- 2023-06-07 08:36:49
- ព័ត៌មាន
ថ្ងៃទីពីរដ៏គួរឱ្យរំភើបនៃកម្មវិធី PPDW 2023 រំលេចម៉ូដសម្លៀកបំពាក់បុរសដ៏ប្លែកភ្នែក
- 2023-06-07 08:36:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃទីពីរដ៏គួរឱ្យរំភើបនៃកម្មវិធី PPDW 2023 រំលេចម៉ូដសម្លៀកបំពាក់បុរសដ៏ប្លែកភ្នែក
ចន្លោះមិនឃើញ
Sabay News បានផ្តល់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយទាំងពីរថ្ងៃជាប់ៗគ្នាគឺ ថ្ងៃទី ២ និងទី ៣ ខែមិថុនា នៃកម្មវិធី Phnom Penh Design Week 2023 (PPDW) នៅសណ្ឋាគារ Rosewood Phnom Penh ក្រោមវត្តមានពីក្រុមអ្នកច្នៃម៉ូដជាតិ និងអន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ រួមទាំងស្នាដៃដ៏ប្រណីតប្លែកភ្នែករបស់ពួកគេ។
បង្កើតឡើងជាលើកដំបូងនៅឆ្នាំ ២០១៣ កម្មវិធី Phnom Penh Designers Week ដែលត្រូវបានប្រព្រឹត្តិទៅជារៀងរាល់ឆ្នាំ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យច្នៃម៉ូដសម្លៀកបំពាក់ដោយផុសចេញពីគំនិតសិល្បករសិល្បការិនីដោយផ្ទាល់នៅកម្ពុជា ដោយលប់បំបាត់ទស្សនៈថា ប្រទេសមួយនេះពោរពេញដោយភាពច្នៃប្រឌិតជាជាងការចម្លងម៉ូដសម្លៀកបំពាក់ពីបរទេស។
សម្រាប់កម្មវិធីថ្ងៃទី៣ ដែលផ្ដោតលើម៉ូដសម្លៀកបំពាក់បុរសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី 3 ខែមិថុនា បានបង្ហាញម៉ូដចុងក្រោយបង្អស់ពី Eric Raisinina Haute Texture, Drew Taylor Designs, Don Protasio, Menghour Pan, Ambre Men និង Rithy Kong ។
កម្មវិធីនេះទទួលបានជោគជ័យយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកទស្សនារំភើបចិត្តបានប្រមូលផ្តុំគ្នាដើម្បីមើលតារាម៉ូដែលដើរបង្ហាញឈុតសម្លៀកបំពាក់ដ៏អស្ចារ្យ។
ប្រ៊េន Eric Raisina Haute Texture បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏អស្ចារ្យរបស់គាត់ខណៈពេលដែល Drew Taylor Designs បង្ហាញការរចនាចម្រុះពណ៌។
ស្នាដៃច្នៃម៉ូដរបស់អ្នកឌីហ្សាញ ប៉ាន់ ម៉េងហួរ បានបង្កប់នូវការនិទានរឿង សោភ័ណភាពប្លែកភ្នែកខុសពីអ្វីដែលយើងធ្លាប់បានឃើញ។ នេះគឺជាភាពទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង។
ចំណុចពិសេសនៃកម្មវិធីថ្ងៃទីពីរគឺជាស្នាដៃរបស់លោក រិទ្ធី គង់ ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងខូលិកសិនថ្មីរបស់គាត់។ វេទិកាដើរម៉ូដបានប្រែជាងងឹត ហើយខូលិកសិនដំបូងត្រូវបានបង្ហាញជាមួយនឹងម៉ូដែលម្នាក់ពាក់ស្រោមមុខការពារឧស្ម័ន ក្នុងចំណោមម៉ូដែលជាច្រើនទៀត។ សំឡេង និងភាពរស់រវើកនៃវេទិកាដើរម៉ូដ ហាក់បីដូចជាទិដ្ឋភាពក្នុងខ្សែភាពយន្ត បានធ្វើឱ្យទស្សនិកជនងឿងឆ្ងល់ចង់ដឹងពីអ្វីកំពុងតែកើតឡើង។ បទពិសោធន៍នេះពិតជាប្លែក និងមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។
ការបង្ហាញម៉ូដ Phnom Penh Design Week 2023 (PPDW) ឆ្នាំទី ១៣ នេះគឺជាសក្ខីភាពមួយចំពោះភាពច្នៃប្រឌិត និងភាពលេចធ្លោរឥតឈប់ឈរនៃអ្នកឌីហ្សាញនៅកម្ពុជាដែលបានពង្រីកព្រំដែនបែបបទស្លៀកពាក់របស់បុរសនៅលើវេទិកាបង្ហាញម៉ូដកាលពីចុងសប្ដាហ៍កន្លងទៅនេះ៕