• 2023-07-19 02:53:08
  • ចម្រៀង

គឹម ហេង ទួញសោកនឹកកូនៗ ស្រាប់តែថៅកែផលិតកម្មក្ស័យធន់ម្នាក់ទៀត មកដាស់តឿនពីដំណើរជីវិត

  • 2023-07-19 02:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតម្ចាស់ផលិតកម្ម KH Promotion លោក គឹម ហេង ទទួលបានការចាប់អារម្មណ៍ពីមហាជន ក្រោយពីមានសារព័ត៌មានចុះផ្សាយពីដំណើរជីវិតដ៏កម្សត់ និងការដួលរលំផលិតកម្មរបស់កាលពីពេលថ្មីៗ។ ការរៀបរាប់ភាពឈឺចាប់មិនចេះអស់ ក្រោយពីបែកបាក់គ្រួសារ ប្រពន្ធ កូន ហើយអាជីវកម្មក៏ក្ស័យធនទៀតនោះ មានសិល្បករ-សិល្បការិនី ព្រមទាំងអ្នកស្គាល់លោក បានលើកទឹកចិត្ដ។

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ លោក គឹម ហេង ទម្លាយថា ផលិតកម្មរបស់លោកបានបិទទ្វារទាំងស្រុងនៅឆ្នាំ២០១៨ ដោយCD VCD និងDVD ត្រូវលក់អេតចាយបានលុយប្រមាណ ១ម៉ឺនដុល្លារ ប៉ុន្ដែបើលក់រាយ ឬលក់ដុំវិញ គឺវាមានតម្លៃមិនក្រោម ១០លានដុល្លារឡើយ។ ប៉ុន្ដែលោកថា អ្វីៗដែលបានគិត មិនដូចទេព្ដាគូសវាសឡើយ។

លោក គឹម ហេង ធ្លាប់ស្រមៃថា ពេលទទួលបានជោគជ័យក្នុងអាជីវកម្មនេះ នឹងនាំមនុស្សស្រីស្រលាញ់មួយជីវិតដើរលេងជុំវិញពិភពលោកជាមួយគ្នាទុកឲ្យកូនប្រុស-ស្រីធ្វើជាខ្លាសេដ្ឋកិច្ចប្រចាំវង្សត្រកូល ឥឡូវលោកបែរជាដើរលើវិថីជីវិតដ៏ឥតកោះត្រើយម្នាក់ឯងទៅវិញ។ ពេលនេះលោកបានត្រឹមតែពោលនឹកប្រពន្ធ កូន ប៉ុណ្ណោះ ប៉ុន្ដែរឿងរ៉ាវផ្ទៃក្នុងគ្រួសារមុនឈានដល់ការបែកបាក់យ៉ាងណានោះ មិនត្រូវបានគេដឹងច្បាស់ឡើយ។

ក្រោយពីលោក គឹម ហេង ពោលនឹកកូនៗ ហើយរំលឹកជ្រុងខ្លះ នៃអាជីវកម្មខាតបង់របស់ខ្លួន ស្រាប់តែលោកស្រី សួរ វន្នី ដែលជាថៅកែ ផលិតកម្ម រស្មីស្ទឹងសង្កែ ត្រូវអាជីវកម្មដួលរលំដូចគ្នាដែរនោះ បាននិយាយលើកទឹកចិត្ដលោក គឹម ហេង ថា កូនៗធំហើយ ហើយយើងខ្លួនឯងត្រូវរក្សាសុខភាពឲ្យបានល្អ។

អ្នកស្រី បានទាញរឿងកម្មផលមកថា “អ្វីៗជាកម្មអ្នករៀបចំ ការខាតបង់ និងខូចខាតដូចតែគ្នាទេ តែលុយរកបានវិញ សំខាន់ស្វែងរកក្ដីសុខដាក់ខ្លួន ហើយលែងគិតទៀតទៅ ព្រោះពេលវេលាក៏កាន់តែខើចសម្រាប់យើង ត្រូវធ្វើខ្លួនឲ្យសប្បាយខ្លះទៅ ទើបអាយុវែង”៕

អត្ថបទ៖ Chin Sopheak

មតិយោបល់