយ។

ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ ដែល​កើត​ក្នុង​យប់​មិញ​នេះ លើ​តារា​ស្រី គឺ និសា ដែល​គ្រង​គ្រប​ដោយ​សំលៀកបំពាក់ប្រភេទ​រ៉ូប​ស​ក្រោម​ជង្គង់ និង​អា​វដៃខ្លី​ពណ៌​ផ្កា​ឈូក បាន​បង្ហាញ​ខ្លួន​ជាមួយ​ភាព​ទាក់ទាញ ក្នុង​នោះ​ក៏ព្រោះ​ថា និសា មើល​ទៅ​រឹត​តែ​ស្រស់​ស្អាត​ជាមួយ​សំលៀកបំពាក់​មួយ​ឈុត​នេះ។

ឥឡូវ​តោះ...ទស្សនា​សកម្មភាព​ពួក​គេ​ទាំង​អស់​គ្នា​

អត្ថបទ៖ ទារិកា

មតិយោបល់