• 2023-06-23 06:48:00
  • ព័ត៌មាន

AI បានធ្វើឲ្យមានរឿងនេះកើនរហូតដល់ ១លាន View ត្រឹមតែ ៤៨ ម៉ោង

  • 2023-06-23 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលបច្ចេកវិទ្យា AI កំពុងតែមានការពេញនិយមនៅក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ននេះ នាថ្ងៃទិវាឪពុកអន្តរជាតិកន្លងទៅនេះ ក្រុមហ៊ុន Hanuman Beverage និង UNIX Production បានសហការណ៍ជាមួយគ្នាផលិតខ្សែភាពយន្តខ្នាតខ្លីមួយ ដែលមានលក្ខណៈថ្មីប្លែកចម្លែកអារម្មណ៍ ជាសាច់រឿងបែប Futuristic និយាយអំពីក្មេងប្រុសម្នាក់ដែលបានឆ្លងមកដល់អនាគតកាលសម័យ AI ទំនើបទាំងមិនដឹងខ្លួន។

ក្រោយពីបានចាក់ផ្សាយរួចរាល់មក ឃើញថាមានផ្ទុះការគាំទ្រយ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គម ទាំងការ Like, Share និង Comment សុទ្ធតែបង្ហាញពីការចូលចិត្តសាច់រឿងឈុតឆាកផ្សេងៗគ្នា។ សរសើរមិនដាច់ពីមាត់ដោយសារតែបច្ចេកទេសនៃការថត ព្រមជាមួយខ្លឹមសារ

នៃសាច់រឿងដែលបង្កប់ន័យអប់រំ រួមបញ្ចូលជាមួយ Concept បែប AI ផងនោះ បានធ្វើឲ្យផ្ទៃរឿងទាំងមូលទាក់ទាញចិត្តអ្នកទស្សនាខ្លាំងក្នុងរយះពេលតែ ៤៨ម៉ោង ប៉ុណ្ណោះ “ប៉ាប៉ាសម័យ AI ដ៏អស្ចារ្យ” (My Great AI Father) ទទួលបានចំនួនអ្នកចូលទស្សនាជាង ១លាន view ក្នុងរយៈពេល ៤៨ ម៉ោង និង កំពុងបន្តរកើនឡើងអ្នកទស្សនាជិតដក់ ២លាន views គិតត្រឹមថ្ងៃនេះ។

រឿងភាពយន្តខ្លី “ប៉ាប៉ាសម័យ AI ដ៏អស្ចារ្យ” (My Great AI Father) ផលិតឡើងដើម្បីអបអរវិសាលភាពនៃការជួបជុំគ្រប់ពេលវេលាជាមួយគ្រួសារនិងបង្ហាញក្តីស្រឡាញ់ទៅដល់មនុស្សជុំវិញខ្លួន។ ព្រោះអ្វីដែលកើតឡើងនៅអនាគតកាល គឺជាលទ្ធផលនៃទង្វើរបស់អ្នកនាពេលបច្ចុប្បន្នដូច្នេះហើយ តើតួឯកប្រុសវិសាលរបស់យើងបានរៀនមេរៀនជីវិតអ្វីខ្លះនៅពេលឆ្លងទៅដល់អនាគតនោះ? ចង់ដឹងថាផ្ទៃរឿងទាំងមូលមានឈុតឆាកប្លែកចម្លែកអារម្មណ៍ផ្សេងៗគ្នាយ៉ាងណាខ្លះកុំភ្លេចតាមដានទស្សនាក្នុង Facebook Page ផ្លូវការរបស់ Hanuman Beer តាមរយៈ Link នេះ

មតិយោបល់