• 2023-06-21 02:15:56
  • ព័ត៌មាន

អគ្គនាយិកាកំពូលសម្រស់ កៅ ភីរ៉ាន់យ៉ា អូសបានតារាល្បីទៅនៅក្បែរខ្លួន ដើម្បីពង្រីកមុខជំនួញឲ្យកាន់តែធំ

  • 2023-06-21 02:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំមុន អ្នកនាង កៅ ភីរ៉ាន់យ៉ា ត្រូវបានគេស្គាល់ថាជាអ្នកលក់ផលិតផលថែរក្សាសម្រស់មួយរូប។ ដោយសម្លឹងឃើញសក្តានុពលអាជីវកម្មរបស់ខ្លួន ក៏បានងាកមកពង្រីកមុខជំនួញមួយទៀតតាមរយៈការបង្កើតតំណាងចែកចាយនៅក្នុងអំឡុងឆ្នាំ២០១៩។

បច្ចុប្បន្នអ្នកជំនួញសម្រស់ស្រស់ផូរផងមិនចាញ់តារាភាពយន្ដរូបនេះ គឺអគ្គនាយិកាក្រុមហ៊ុន Rothaya ដែលចរាចរគ្រឿងសម្អាង ម៉ាក Rothaya Brand ថែរក្សាសម្រស់ពីចុងជើងដល់ចុងសក់ សរុបចំនួន ២៤ប្រភេទ។ ភីរ៉ាន់យ៉ា បានយកឈ្នះបេះដូងអ្នកគាំទ្រផលិតផលរបស់ខ្លួន តាមរយៈផ្ដល់ផលិតផលមានគុណភាពល្អ ទទួលស្គាល់ដោយក្រសួងសុខាភិបាល មានចុះបញ្ចីការ ប្រព័ន្ធលេខប្រវេទន៍ត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាព។

ជាក់ស្តែងកាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកនាង កៅ ភីរ៉ាន់យ៉ា បានបោះទុនចាប់យក កញ្ញា BOBBY Stella តារា ធ្វើជាទូតសុច្ឆន្ទៈ តារាតំណាងការផ្សព្វផ្សាយឲ្យផលិតផលថែរក្សាសក់ម៉ាក Rothaya Brand ហើយក៏មានគម្រោងនឹងជ្រើសរើសតារាផ្សេងទៀត ដើម្បីឲ្យក្លាយជា BA ដូចគ្នា។

បន្ទាប់ពីទទួលបានជោគជ័យខ្លាំង គេសង្កេតឃើញ ភីរ៉ាន់យ៉ា អមដោយតារាមួយចំនួនបានធ្វើសកម្មភាពមនុស្សធម៌ដូចជា រួមចំណែកផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធាបុប្ផា ផ្ដល់អំណោយអ្នកទុរគតជន ឬអ្នកក្រីក្រ។ ទន្ទឹមគ្នានេះគេក៏ឃើញក្រុមហ៊ុនអ្នកនាង កៅ ភីរ៉ាន់យ៉ា បានផ្ដល់ឱកាសការងារ និងជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋរាប់ពាន់នាក់ដែរ តាមរយៈការមប្រើការងារនៅក្រុមហ៊ុនដោយផ្ទាល់ និងដោយប្រយោល៕

ជិន សុភ័ក្ដ្រ

មតិយោបល់