• 2023-06-12 03:58:56
  • ព័ត៌មាន

ស្ថានភាពបង្ខំ ប៊ឺរី ប្រកាស​អីចឹង​ហ្មង ទទួល​កំដរ​ស្រីៗ និង​មេម៉ាយ តើ​ធ្វើលេង ឬមែន?

  • 2023-06-12 03:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ប៊ឺរី បាន​បង្កភាព​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី ១០ មិថុនា នេះ​ បន្ទាប់ពី​លោក​បាន​បង្ហោះ ស្តេតធឹស មួយ​ថា លោក​ទទួល​កំដរ​នារី និង​អ្នក​មេម៉ាយ​ទាំង​ឡាយ ដែល​នេះ​ជា​រឿង​កម្រ​បំផុត​ក្នុង​សង្គម​សិល្បៈ​ខ្មែរ។

ស្តេតធឹស មួយ​នេះ​របស់​លោក ប៊ឺរី គឺ​មក​ជាមួយ​នឹង​រូបភាពបែប​គំនូរ​​បង្ហាញ​ពី​ទំនាក់ទំនង​ស្រើបស្រាល​របស់​ប្រុស ស្ត្រី ១គូ។ រូប​ភាព​នេះ គឺ​មាន​អក្សរ​ថា "កំដរស្រី ស្រី និង​មេម៉ាយ បើ​ចាប់​អារម្មណ៍​ឆាត​មក​បាន លាក់​ការ​ជា​សម្ងាត់​ ១០០ ភាគរយ”។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍ គឺ​រូបភាព​នោះ លោក​បាន​កាត់​ត​ដាក់​មុខ​លោក​ជំនួស​រូប​គំនូរ​បុរស។

មិន​ត្រឹម​ប៉ុណ្ណឹង លោក ប៊ឺរី នៅ​ភ្ជាប់​ជាមួយ ខឹបសិន ខ្លី​របស់​ខ្លួន​មួយ​ថា "ស្ថានភាពសិចកិច្ចជាអ្នកបង្ខំទេ គ្មានអ្នកណាចង់ចឹងទេបងអូន"។

ឃើញ​សារ​បង្ហោះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ភ្ញាក់​ផ្អើល អ្នក​ខ្លះ​បាន​ចូល​មក​សរសេរ​សារ​បញ្ចើច​លោក​ក្នុង​ន័យ​លេង​សើច​ថា "សាហាវណាស់​បង​ខ្ញុំ!”។

ដោយ​ឡែក​អ្នក​ខ្លះ​ទៀត ក៏​ជូន​ពរ​លោក​ក្នុង​កិច្ចការ​ដែល​លោក​ប្រកាស​ក្ដែង​ៗ​នៅ​ថ្ងៃ​នេះ ហើយ​តារាប្រុស​ក៏​បាន​ចូល​ទៅ​សរសេរ​សារ​អរគុណ​ទៅ​ប្រិយមិត្ត​ទៀត​ផង។

ពិភព​លោក​ទាំង​មូល បាន​ដើរ​ចូល​ក្នុង​ជ្រោះ​វិបត្តិសេដ្ឋកិច្ច​បណ្ដាល​មក​ពី​កត្តា​ច្រើន​យ៉ាង ដូច​ជាកូវីដ១៩ និង​ចុង​ក្រោយ​នេះ គឺ​សង្គ្រាម​រុស្សី និង​អ៊ុយក្រែន​ដែល​អូសបន្លាយ​ជាង ១​ឆ្នាំ​មក​។ ក្នុង​ស្ថានភាព​នេះ ប្រទេស​ច្រើន​ណាស់​រង​ខ្យល់​វិបត្តិ​នេះ នេះ​បើ​ជា​សាកល។ បើ​និយាយ​ពី​ក្នុង​ប្រទេស​មួយ​វិញ មាន​មនុស្ស​មិនតិច​ឡើយ ត្រូវ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រា​នេះ។

ជាក់​ស្ដែង​នៅ​កម្ពុជា ថ្មី​ៗ​នេះ​សាយភាយរឿង​ធនាគារ ឬ​ម្ចាស់​អភិវឌ្ឍ​រឹប​អូសផ្ទះ​មួយ​ចំនួន បណ្ដាល​មក​ពី​ម្ចាស់​ផ្ទះ​មិន​មាន​លុយ​បង​សង​ត្រឡប់​មក​វិញ រហូត​ដល់​សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​ប្រតិកម្ម​ឲ្យ​បញ្ឈប់​សកម្មភាព​រឹប​អូស​នេះ​បន្ទាន់។

ដោយ​ឡែក​លោក ប៊ឺរី វិញ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា លោក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​នោះ​ដែរ​អ្នក​ជួប​វិបត្តិ​ក្នុង​កាលៈ​ទេសៈ​ដែរ ឬយ៉ាង​ណា​នោះ​ទេ បាន​ជា​លោក សុខៗ​ចេញ​មក​បង្ហោះ​សារ​បែប​នេះ។ ប៉ុន្តែ​ចំណុច​គួរ​កត់​សម្គាល់​១ លោក​ទើប​នឹង​ប្រកាស​លក់​រថយន្ត​ផ្ទាល់​ខ្លួន​ម៉ាកឡិចស៊ីស​១គ្រឿង​ថ្មី​ៗ។

ក្រៅ​ពី​នេះ នៅលើ​​គណនី​ហ្វេសប៊ុក សារ​ដែល​បង្ហោះ​ភាគ​ច្រើន​របស់​លោក គឺ​ត្អូញត្អែរ​ពី​រឿង​អត់​លុយ​នេះ​តែ​ម្ដង។ ទោះ​បែប​នេះ​ក្ដី តាម​រយៈ សារ​បង្ក​ឲ្យ​ភ្ញាក់​ផ្អើល​នៅ​ថ្ងៃ​នេះ បើ​មើល​ទៅ​សារ​ភាគច្រើន​នៅ​លើ ផុស​របស់​លោក​នេះ គេ​គិត​ថា ប៊ឺរី លេង​សើច​ច្រើន​ជាង៕

អត្ថបទ៖ ទារិកា

មតិយោបល់