• 2023-06-15 01:55:46
  • ព័ត៌មាន

គ្រប់សកម្មភាពដើម្បីមនុស្សធម៌ សាយ សៀរ៉ា តែងតែធ្វើតាមលទ្ធភាព

  • 2023-06-15 01:55:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងជាពិធីករ សាយ សៀរ៉ា មិនសូវមានទ្រព្យសម្បត្ដិក្រាសក្រែលទេ ប៉ុន្ដែនិយាយពីទឹកចិត្ដសប្បុរសវិញ គេតែងតែឃើញលោកធ្វើរហូត មិនថាសម្រាប់ជនអនាថា ចាស់ជរា និងអ្នកងាយរងគ្រោះក្នុងសង្គម។ ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមិថុនា ដែលជាទិវាពិភពលោកអ្នក នៃអ្នកបរិច្ចាគឈាម រូបលោកបានក៏បានចូលរួមក្នុងសកម្មភាពនេះដែរ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលោក សាយ សៀរ៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសប្បុរជននានា គួរឈ្វេងយល់ពីអត្ថប្រយោជន៍ នៃការផ្ដល់ឈាម ដើម្បីបង្ហាញនូវអំពើល្អក្នុងសង្គមផង និងបានជួយសង្គ្រោះជីវិតមនុស្សផង។

ក្នុងនាមជាសិល្បករ បានចូលរួមសម្ដែង និងបរិច្ចាគឈាមក្នុងឱកាស “ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម” ថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលកម្ពុជាយើងក៏បានរៀបចំកម្មវិធីនេះដែរនោះ តារាសម្ដែង សាយ សៀរ៉ា ក៏ទទួលបានលិខិតសរសើរមួយដែរ ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដើម្បីជាការតបស្នងការខិតខំប្រឹងប្រែងសម្ដែង និងបរិច្ចាគឈាមដោយផ្ទាល់។

ជាមួយរូបថតជាច្រើនសន្លឹកបង្ហាញពីរូបលោក និងតារាសម្ដែងស្រី នីមុន្នី នាថ ក្នុងឱកាសនោះ មានអ្នកគាំទ្រជាច្រើនបានកោតសរសើរនូវទឹកចិត្ដសិល្បករ-សិល្បការិនីខ្មែរមួយចំនួន បានចូលរួមយ៉ាងសកម្មជាមួយសកម្មភាពមនុស្សធម៌ ឬកិច្ចការងារជួយសង្គម៕

ជិន សុភ័ក្ដ្រ

មតិយោបល់