• 2023-06-28 02:33:13
  • ព័ត៌មាន

ចៃដន្យ ប៉ុន្តែមិនចៃដន្យ! Jimin និង Jisoo បំបែកកំណត់ត្រាថ្មីផ្ទួនៗ សាងប្រវត្តិសាស្ត្រឲ្យកូរ៉េ

  • 2023-06-28 02:33:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណត់ត្រារបស់ Jimin លើ Spotify នៅ​តែបន្ត​ជះភាពអស្ចារ្យ ពិសេសតាម​រយៈស្នាដៃអាល់ប៊ុមដំបូងរបស់លោក ហើយជារឿងអស្ចារ្យថ្មីឥតឈប់ លោកក្លាយជា​តារា K-Pop ទោលដំបូង​ដែលអាច​រឿងអស្ចារ្យបាន​ក្នុង​រយៈពេល​ដ៏ខ្លី។

ផ្អែកលើកំណត់ត្រា​កាល​ពីពេល​កន្លងទៅនេះ​ កំណត់ត្រាដែល Jimin បន្សល់លើ Spotify​ រួមមាន៖

- តារា K-Popទោលដែល​ទទួល​បាន​ ១ ពាន់លានStreams លើ Spotify

- តារាទោលកូរ៉េ ដែលទទួល​បាន​ ១,១ ពាន់លាន Stream លើ Spotify

- តារាទោលកូរ៉េ ដែល​ទទួល​បាន​ ១,២ ពាន់​លាន Stream លើ Spotify

- តារា​ទោលកូរ៉េ ដំបូង និង​មាន​តែ​មួយ​ ដែល​យក​បាន​ ១ ពាន់លាន Stream ក្នុងឆ្នាំតែមួយ

យ៉ាងណា​ក្ដី​នៅថ្ងៃទី ២៥ ខែមិថុនា ក៏មាន​សេចក្ដី​រាយការណ៍មក​ថា​ តារា​ប្រុស​រូប​នេះ​ អាច​សម្រេច​បាន​ជោគជ័យ​ថ្មី​មួយ​ទៀត ដោយយកបាន​ ១,៣ ពាន់លាន Stream លើ Spotify សម្រាប់គ្រប់ ស្នាដៃចេញផ្សាយ។ លទ្ធផល​នេះ​បាន​ នាំ​ Jimin ក្លាយជា​តារាទោកកូរ៉េ ដែលអាច​សម្រេច​បាន​ភាពជោគជ័យក្នុង​រយៈពេល​​ ត្រឹម ៤២៦ ថ្ងៃ (ម្ចាស់កំណត់ត្រាចាស់ ប្រើពេល​ដល់ទៅ ៦ ខែ)។ ជាមួយគ្នា​នោះ វា​ក៏ធ្វើ​ឲ្យសមាជិក BTS រូបនេះ ក្លាយជាតារាទោលកូរ៉ដំបូង និងតែមួយគត់ ដែលរកបាន​ ១,១ពាន់លាន Stream ក្នុងឆ្នាំតែមួយ (បំបែកកំណត់ត្រាក្នុងខែមិថុនា ដូចគ្នា)។

ងាក​មក Jisoo (BLACKPINK) វិញ បាន​សាង​ភាព​ល្បីល្បាញ​មួយកម្រិតនាម​ជា​តារាទោល K-Pop បន្ថែមពីលើការងារជាសមាជិកក្រុម BLACKPINK និងជាតារាសម្ដែង។ ផ្ដើមអាជីពជាតារាទោល Jisoo ពិតជា​ធ្វើបាន​យ៉ាងល្អជាមួយនឹង​ អាល់ប៊ុម​ដំបូង «Me» និងមានបទ «FLOWER» ជា​បទធំប្រចាំអាល់ប៊ុម។

បទ «FLOWER» របស់​ Jisoo បាន​ក្លាយជា​បទ​ចម្រៀងដែល​មាន​អ្នក​ចូល​ Stream ច្រើន​បំផុតក្នុងរយៈពេល ៨៦ ថ្ងៃ ជាមួយនឹងកំណត់ត្រា ២០០ លាន Stream។ លទ្ធផលនេះ បាន​នាំឲ្យ នាង​ក្លាយជាតារាកូរ៉េស្រីទោល ដែលសម្រេចភាពអស្ចារ្យនេះ​បាន៕

ប្រភព៖ Allkpop អត្ថបទ៖ ធារី

មតិយោបល់