- 2023-07-26 03:45:09
- ព័ត៌មាន
Kris Wu បានបង្ហាញខ្លួនជាថ្មីនៅតុលាការ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសខ្លួន
- 2023-07-26 03:45:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kris Wu បានបង្ហាញខ្លួនជាថ្មីនៅតុលាការ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសខ្លួន
ចន្លោះមិនឃើញ
នៅឆ្នាំ ២០២១ អតីតតារា K-Pop គឺ Kris Wu (ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា Wu Yi Fan) ត្រូវរងការចោទប្រកាន់ពីបទរំលោភ បំពានផ្លូវភេទ បៀតបៀនអនីតិជន និងក្មេងស្រីមិនទាន់គ្រប់អាយុ ដោយប្រើឥទ្ធិពល បោកប្រាស់ទំនុកចិត្តបំផ្លាញអនាគតក្មេង ដោយសេចក្ដីថ្លែងការណ៍នោះ បង្ហាញដោយបុគ្គលមានមុខលើបណ្ដាញសង្គមម្នាក់មានឈ្មោះថា Du Meizhu ដែលអះអាងថាខ្លួនក៏ជាជនរងគ្រោះរបស់ Kris ដែរ។
ក្រោយមក Kris Wu បានបដិសេធនូវការចោទប្រកាន់ទាំងអស់ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ ២០២១។ បន្ទាប់ពីការស៊ើបអង្កេតតាមច្បាប់ សំណើសុំចាប់ខ្លួន Kris Wu ត្រូវបានអនុម័តដោយព្រះរាជអាជ្ញាទីក្រុង Beijing Chaoyang People's Procuratorate ពីបទសង្ស័យថាបានរំលោភសេពសន្ថវៈ។
[អយ្យការ Beijing Chaoyang People's Procuratorate បានអនុម័តលើការចាប់ខ្លួនជនសង្ស័យ Wu Yi Fan តាមច្បាប់] នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ បន្ទាប់ពីដំណើរការស៊ើបអង្កេតតាមច្បាប់ ព្រះរាជអាជ្ញាប្រជាជនទីក្រុងប៉េកាំង បានយល់ព្រមលើការចាប់ខ្លួនជនសង្ស័យ Wu Yi Fan ពីបទសងសង្ស័យរំលោភ។
បន្ទាប់ពីការកាត់ក្តី តុលាការជាន់ខ្ពស់ទីក្រុងប៉េកាំង បានចេញផ្សាយព័ត៌មានលម្អិតច្បាស់លាស់នៃសំណុំរឿងរបស់ Kris Wu ហើយបានបង្ហាញថា លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ បូករួមនឹងការនិរទេសពីប្រទេស ពីបទរំលោភសេពសន្ថវៈ និងប្រព្រឹត្តិបទឧក្រិដ្ឋជាក្រុម។
«នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ តុលាការដំបូងក្រុងប៉េកាំង បានចេញសេចក្តីសម្រេចទាក់ទងនឹងករណីរំលោភសេពសន្ថវៈជាក្រុមសម្រាប់ចុងចោទ Kris Wu។ ចំពោះការរំលោភសេពសន្ថវៈ ជនជាប់ចោទ Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ ឆ្នាំ ៦ ខែ បូករួមទាំងការនិរទេសខ្លួនផងដែរ។ ចំពោះបទចោទប្រកាន់ជាក្រុម លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១ ឆ្នាំ ១០ ខែ។ ដូច្នេះសរុបជារួម លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ ឆ្នាំ បូកទាំងការនិរទេស។» នេះជាការលើកឡើងរបស់ តុលាការប្រជាជនជាន់ខ្ពស់ទីក្រុងប៉េកាំង។
ថ្មីៗនេះ ប្រភពពីប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើនបានបង្ហើបថា Kris Wu បានបង្ហាញខ្លួនម្តងទៀតនៅក្នុងតុលាការក្នុងទីក្រុងប៉េកាំង ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសរបស់លោក ដែលមានន័យថាលោកកំពុងប្រឈមមុខនឹងសាលក្រម ឬសាលក្រមនៃសំណុំរឿងតុលាការរបស់ខ្លួន។
មានសេចក្ដីរាយការណ៍ថាសំណុំរឿងរបស់តុលាការ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ដើម្បីរក្សាដំណើរការចេញពីភ្នែកសាធារណៈ ដើម្បីការពារឯកជនភាពរបស់ជនរងគ្រោះ។
ក៏មានការឲ្យដឹងថា សាលក្រមបណ្តឹងឧទ្ធរណ៍ នឹងត្រូវបានបង្ហាញនៅថ្ងៃខាងមុខឆាប់ៗ៕