• 2023-06-30 06:57:53
  • ព័ត៌មាន

ចំណង​ស្នេហ៍​ផ្អែម​ល្ហែម រវាង ថុល សុភិទិ និង ឡុង ម៉ានីន អ្នក​ណា​សារភាព​មុន

  • 2023-06-30 06:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​យុវវ័យសម័យថ្មី មិន​សូវ​លឹបល បើក​ចំហរ​តាំង​ពី​នាយ រវាង​តារាចម្រៀង ថុល សុភិទិ និង​កញ្ញា ឡុង ម៉ានីន ប៉ុន្តែ​សំណួរ​សួរ​ថា រវាង​ពួក​គេ​ទាំង​ពីរ អ្នក​ណា​ជា​អ្នក​សារភាព​មុន?

កញ្ញា ឡុង ម៉ានីន និង ថុល សុភិទិ ដើម​ឡើយ​ត្រឹម​ជា idol និង Fan ប៉ុណ្ណោះ តែ​ក្រោយ​មក​បាន​ក្លាយ​ជា​គូស្នេហ៍​នឹង​គ្នា ដែល​អាច​រាប់​ថា​ជា​ករណី​ទី១​ក្នុង​សិល្បៈ។ ភាគី​ខាងស្រី បាន​ប្រាប់​នៅ​ក្នុង​បទ​សម្ភាសន៍ជាមួយ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗ​នេះថា នាង​គឺ​ជា​អ្នក​គាំទ្រ​របស់ ភិទិ ដោយ​បាន​ចាប់​ផ្ដើម​កត់​សម្គាល់ និង​គាំទ្រ​តាំង​ពី​អំឡុង​តារា​ចម្រៀង​ប្រុស​កំពុង​ប្រឡង​កម្មវិធី "Cambodian Idol" រដូវកាល​ទី​៤​មក​ម្ល៉េះ គិត​មក​ដល់​ឥឡូវ​មាន​រយៈ​ពេល​ប្រមាណ ១​ឆ្នាំ​ហើយ។

អ្នក​លក់​អនឡាញ លើក​ឡើង​ថា ចំណុច​ទាក់​ទាញ​របស់ ភិទិ មក​លើ​នាង គឺ​ត្រង់​សំឡេង។ "ស្រឡាញ់​គាត់ គាត់ច្រៀង ហើយ​ឧស្សាហ៍​ទៅ​កម្មវិធី​អី ឧស្សាហ៍​លឺគាត់ច្រៀង​ពីរោះ និយាយ​ទៅ​លង់​នឹង​សំឡេង!"។ តាម​ការ​ឲ្យ​ដឹង​ថា កញ្ញា ម៉ានីន បាន​ស្កាត់​ទៅ​ជួប​ខាង​ប្រុស​ដល់​កន្លែង​ច្រៀង និង​បាន​បន្ត​ទំនាក់ទំនង​រហូត​មក។

កញ្ញា​ថា ដំបូង​គឺ​ជា​ការ​ចាប់​ផ្ដើម គ្រាន់​តែ​សាសង​គ្នា​ទៅ​វិញ​ទៅ​មក យូរ​ទៅ​តាំង​មាន​អារម្មណ៍​ថា នៅ​ជិត​គ្នា​មាន​ក្ដី​សុខ បាត់​គ្នា​មិន​បាន ហើយ​នាង ទទួល​ថា​នោះ​គឺ​ស្នេហា។ ប៉ុន្តែ​នាង​មិ​នច្បាស់​ថា កើត​តាំង​ពី​ពេល​ណា​នោះ​ទេ។ ដោយ​ឡែក ចំពោះ​ថា នាង​សារភាព​ទៅ​ខាង​ប្រុស គឺ​អត់​ទេ។ យុវតី​ឆ្លៀវឆ្លាត ថ្លែង​ថា " និយាយ​ទៅ​ពួក​យើង​អត់មាន​អ្នកណា​សារភាព​ទេ គឺ​សេពគប់​គ្នា​ស្រឡាញ់​គ្នា​យក​ហ្មង!”។

ម៉ានីន និង សុភិទិ មិន​ទាន់​មាន​ផែន​ការ​អនាគត​វែងឆ្ងាយ​នោះ​ទេ ដោយ​សារ​ទើប​សេពគប់​គ្នា​ប្រមាណ ១​ឆ្នាំ ម្យ៉ាង​ទាំង​សងខាង​នៅ​រវល់​ក្នុង​ការ​កសាង​សមិទ្ធផល​រៀង​ខ្លួន។ ម៉ានីន ប្រាប់​ថា ពេល​នេះ​នាងផ្ដោត​ទៅលើ​មុខ​ជំនួញ​របស់​នាង​ខ្លាំង គឺ​ធ្វើ​យ៉ាង​ណា​ពង្រីក​ឲ្យ​ធំ តាម​ផែន​ការ​ជា​មុន​សិន។

ឡុង ម៉ានីន គឺ​ជា​កូន​ស្រី​ច្បង​​ក្នុង​គ្រួសារ​ដ៏​អត្តខាត់​មួយ​នៅ​ខេត្ត​កំពត។ ដើម្បី​រើ​បម្រាប់​ពី​ភាព​ទ័ល​ក្រ នាង​បាន​ប្រឹង​រៀន​សូត្រ និង​រកស៊ី​ព្រម​គ្នា។ នាង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​លក់​អនឡាញល្បីឈ្មោះ និង​ជោគជ័យ​មួយ​រូប ក្នុង​នោះ​ផ្ដើម​តាំង​ពី​បាតដៃទទេ ពេល​នេះ​នាង​មាន​ទ្រព្យ និង​អចលនទ្រព្យ​ជា​ច្រើន។

កញ្ញា ទើប​នឹង​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Vi Rich ជាមួយ​មហិច្ឆតា ដឹកដៃ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ជាមួយគ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់