• 2023-07-12 01:44:12
  • ព័ត៌មាន

ស្របពេលសមាជិក BLACKPINK ៣នាក់បន្តកុងត្រាជាមួយ YG តែ Lisa ដូចជានៅព្រិលៗ

  • 2023-07-12 01:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa (BLACKPINK) និង YG Entertainment ត្រូវបានគេរាយការណ៍ថា ហាក់ដូចជានៅឆ្ងាយពីគ្នាក្នុងការចរចាបន្តកុងត្រាថ្មី។

យោងតាមរបាយការណ៍ផ្តាច់មុខពី Munhwa Ilbo បានឱ្យដឹងថា Lisa និង YG Entertainment កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សានៃការបន្តកុងត្រា ខណៈដែលកុងត្រារបស់ Lisa ជាមួយក្រុមហ៊ុន ផុតកំណត់នៅខែសីហា ឆ្នាំ ២០២៣ ខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ដោយភាគីទាំងពីរហាក់ដូចជាមានគម្លាតនៅឆ្ងាយពីគ្នាក្នុងការទាមទារអ្វីដែលខ្លួនចង់បាន។ ប្រភពរបស់ចិនក៏បានបង្ហើបប្រាប់ Munhwa Ilbo ថា មានភាគរយច្រើនដែល Lisa អាចនឹងមិនបន្តកុងត្រាថ្មីជាមួយ YG Entertainment

«យើងបានធ្វើការជាមួយនឹង Lisa និង YG Entertainment ដើម្បីមើលថា តើនាងអាចបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់យើងបានដែរឬទេ? ប៉ុន្តែពួកគេបានប្រាប់យើងថាវាពិបាកក្នុងការពិភាក្សាអំពីកាលវិភាគកាលពីខែសីហាកន្លងមក ដោយសារភាពមិនច្បាស់លាស់ជាមួយនឹងការបន្តកុងត្រា»។ នេះជាអ្វីដែល ប្រភពព័ត៌មានចិន ប្រាប់ទៅកាន់ Munhwa Ilbo

YG Entertainment បានឆ្លើយតបទៅនឹងសំណើរបស់ Munhwa Ilbo សម្រាប់ការធ្វើអត្ថាធិប្បាយទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់ប្រភពចិន។ ខណៈពេលដែលពួកគេមិនបានផ្តល់ការធ្វើបច្ចុប្បន្នភាព (Update) ច្បាស់លាស់អំពីស្ថានភាពនៃការបន្តកិច្ចសន្យារបស់ Lisa ដោយពួកគេបានបញ្ជាក់ថាសំណើរបស់កម្មវិធីចិនមិនទាក់ទងនឹងការបន្តកិច្ចសន្យានោះទេ។

ផលិតកម្ម YG បាន​លើកឡើងថា៖ «មិនមានទំនាក់ទំនងជាមួយកិច្ចសន្យារបស់នាងទេ! វាក៏ដោយសារតែការប្រគំតន្ត្រីទេសចរណ៍ របស់ BLACKPINK និងកាលវិភាគផ្ទាល់ខ្លួនរបស់នាងមានការរវល់ប៉ុណ្ណោះ»

YG ក៏បានចែករំលែកសេចក្តីថ្លែងការណ៍សាមញ្ញមួយទៅកាន់ Xportnews ទាក់ទងនឹងការបន្តកិច្ចសន្យាសម្រាប់ BLACKPINK​៖ «យើងកំពុងពិភាក្សា ជាមួយសមាជិកទាំងអស់ លើការបន្តកិច្ចសន្យា»

Munhwa Ilbo បានបញ្ជាក់ផងដែរថា ការចរចាបន្តកុងត្រារបស់ YG ជាមួយ Jennie, Jisoo និង Rosé កំពុងដំណើរការយ៉ាងរលូន ដោយអ្នកខាងក្នុងបាននិយាយថា ទាំងសមាជិក និង YG បានយល់ព្រមលក្ខខណ្ឌមួយចំនួន ដើម្បីយល់ព្រមលើការបន្តកុងត្រា។ ទិសដៅនៃសកម្មភាពនាពេលអនាគតរបស់ BLACKPINK ត្រូវបានគេរំពឹងថានឹងសម្រេចបន្ទាប់ពី YG ប្រកាសជាផ្លូវការ អំពីស្ថានភាពនៃកិច្ចសន្យារបស់សមាជិកម្នាក់ៗជាមួយក្រុមហ៊ុន៕

ប្រភព៖ Koreaboo អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទថ្មី