- 2023-08-04 07:48:04
- ព័ត៌មាន
បច្ចុប្បន្នភាព៖ ភរិយានាយពាក់មី ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ
- 2023-08-04 07:48:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្នភាព៖ ភរិយានាយពាក់មី ចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ
ចន្លោះមិនឃើញ
ក្រោយពីសង្គ្រោះនៅបន្ទប់ICU នៃមន្ទីរពេទ្យកាល់ម៉ែត ៣ថ្ងៃ ភរិយានាយពាក់មី បានចេញមកសម្រាកនៅគ្រែពេទ្យសម្រាប់អ្នកជំងឺធម្មតាវិញហើយនៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។
នាយពាក់មី បានប្រាប់ Sabay នៅមុននេះបន្ដិចថា ស្ថានភាពជំងឺភរិយារបស់លោក គឺស្ថិតនៅក្នុងដំណាក់កាលតាមដាន និងព្យាបាលបន្ដដោយគ្រូពេទ្យជំនាញនៅឡើយ ប៉ុន្ដែស្ថានភាពបានធូរច្រើនហើយ ហើយគ្រូពេទ្យឲ្យចេញមកសម្រាកនៅបន្ទប់សម្រាប់អ្នកជំងឺធម្មតាវិញហើយ។
បើតាមពិនិត្យមើលស្ថានភាពជាក់ស្ដែងលោកថា ភរិយារបស់លោកមិនទាន់អាចចេញទៅផ្ទះវិញបាននៅឡើយទេ ព្រោះនៅវិលមុខ អស់កម្លាំង និងមិនទាន់ស្រួលក្នុងខ្លួន១០០%នៅឡើយ។ទោះជាយ៉ាងណាលោកត្រេកអរនៅពេលដែលឃើញភរិយាបានធូរបន្ដិច ខណៈដែលលោកក៏រងចាំមើលចំណាត់ការផ្លូវច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចលើម្ចាស់គ្លីកនិកកែសម្ផស្សនោះ។
នាយពាក់មី៖ "ឥឡូវនេះគាត់និយាយអីបានហើយ តែអត់ទាន់ស្រួលមែនទែនទេ។ ខ្ញុំជឿថា មកពីសេរ៉ូមហ្នឹងហ្មង ដែលធ្វើឲ្យគាត់(ភរិយា)ធ្ងន់ដល់ម្លឹង…ខ្ញុំជឿថាសមត្ថកិច្ចគេមានជំនាញស្រាវជ្រាវថែមទៀតថានៅក្នុងសេរ៉ូមហ្នឹងមានអីខ្លះ"។
បើតាមនាយពាក់មី គិតត្រឹមម៉ោង ២កន្លះរសៀលថ្ងៃទី៤ ខែសីហា នេះ ម្ចាស់គ្លីនិកមិនទាន់បានចេញមុខដោះស្រាយ ឬបកស្រាយយ៉ាងណានៅឡើយទេ ហើយរូបលោកផ្ទាល់ក៏ទន្ទឹងរង់ចាំការពិតដែរ។
ភរិយានាយពាក់មី បានចូលទៅម៉ាស្សាមុខឲ្យសនៅមជ្ឃមណ្ឌលថែសម្ផស្សមួយនៅម្ដុំផ្សារធំថ្មី រាជធានីភ្នំពេញ ដែលមានយីហោ "S88 Beauty " កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ ក្រោយពីបន្ដោកសេរ៉ូមសាច់ស្អាតបានប្រហែលជាកន្លះម៉ោង ស្រាប់តែភរិយាលោកមានអាការ វិលមុខ ថប់ដង្ហើម ហើយចាប់ផ្ដើមក្អួត។ ឃើញបែបនេះ ទើបលោកនាំទៅពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះ៕