• 2023-06-28 02:24:09
  • ព័ត៌មាន

ប្លែកពីគេ! គម្រប់ខួប ៣ខែ កូនស្រីច្បង ទឹម រដ្ឋា លេង​ទឹកមុខសាហាវ ពេលម៉ាក់យកនំដាក់នឹងមុខដល់ទៅ៣

  • 2023-06-28 02:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ កូនស្រីច្បងរបស់តារាម៉ូដែល ទឹម រដ្ឋា មានអាយុ ៣ខែហើយ។ ខុសពីខួបកំណើតតារា ឬកូនៗរបស់តារាដទៃដែលភាគច្រើនគេធ្វើរៀងរាល់ ១ឆ្នាំម្ដង ប៉ុន្ដែ ទឹម រដ្ឋា បានកុម្ម៉ង់នំខួបកំណើតតូចៗចំនួន ៣ មកដាក់នឹងមុខកូនស្រីដែលមិនទាន់ចេះផ្លុំពន្លត់ភ្លើងទៀនផងនោះ។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ ទឹម រដ្ឋា ឲ្យដឹងថា នំតូចៗដ៏ស្រស់ស្អាតទាំង ៣ នេះ គឺជាកាដូរបស់ម្ដាយមីងរបស់គេ គឺកញ្ញា ទឹម វត្ដី ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាសម្ដែង ទឹម រដ្ឋា។ ក្នុងពេលជាមួយគ្នានេះ ទឹម រដ្ឋា ខ្លួនឯង ក៏និយាយថា៖ “សុំប្លែងពីគេ…គ្រាន់តែខួបបីខែសោះក៏មាននំខេកដែរ”។

កូនស្រីដ៏ស្រស់ស្អាត មើលទៅគួរឲ្យខ្នាញ់ឈ្មោះ អប្សរា ត្រូវបាន រដ្ឋា និងស្វាមី ថ្នាក់ថ្នមដូចកែវភ្នែក ហើយតែងតែបង្ហោះរូបថតកូនជាមួយគ្នាជាញឹកញាប់។ ក្រោយបញ្ចេញរូបថតក្នុងថ្ងៃខួបកំណើត គម្រប់ខួប ៣ខែនេះ ក៏មានមិត្ដសិល្បៈ និងអ្នកគាំទ្រ បញ្ចេញសារជូនពរ និងបានពោលថា៖ “ចេះលេងទឹកមុខទៀត អប្សរា…គួរឲ្យខ្នាញ់ណាស់”៕

ជិន សុភ័ក្ដ្រ

មតិយោបល់