- 2023-06-19 03:49:47
- ព័ត៌មាន
អាងមាន Pilot រ៉ូស ដាក់ឱសានវាទ ឲ្យសង្សារចាស់ ១ខែ បើមិនចង់ជួបរឿងស្ដាយក្រោយ
- 2023-06-19 03:49:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាងមាន Pilot រ៉ូស ដាក់ឱសានវាទ ឲ្យសង្សារចាស់ ១ខែ បើមិនចង់ជួបរឿងស្ដាយក្រោយ
ចន្លោះមិនឃើញ
តារាសម្ដែង រ៉ូស ថ្មីៗនេះ បានដាក់ឱសានវាទដល់អតីតមិត្តប្រុសរយៈពេល ១ខែ ប្រសិនបើមិនចង់ស្ដាយក្រោយ ព្រោះនាងមាន Pilot មួយរូបកំពុងតែចែចង់នាងហើយ។
នៅមុននេះ កញ្ញា រ៉ូស បានទម្លាយរឿងប្រេះឆាជាមួយ មិត្តប្រុសនាងម្នាក់ ដោយសារតែរឿងនាងគេបញ្ច្រកស្រាក្នុងពិធីជប់លៀងមួយ។ ក្រោយហេតុការណ៍ តារាស្រី បានបង្ហើបថា មិត្តប្រុសរបស់នាងដែលមានឈ្មោះ Alexsalim sender បានបង្ហាញភាពសោះអង្គើយ និងចេញឆ្ងាយពីនាងបន្តិចម្ដង។ ភ្លាមៗ តារាស្រី បានបង្ហាញភាពពិបាកចិត្ត ចំពោះការចាកចេញមួយនេះរបស់គូស្នេហ៍។
រ៉ូស បានលោមឲ្យគូស្នេហ៍រូបនេះ ត្រឡប់មករកនាងវិញ ព្រោះនាងមិនអាចរស់ដោយគ្មានគេបានឡើយ។ ប៉ុន្តែបន្ទាប់ពីនោះមិនប៉ុន្មានផង ស្រាប់តែស្រីតូច ចេញមកបង្ហោះសារថ្មីទៀត ដោយដាក់កំហិតឲ្យមិត្តប្រុសត្រឡប់មកវិញ។ "អូនទុក្ខពេលអោយ១ខែបើឃើញអូនផុសដ្រាម៉ាពេញFacebook ប៉ុននឹងហើយ នៅតែមិនមកលួងអូនមិនមកសុំអូនត្រូវវិញទេអូនឈប់រងចាំហើយ ពេលវេលាដែលខំសាង មក 4 5ឆ្នាំ ក៍អស់ន័យដែរ ចឹងអូនយកសង្សារថ្មីទៀតហើយ”។
តារាស្រីនិយមភាពសិចស៊ីរូបនេះ បញ្ជាក់ថា បច្ចុប្បន្នកំពុងមានអ្នកបើកយន្តហោះម្នាក់ កំពុងព្យាយាមទាក់ទងនាង ប្រសិនបើមិត្តប្រុសរបស់នាងនៅតែមិនធ្វើមិនដឹងទៀត នាងនឹងទទួលយកអ្នកបើកបក្សាស្លាបដែកនោះហើយ។
ជាមួយនឹងការគំរាមដូច្នេះនៅប៉ុន្មានថ្ងៃនោះនៅ ស្រាប់ម្សិលមិញ រ៉ូស បានបន្តសារថ្មីទៀតបង្ហាញភស្តុតាងជាក់ស្ដែង។ រ៉ូស បានបង្ហាញសារឆ្លើយឆ្លងជាមួយអ្នកបើកបរយន្តហោះ សុទ្ធជាភាសាផ្អែមល្ហែមដូចគូស្នេហ៍មួយ។ សារនេះ នាងមានបំណងផ្ញើទៅមិត្តប្រុសរបស់នាងម្ដងទៀត។
រ៉ូស សរសេរសារថា "អ្នកថ្មី pilots គេឆាតមកលួងរហូត អូនទុក្ខពេលអោយបង1ខែ Alexsalim sender តែបើក្នុង១ខែនឹងមិនមកលួងទេកុំបន្ទោសអូន ណា អូនយកសង្សារថ្មីហើយ ពេលវេលាការរងចាំមានដែនកំណត់”៕