• 2023-06-06 03:49:25
  • ចម្រៀង

ក្ដៅៗ! ទូច ស្រីលក្ខណ៍ បញ្ចេញស្នាដៃបទចម្រៀងថ្មី និយាយពីរឿងរ៉ាវផ្ទាល់ខ្លួន

  • 2023-06-06 03:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងសម្ដែងស្រីរូបស្រស់ កម្ពស់បាន ទូច ស្រីលក្ខណ៍ ទើបបានបង្ហាញស្នាដៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយក្នុងអាជីពចម្រៀង ក្រោយពីបទ “ចង់បានការស្រឡាញ់មួយពិតប្រាកដ ពិបាកម៉្លេះ”របស់អ្នកនាងបានចេញជាផ្លូវការ។

ក្នុងរយៈពេលមិនដល់ ១សប្ដាហ៍ផង ទូច ស្រីលក្ខណ៍ បាននិពន្ធ និងថតMV បទនេះ ចេញនៅលើបណ្ដាញសង្គមបាត់ទៅហើយ ហើយខ្លឹមសារ នៃបទនេះត្រូវបានអ្នកនាងបញ្ជាក់ថា វាក៏បង្ហាញពីសាច់រឿងពិតផ្ទាល់ខ្លួនរបស់នាងដែរ។

ទូច ស្រីលក្ខណ៍៖ “ចា…គឺត្រូវ! ចង់បានការស្រលាញ់មួយដែលមិនក្បត់គ្នាលួចលាក់ និងពិតជាចង់បានការស្រលាញ់មួយដែលចេះឲ្យតម្លៃ ស្រលាញ់ខ្ញុំជាខ្ញុំ ហើយចង់បានពេលខឹងមានហេតុផល និងមិនរំលឹករឿងអតីតរបស់ខ្ញុំ”។

អ្វីដែលកាន់តែគួរឲ្យកោតសរសើរនូវស្នាដៃបទចម្រៀងOriginal song របស់ស្រីលក្ខណ៍នោះ គឺបទ “ចង់បានការស្រឡាញ់មួយពិតប្រាកដ ពិបាកម៉្លេះ” ត្រូវបាននាងនិពន្ធទាំងទំនុកច្រៀង និងបទភ្លេង ព្រមទាំងកាត់តត្រឹមតែ ៤ថ្ងៃ បន្ទាប់ពីចំណាយពេលចេញសម្ដែង ឬថតត្រឹមតែ ១ថ្ងៃនោះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី