• 2023-06-22 02:55:18
  • ព័ត៌មាន

អាណិត ស៊ុន ស្រីពេជ្រ គេងលើគ្រែពេទ្យ ហើយរៀបរាប់អាការជំងឺយ៉ាងកម្សត់!

  • 2023-06-22 02:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីសំឡេងផ្អែមពីរោះ ស៊ុន ស្រីពេជ្រ បានធ្លាក់ខ្លួនឈឺចូលគេងពេទ្យពីរថ្ងៃហើយ។ នៅល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ស្រីពេជ្រ បានរៀបរាប់ពីអាការជំងឺរបស់ខ្លួនយ៉ាងកម្សត់តាមបណ្ដាញសង្គម ដោយមានភ្ជាប់រូបថតកំពុងបន្ដោកសេរ៉ូមនៅលើគ្រែពេទ្យផង។

កូនស្រីតារាកំប្លែង សង់ស៊ីស គឺអ្នកនាង ស៊ុន ស្រីពេជ្រ និយាយថា៖ “រយៈពេលពីរថ្ងៃនេះ ចេះតែហត់ ណែនៗចុងដង្ហើម ថប់ៗទ្រូង ពេលផឺម្តងៗទាល់តែយកដៃឈ្លីទ្រូងទើបផឺចេញមកបាន…មិនដឹងកើតអីទេ”។

ទោះជាយ៉ាងណាគិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី២២ ខែមិថុនា នេះ មិនទាន់ត្រូវបានសាច់ញាតិ ឬសាមីខ្លួនបញ្ជាក់ថា នាងមានជំងឺអីឲ្យពិតប្រាកដនៅឡើយទេ។ ប៉ុន្ដែបន្ទាប់ពីបញ្ចេញដំណឹងនេះជាសាធារណៈ ស៊ុន ស្រីពេជ្រ ត្រូវបានមិត្ដសិល្បៈ និងអ្នកគាំទ្រជាច្រើនបានពោលអាណិត ហើយជូនពរឲ្យអ្នកនាងឆាប់បានជាសះស្បើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់