• 2023-06-22 03:53:54
  • ព័ត៌មាន

រស់ក្នុងជាតិនេះ Jungkook ត្រូវការ ៤ យ៉ាង ដើម្បីបំពេញអត្ថន័យជីវិត

  • 2023-06-22 03:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងបទសម្ភាសកន្លងទៅ Jungkook សមាជិកអាយុតិចជាងគេរបស់ BTS បាន​លើកឡើងពីតម្រូវការ ៤ យ៉ាង ដែលលោករស់ខ្វះមិនបាន ក្នុងជីវិតនេះ។

ដ្បិតជាមនុស្សរបស់មហាជន និង​ជាបុគ្គលល្បីលំដាប់ពិភពលោក ប៉ុន្តែ Jungkook នៅតែរក្សាទម្លាប់ក្នុងការរស់នៅដូចសាមញ្ញជនទូទៅដែរ ព្រោះនេះគឺជាក្ដីសុខរបស់លោក ដោយមិនចាំបាច់ប្រើជីវិតហ៊ឺហារ ឬអភិជននិយមពេក។ ដូច្នេះជាការសរុប ខាងក្រោម​នេះ គឺជាតម្រូវការ ៤ យ៉ាង​ ដែល Maknae របស់ BTS ត្រូវ​ការ​បំផុតក្នុងជីវិតជាតិនេះ៖

១. អាហារ

Jungkook មិនអាច​រស់នៅដោយអត់ចំណីអាហារបានទេ។ អ្នកតែងតែឃើញហើយត្រូវទេ ថា​មាត់របស់បុរសម្នាក់នេះ មិនចេះទំនេរនោះទេ ព្រោះ​តែលោកចូលចិត្តញ៉ាំ។ ញ៉ាំមិនគ្រប់គ្រាន់ក្នុងវចនានុក្រុមរបស់ Jungkook ឡើយ ព្រោះ​ក្រៅពីនេះ លោកមានទំនោរក្នុងការធ្វើម្ហូបទៀតផង។ ដូច្នេះ​និយាយជារួមគឺ Jungkook ត្រូវការម្ហូប ឬចំណីអាហារខ្លាំងណាស។

២. ទូរស័ព្ទ

នាមជាមនុស្សសកម្មម្នាក់ដែរ Jungkook ត្រូវ​តែ​មាន​ទូរស័ព្ទនៅនឹងដៃជានិច្ច ព្រោះនេះជាមធ្យោបាយក្នុងការកម្សាន្តអារម្មណ៍ និងអាច​នាំលោកទៅស្វែងពីអ្វីដែលកើតឡើងជុំវិញខ្លួនយ៉ាងលឿន។ ជាពិសេសគឺជាផ្លូវនាំលោក និង ARMY ភ្ជាប់ទំនាក់ទំនងជាមួយគ្នា​បាន​យ៉ាង​ងាយស្រួល។​

៣. មនុស្ស

Jungkook ត្រូវការ ការនៅជុំជិតដោយមនុស្សដែលលោកស្រឡាញ់ មិន​ថា​សមាជិក BTS ឬមនុស្សជិតស្និទ្ធទេ ដោយក្នុងនោះក៏មាន ARMY ក្នុង List មនុស្សសំខាន់របស់លោកដែរ។

៤. ទឹក

នាមជាអ្នកដែល​មិនចេះនៅស្ងៀម Jungkook ពិតជាត្រូវការទឹកបំផុត។ ក្រៅពីចំណាយកម្លាំងក្នុងការហ្វឹកហាត់រាំ ច្រៀង Jungkook ក៏តែង​ចំណាយពេល​ក្នុងការហាត់ប្រាណតម្លើងសាច់ដុំ រក្សារាង និង​សុខភាពល្អដែរ។ ដូច្នេះ​ ទឹក​នេះ​ហើយដែល បុរសម្នាក់នេះ​មិនអាច​រស់នៅខ្វះបាន៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់