• 2023-07-05 02:48:50
  • ព័ត៌មាន

ស្ងាត់ៗ ថេណា មកវិញជាមួយបទស្នេហា ឯតួក្នុង MV មាន វិសាល និងស្រីនា ជាគូស្នេហ៍ពិត

  • 2023-07-05 02:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំង មុខស្រស់សម្លេងផ្អែម លោក ថេណា បានចេញនូវបទចម្រៀងថ្មីមួយដែលមានចំណងជើង “ជួបលែងឃ្លាត” ដែលជាប្រភេទបទស្នេហាលន្លង់លន្លោច។

អ្វីដែលកាន់តែធ្វើឲ្យបទនេះកាន់តែមានភាពពិសេស ក៏ព្រោះ មានការចូលរួមសម្តែងពីគូស្នេហ៍Vlogger វ័យក្មេង ដ៏ល្បីនៅក្នុងប្រទេសកម្ពុជា គឺ លោក ហេង វិសាល និងកញ្ញា ជា ស្រីនា។ វត្តមាន​របស់អ្នកទាំង ២ បានធ្វើអោយអ្នកទស្សនា ពិសេសអ្នកគាំទ្រ ររំជួលចិត្តជាខ្លាំង និងសរសើរមិនដាច់ពីមាត់។

ដោយឡែកមុនចេញផ្សាយវីដេអូបទចម្រៀងជាផ្លូវការលើបណ្ដាញសង្គម នៅថ្ងៃទី០១ ខែកក្កដាកន្លងមកនេះ ក៏រៀបចំនូវកម្មវិធីបើកសម្ភោធជាផ្លូវការអោយហ្វេនៗរបស់តារាចម្រៀង ថេណា និងតារាកិត្តិយសផ្សេងទៀតបានចូលរួមទស្សនាបទ “ជួបលែងឃ្លាត” ទៀតផង។

ជាមួយគ្នានេះដែរអ្នកដឹកនាំសម្តែង លោក ឈិន យូឈុន បានបញ្ជាក់ថា បទចម្រៀងមួយបទនេះជាបទដែល លោកថេណា ស្រឡាញ់ខ្លាំងជាងគេ ហើយក៏មានការចំណាយថវិកាមួយចំនួនធំក្នុងការផលិត MV ចម្រៀងមួយបទនេះឡើង។ មិនតែប៉ុណ្ណោះ ម្ចាស់បទវិញ ក៏បានប្រកាសប្រាប់អ្នកគាំទ្ររបស់លោកក្នុងកម្មវិធីសម្ភោធ MV បទចម្រៀង “ជួបលែងឃ្លាត” ដែរថាលោកបានត្រៀមនូវបទចម្រៀងថ្មីៗជាច្រើនទៀតនៅក្នុងឆ្នាំនេះ ដែលធ្វើអោយអ្នកគាំទ្ររបស់លោកកាន់តែរំភើប ថែមមួយកម្រិត។

ទស្សនាវីដេអូបទចម្រៀងពេញដូចខាងក្រោម៖

មតិយោបល់