• 2023-06-16 04:09:26
  • ព័ត៌មាន

អួតរឿងជំងឺជាមួយនាយកៃដថ្ងៃមុន ស្មានតែនិយាយលេង ឥឡូវនាយក្រូច ធ្លាក់ខ្លួនឈឺមែនទែន!

  • 2023-06-16 04:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃមុនឃើញស្វាមីនាងខ្ញុង លោកកៃដ និងនាយក្រូច ជួបគ្នាក្រៅឆាកសម្ដែងមួយ ហើយអួតគ្នារឿងជំងឺ លទ្ធផលឃើញថានាយក្រូចមានជំងឺច្រើនជាង នាយកៃដ។ ការនេះបានធ្វើឲ្យមិត្ដសិល្បៈ និងអ្នកគាំទ្រ នឹកស្មានថា រូបលោកគ្រាន់តែនិយាយលេងទេ ប៉ុន្ដែមកដល់ពេលនេះគេទទួលបានដំណឹងថា នាយក្រូចកំពុងតែធ្លាក់ខ្លួនឈឺមែន។

ជាក់ស្ដែងល្ងាចមិញ ស្រីអ៊ីត ដែលត្រូវជាប្អូនស្រីនាយក្រូច បានទម្លាយដំណឹងមួយថា រូបនាង និងគ្រួសារពិតជាពិបាកចិត្ដនៅពេលដែលឃើញបងប្រុសក្រូចឈឺ ឡើងស្គម ស្លេកស្លាំង។ ប៉ុន្ដែនាងមិនបានបញ្ជាក់កំពុងឈឺ និងព្យាបាលជំងឺអ្វីនោះទេ ដោយសារតែកន្លងទៅនាយក្រូចខ្លួនឯងធ្លាប់បង្ហើបថា មានជំងឺខ្លាញ់រុំបេះដូង ខ្វះគ្រាប់ឈាមក្រហម និងលើសជាតិស្ករ។

ស្រីអ៊ីត ដែលជាដៃគូសម្ដែងក្នុងពិធីកាត់សក់មង្គលការ និងសម្ដែងរួមក្រុមក្នុងកម្មវិធីទូរទស្សន៍នោះ បានជូនពរឲ្យនាយក្រូចឆាប់បានជាសះស្បើយ ដោយបងប្អូនគ្រប់គ្នាមិនចង់ឃើញរូបធ្លាក់ខ្លួនឈឺធ្ងន់ ក្នុងរូបរាងកាយ គ្មានសាច់គ្មានឈាមដូច្នេះឡើយ ហើយបញ្ជាក់ថាខ្លួននាងផ្ទាល់ក៏ពិបាកចិត្ដខ្លាំងណាស់ដែរនៅពេលដែលឃើញបងប្រុសធ្លាក់ខ្លួនឈឺបែបនេះ៕

ជិន សុភ័ក្ដ្រ

មតិយោបល់