- 2023-06-16 08:51:10
- ព័ត៌មាន
មានរឿងហើយ! សុបិនគ្រងតំណែង មីសហ្គ្រេន ខេមបូឌា របស់ ល្អហួស អាចត្រូវចប់ត្រឹមហ្នឹងតើមែនទេ?
- 2023-06-16 08:51:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងហើយ! សុបិនគ្រងតំណែង មីសហ្គ្រេន ខេមបូឌា របស់ ល្អហួស អាចត្រូវចប់ត្រឹមហ្នឹងតើមែនទេ?
ចន្លោះមិនឃើញ
អ្នកនាង ដេននី ក្វាន់ តាំងពីដើមឡើយមក បានគាំទ្រកូនស្រីរបស់ខ្លួន គឺប្អូនស្រី ល្អហួស ពេញទំហឹងសម្រាប់ការប្រឡងប្រជែងឈានទៅគ្រងតំណែងជ័យលាភី មីសហ្គ្រេន ខេមបូឌា ២០២៣ ប៉ុន្តែឥឡូវនាងបានប្ដូរចិត្តវិញហើយ ហើយបានធ្វើឲ្យ ល្អហួស ជួបភាពស្រពិចស្រពិល។
នៅក្នុងការវិវត្តថ្មីមួយ ដេននី ក្វាន់ បានបង្ហាញចេតនា មិនចង់ឲ្យកូនស្រីបន្តដំណើរនៅក្នុងកម្មវិធី មីសគ្រេន ខេមបូឌា នេះតទៅទៀតនោះ។
ការប្ដូរចិត្តរបស់ម្ដាយរូបនេះ បន្ទាប់ពីថ្មីៗនេះ កូនស្រីរបស់ខ្លួន បានជួបបញ្ហាសុខភាពធ្ងន់ធ្ងរ។ ដេននី ក្វាន់ បានប្រកាសពីដំណឹងនេះនៅលើបណ្ដាញសង្គមរបស់នាង ដោយបានអធិប្បាយថា " យប់មិញ ម៉ោង3យប់ កូនស្រីធ្វើទុក្ខខ្លាំង ត្រូវបញ្ជូនមកពេទ្យទាំងយប់ អារម្មណ៍ជាម្ដាយ ឃើញកូនឈឺ អស់អីក៏អស់ចុះ កូនអើយឱ្យតែកូនបានជា បានធូរស្បើយ ម្ដាយសុខចិត្តធ្វើគ្រប់យ៉ាង…!”។
បញ្ហាសុខភាពដែលកើតឡើងយ៉ាងទាន់ហន់នេះ បានធ្វើឲ្យមានការប៉ះពាល់ទៅដល់ការប្រកួតនាចុងសប្ដាហ៍នេះ ខណៈ ល្អហួស ត្រូវបានគេមើលឃើញថា ជាបេក្ខភាពលេចធ្លោមួយរូប។ តាម ដេននី ក្វាន់ បានឲ្យដឹងថា កូនស្រីតែមួយគាត់របស់ខ្លួន ពិតជាមានក្ដីសុបិនវែងឆ្ងាយណាស់ នៅការប្រឡងនេះ។
ដូច្នេះហើយ ទោះជាកំពុងមានបញ្ហាសុខភាព នាងនៅតែសញ្ជឹងពីការប្រកួតខាងមុខ។ ដេននី ក្វាន់ លើកឡើងថា "ឈឺប៉ុនហ្នឹងហើយ កូននៅបារម្ភរឿងប្រឡងបវរកញ្ញាថ្ងៃ១៨ខាងមុខនេះទៀតកូន នៅចង់ទៅហាត់ដើរម៉ូតមិនចង់ឱ្យអវត្តមានខ្លាចបាត់ពិន្ទុ"។
ត្បិតថា កូនស្រីនៅតែមិនទាន់ដកចិត្តពីការប្រកួតបាន ប៉ុន្តែតាម ដេននី ក្វាន់ នាងមិនចង់ឲ្យកូនស្រី បន្តដំណើរទៀតនោះទេ។
អ្នកម្ដាយរូបនេះ លើកឡើងថា រឿងប្រឡងបវកញ្ញា ម្ដាយមិនដែលហាមឃាត់កូននោះទេ តែពេលវេលាមួយនេះ ម៉ាក់សុំណាកូន សុខភាពកូនសំខាន់ណាស់ ម្ដាយត្រូវការតែសុខភាពកូនល្អ គឺម្ដាយសប្បាយចិត្តណាស់កូន"។
ការលើកឡើង ដូច្នេះរបស់អតីតតារាសិចស៊ី ដេននី ក្វាន់ បានធ្វើឲ្យមានការស្រពិចស្រពិលចំពោះបេសកកម្មរបស់ ល្អហួស នៅលើឆាក មីសហ្គ្រេន ខេមបូឌា។
បញ្ហានេះ ក៏បានធ្វើឲ្យប្រិយមិត្តដែលគាំទ្រជាច្រើន បារម្ភ ខ្លាចត្រូវបង្ខំចិត្តដកខ្លួនកណ្ដាលទី ក្រោយពីម្ដាយបានលោតភ្លើងលឿង បម្រុងនឹងចូលក្រហម។
យ៉ាងណា ចំពោះបញ្ហាដែលថា ល្អហួស អាចបន្តដំណើរទៅមុខបានទៀតឬអត់ ឬក៏ត្រូវបង្ខំចិតកតដកខ្លួន រង់ចាំមើលការប្រកួតវគ្គបន្ទាប់នៅថ្ងៃទី ១៨ មិថុនាខាងមុខនេះ៕