- 2023-07-06 02:22:40
- ព័ត៌មាន
Athika កំពុងស្វែងរកការគាំទ្រពីសប្បុរសជន ដើម្បីបន្ដក្ដីសង្ឃឹមសិស្សសិល្បៈអង្គការTinytoones
- 2023-07-06 02:22:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Athika កំពុងស្វែងរកការគាំទ្រពីសប្បុរសជន ដើម្បីបន្ដក្ដីសង្ឃឹមសិស្សសិល្បៈអង្គការTinytoones
ចន្លោះមិនឃើញ
ក្រោយ ១ថ្ងៃ នៃការប្រកាសរ៉ៃអង្គាសថវិកាពីសប្បុរសជន ដើម្បីជួយដល់ដំណើរការគម្រោងមួយរបស់អង្គការ Tinytoon ពីសំណាក់អ្នកចម្រៀងរ៉េប Athika គេឃើញសប្បុរជនបានជួយជិត ២០០០ដុល្លារហើយ។ ដោយមើលឃើញក្មេងៗ កំពុងរៀនអក្សរ រៀនរាំ និងរៀនច្រៀងជាច្រើននាក់ ប្រឈមនឹងបាត់ឱកាសរៀន ដោយសារអស់ជំនួយពីក្រៅប្រទេសនោះ Athika ក៏ផ្ដើមគំនិតនេះឡើង។
Athika ដែលជាអ្នកចម្រៀងរ៉េប និងជាអ្នកបង្កើតមានតិកាវ័យក្មេងម្នាក់ បានអំពាវនាវដល់សប្បុរសជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក អមដោយការជួយជ្រោមជ្រែងលើការងាររ៉ៃអង្គាសនេះជាមួយមិត្ដភក្ដិ២នាក់ផ្សេងទៀត។ តាមគម្រោង Athika និងមិត្ដភក្ដិ នឹងបំផុសឲ្យមានការចូលរួមពីសប្បុរសជនក្នុងស្រុកឲ្យបាន ១ម៉ឺនដុល្លារ ហើយគិតត្រឹមល្ងាចមិញទទួលបានជិត ២០០០ហើយ។
អង្គការ TinyToones ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដោយពលរដ្ឋខ្មែរ-អាមេរិក បានធ្វើមាតុភូមិនិវត្ដម្នាក់ឈ្មោះ ទុយ សុប៊ីល។ អង្គការនេះ បើកដំណើរការដោយពឹកលើជំនួយពីក្រៅស្រុក ក្នុងគោលបំណងផ្តល់ជាកន្លែងសុវត្ថិភាពមួយសម្រាប់ក្មេងៗតាមផ្លូវ និងក្មេងៗពុំមានសមត្ថភាពចូលសាលារៀន ឱ្យមានឱកាសបានចូលរៀនម្ដងទៀត ហើយចំណុចពិសេសរបស់អង្គការនេះ គឺមានកម្មវិធីសិល្បៈរាំ breakdance DJ និងការធ្វើតន្ត្រី ដើម្បីចាប់ចំណាប់អារម្មណ៍របស់ក្មេងៗកម្ពុជា ឱ្យចូលរៀនក្នុងអង្គការ TinyToones ទៀតផង៕